កិច្ច​ប្រជុំ​សាមញ្ញ​ក្រុម​ប្រឹក្សា​ខេត្ត​កណ្ដាល​លើក​ទី ៥៧ អណត្តិទី១

កណ្ដាល ១២ កុម្ភៈ២០១៤៖  ក្រុមប្រឹក្សាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៥៧ អណត្តិទី១ដើម្បីពិនិត្យអនុម័តសេចក្ដីព្រាងកំណត់ហេតុ…

កណ្ដាល ១២ កុម្ភៈ២០១៤៖  ក្រុមប្រឹក្សាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៥៧ អណត្តិទី១ដើម្បីពិនិត្យអនុម័តសេចក្ដីព្រាងកំណត់ហេតុ និងបង្ហាញលទ្ធផលការងារអនុវត្តកន្លងមក។
 

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។
   

កិច្ចប្រជុំបានពិនិត្យ និងអនុម័តលើ៖ (១). សេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៣ (២). របាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៤ ស្ដីពីការអនុម័តការងាររដ្ឋបាលខេត្ត (៣). សេចក្ដីព្រាងរបាយការណ៍វេទិកាពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត (៤). សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបែងចែកភារៈកិច្ចដល់សមាជិកក្រុមប្រឹក្សាខេត្ត។      

ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា ខេត្តកណ្ដាលបានបង្ហាញលទ្ធផលការងារសំខាន់ៗមួយចំនួនដែលខេត្តសម្រេចបាន ជាពិសេសការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមបណ្ដាក្រុង ស្រុកទាំង១១ និងទទួលបានអនុសាសន៍ សំណូមពរ ពីប្រជាពលរដ្ឋដើម្បីធ្វើការពិភាក្សា និងឆ្លើយតបពាក់ព័ន្ធដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្ដម ម៉ៅ ភិរុណ បានសំណូមពរឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធជំនាញជុំវិញខេត្ត ត្រូវផ្ដល់កិច្ចសហការឱ្យពេញលេញជាមួយក្រុមប្រឹក្សាខេត្តដើម្បីអនុម័តសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចដល់សមាជិកក្រុមប្រឹក្សាខេត្ត ឱ្យមានប្រសិទ្ធភាព៕ ដោយ៖ អែម រ៉ាវី

ដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកណ្ដាល: www.kandal.cambodia.gov.kh/insite.php?view=detail&story=277&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់