ពិធីបិទសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប

ភ្នំពេញ ២០ ធ្នូ ២០១៣៖ សិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប ដែលបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានបិទបញ្ចប់…

ភ្នំពេញ ២០ ធ្នូ ២០១៣៖ សិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប ដែលបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានបិទបញ្ចប់កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ក្រោមអធិបតីភាពឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។

សិក្ខាសាលានេះមានគោលបំណង

ពិភាក្សាអំពីការវិភាជន៍ថវិកា

សម្រាប់ផែនការសកម្មភាព និង

ថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប

និងអំពីវឌ្ឍនភាព និងបញ្ហាប្រឈម

នានាក្នុងឆ្នាំ២០១៣ ព្រមទាំង

លទ្ធផលរំពឹងទុក និងផែនការ

សកម្មភាពគ្រោងសម្រាប់អនុវត្ត

ក្នុងឆ្នាំ២០១៤ ដែលមានការចូលរួម

ពីសមាជិក សមាជិកាសរុប

ប្រមាណ៤៦០រូប ក្នុងនោះមាន

ស្រ្តីចំនួន៧១រូប ដែលមានសមាសភាពមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមួយចំនួន។

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានធ្វើ

ការវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ដ ការចូលរួមចំណែក និងការផ្តល់កិច្ចសហការយ៉ាងសកម្ម

របស់អ្នកចូលរួមក្នុងការគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិប

តេយ្យ នៅថ្នាក់ក្រោមជាតិ។ ផ្ដើមចេញពីកិច្ចសហការ ការចូលរួម និងការតាំងចិត្តនេះបាន

ធ្វើឲ្យដំណើរការកំណែទម្រង់មានការវិវត្តន៍ទៅមុខ ស្របតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិ

បាល កម្មវិធីជាតិរយៈពេល១០ឆ្នាំ និងផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូងនៃកម្មវិធីជាតិនេះ។

នៅក្នុងឆ្នាំ២០១៣ គ.ជ.អ.ប បានសម្រេចនូវសមិទ្ធផលជាច្រើន រួមមាន៖ ការរៀបចំបញ្ចប់

នូវលិខិតបទដ្ឋានគតិយុត្តជាមូលដ្ឋានពាក់ព័ន្ធនឹងមូលនិធិក្រុង ស្រុក  ការរៀបចំនិងពង្រឹងនូវ

ប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំកម្មវិធីបណ្តុះបណ្តាលនិងផ្តល់អន្តរាគមន៍អភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស ការរៀបចំនិងដាក់ចេញនូវអនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្ម អំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ  ការរៀបចំបញ្ចប់នូវរបាយការណ៍វិភាគមុខងាររបស់ក្រសួងចំនួន៥ ដោយបានកំណត់នូវបញ្ជីមុខងារជាអាទិភាពនានាសម្រាប់ការផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង ការរៀបចំអនុម័ត និងដាក់ឲ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលជាការជំរុញឲ្យមានការប្រាស្រ័យទាក់ទងគ្នាប្រកបដោយការស្ថាបនារវាងអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោម ជាតិ ក្នុងន័យធ្វើឲ្យមានភាពប្រសើរឡើងនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនៅមូលដ្ឋាន។
ទន្ទឹមនឹងការសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈនេះ ឯកឧត្តម ស ខេង ក៏បានលើកឡើងនូវកិច្ចការ និងបញ្ហាប្រឈមជាច្រើនដែលត្រូវផ្តោតការយកចិត្តទុកដាក់ដោះស្រាយតាមរយៈផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ ដើម្បីធានាដល់ការជំរុញឲ្យកិច្ចដំណើរការកំណែទម្រង់សម្រេចបាននូវគោលដៅរយៈពេលមធ្យម ដែលបានកំណត់នៅក្នុងផអ៣ និងឈានទៅសម្រេចបាននូវគោលដៅរយៈពេលវែង ដែលបានកំណត់នៅក្នុងកម្មវិធីជាតិ និងច្បាប់រៀបចំអង្គការ។

លោក Petter J. Brimble នាយករងប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

មានប្រសាសន៍ថា ដៃគូអភិវឌ្ឍន៍នានាបានកត់សម្គាល់ឃើញអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាង

សកម្មរបស់លេខាធិការដ្ឋាន គ.ជ.អ.ប និងស្ថាប័នអនុវត្តនានាក្នុងការរៀបចំផែនការ

សកម្មភាពនិងថវិកាប្រចាំឆ្នាំ២០១៤ និងឯកសាពន្យារពេលផអ៣។ សិក្ខាសាលានេះ

គឺជាព្រឹត្តិការណ៍ជាគន្លឹះមួយដែលមានគោលបំណង ក្នុងការកសាងនូវការឯកភាពគ្នាក្នុង

ចំណោមដៃគូពាក់ព័ន្ធទាំងអស់ ស្តីអំពីទិសដៅនៃកិច្ចដំណើរការវិមជ្ឈការ និងវិសហមជ្ឈការ

សម្រាប់ឆ្នាំ២០១៤ ព្រមទាំងកំណត់អំពីអាទិភាពជាគន្លឹះនានាសម្រាប់ផអ៣ ក្នុងថេរវេលា

ឆ្នាំក្រោយនេះ។ យើងខ្ញុំក៏មានការចាប់អារកម្មណ៍យ៉ាងខ្លាំងចំពោះ ការចូលរួមយ៉ាងសកម្ម

របស់អង្គសិក្ខាសាលា និងការកំណត់អំពីលទ្ធផលរំពឹងទុកនានាដែលផ្តើមចេញពីក្រុមពិភាក្សានានា ។

លោក Petter J. Brimble បានគូសបញ្ជាក់អំពីមូលហេតុដែល ADB មានឆន្ទៈយ៉ាងខ្ពស់ចំពោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖ (១).ដោយសារកំណែទម្រង់វិមជ្ឈការនឹងជួយលើកកម្ពស់ដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន និងពង្រឹងនូវការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋ និងរដ្ឋ ដែលប្រការនេះមានសារសំខាន់បំផុតសម្រាប់កិច្ចដំណើរការកសាងរដ្ឋរបស់កម្ពុជា ក្នុងបរិបទនៃប្រទេសក្រោយសង្រ្គាម (២). ដោយសារវិមជ្ឈការនឹងធ្វើឲ្យការផ្តល់សេវាបានខិតទៅជិតកៀកនឹងប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យក្រុមប្រឹក្សាជាប់ឆ្នោត នៅមូលដ្ឋានមានគណនេយ្យភាពចំពោះគុណភាព និងបរិមាណនៃការផ្តល់សេវា និង(៣).ដោយសារវិមជ្ឈការនឹងលើកកម្ពស់គុណភាពជីវីតរបស់ប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតប។

នៅក្នុងឆ្នាំ២០១៤ គ.ជ.អ.ប នឹងមានបញ្ហាមួយចំនួនដែលត្រូវបន្តយកចិត្តទុកដាក់អនុវត្ត និងដោះស្រាយដែលរួមមាន៖

  • ការពង្រឹងការគ្រប់គ្រងការអនុវត្តការងាររបស់ គ.ជ.អ.ប
  • ការអនុវត្តមូលនិធិក្រុង ស្រុក
  • ចំណូលផ្ទាល់របស់រដ្ឋបាលក្រុង ស្រុក
  • ការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ការងារគណនេយ្យភាពសង្គម
  • ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិ
  • ការពង្រឹងសិទ្ធិអំណាចក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
  • ការរៀបចំប្រព័ន្ធកសាងផែនការ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ការរៀបចំ និងអនុវត្តប្រព័ន្ធអធិការកិច្ច និងត្រួតពិនិត្យលើរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ការពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ស្រុក
  • ការពង្រឹងសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
  • ការបញ្រ្ជាបយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី
  • ការរៀបចំតាក់តែងផែនការអនុវត្តបីឆ្នាំដំណាក់ការបន្ទាប់នៃកម្មវិធីជាតិ

ឯកឧត្តម ស ខេង មានប្រសាសន៍

ថា វឌ្ឍនភាពនៃកិច្ចដំណើរការ

កំណែទម្រង់វិមជ្ឈការ និង

វិសហមជ្ឈការមកដល់ពេល

បច្ចុប្បន្ននេះគឺពិតជាមានការចូល

រួមចំណែកយ៉ាងខ្លាំងក្លាពីដៃគូ

អភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល

នានាក្នុងភាពជាដៃគូដ៏មានប្រសិទ្ធ

ភាពមួយ។ រាជរដ្ឋាភិបាលមានការ

តាំងចិត្តផ្នែកនយោបាយយ៉ាង

ច្បាស់លាស់អំពីការអនុវត្តកំណែ

ទម្រង់នេះ ហើយឆន្ទៈនេះត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់លាស់តាមរយៈសមិទ្ធភាពដ៏ធំធេងនានាដែលយើងទាំងអស់គប្បីទទួលស្គាល់។ ទោះបីយ៉ាងនេះក្តី យើងនៅតែនៅត្រូវការការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាក្នុងរយៈពេលមធ្យមដែលជាតម្រូវការចាំបាច់ សម្រាប់បន្តគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់ ដើម្បីឈានឆ្ពោះទៅដល់ការធានាបាននូវនិរន្តរភាព និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល។

អង្គសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប ដែលមានរយៈពេល១ថ្ងៃកន្លះនេះ បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យខ្ពស់ស្របតាមការគ្រោងទុកដែលបានទទួលគំនិតគន្លឹះល្អសម្រាប់រៀបចំផែនការសកម្មភាព និងវថិកាសម្រាប់ឆ្នាំ២០១៤ អោយទទួលបានជោគជ័យតាមការំពឹងទុកនៃការពន្យារពេលផអ៣៕

ចុចទីនេះដើម្បីទាញយកសុន្ទរកថាឯកឧត្តម ស ខេង។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់