សម្ដេច​តេជោ ហ៊ុន សែន ជំរុញ​ការ​ផ្ដល់​សេវា​​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​តម្លៃ និង​រយៈ​ពេល​កំណត់

ភ្នំពេញ ២០ កុម្ភៈ ២០១៤៖ សមេ្តចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការលើកកម្ពស់ ការទទួលខុសត្រូវក្នុងការផ្តល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវតាមតម្លៃ…

ភ្នំពេញ ២០ កុម្ភៈ ២០១៤៖ សមេ្តចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការលើកកម្ពស់ ការទទួលខុសត្រូវក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវតាមតម្លៃ និងរយៈពេលដែលបានកំណត់ និងត្រូវធ្វើការប្តេជ្ញាចិត្តរួមគ្នា លប់បំបាត់ឲ្យបានជាដាច់ខាតនូវការយកកម្រៃសេវាក្រៅពីការកំណត់ ដោយលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាក្នុងការងារនេះ។

ការថ្លែងនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៣ និងលើកទិសដៅការងារឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃ នៅឯទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកុម្ភៈ  ឆ្នាំ២០១៤។

ដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាព សមេ្តចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជានគរបាលជាតិត្រូវរៀបចំឲ្យមានយន្តការច្រកចេញ ចូលតែមួយក្នុងការផ្តល់សេវារដ្ឋបាល និងត្រូវរៀបចំឲ្យមានប្រព័ន្ធតាមដាន ត្រួតពិនិត្យ វាយតម្លៃ ការទទួលព័ត៌មានត្រឡប់ និងពាក្យបណ្តឹងនានាពីអ្នកទទួលសេវា ព្រមទាំង រៀបចំយន្តការដោះស្រាយបណ្តឹង និងព័ត៌មានទាំងនោះប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាព។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល កម្ពុជា ដែលជាការធ្វើសកម្មភាពរបស់រាជរដ្ឋាភិបាលឆ្ពោះទៅមូលដ្ឋាន ដើម្បីឆ្លើយតបសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងបញ្ហានេះ សមេ្តចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន បានបង្ហាញនូវក្តីសង្ឃឹងយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃ ទាំងរដ្ឋបាលស៊ីវិល និងនគរបាលជាតិ ក៏ដូចក្រុមប្រឹក្សា គណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់នឹងបន្តរួមសាមគ្គីជាធ្លុងមួយ ដើម្បីអនុវត្តសម្រេចឲ្យបានជោគជ័យនូវទិសដៅ ភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០១៤ ដែលជាការចូលរួមចំណែកអនុវត្តនូវកម្មវិធីនយោបាយ នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីបន្តជំរុញឲ្យប្រទេសជាតិមាន ការវិវត្តរីកចម្រើនលើគ្រប់វិស័យប្រកបដោយចីរភាព និងវិបុលភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់