សិក្ខា​សាលា​បណ្តុះបណ្តាល​មន្រ្តី​ព័ត៌មាន​វិទ្យាថ្នាក់​រាជធានី​ ខេត្ត​

ព្រះសីហនុ ថ្ងៃទី១៣ ធ្នូ ២០១៣៖ ដើម្បីអោយការអនុវត្តការងាររបស់មន្រ្តីព័ត៌មានវិទ្យារាជធានី ខេត្តមានប្រសិទ្ធភាព លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល មន្រ្តីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត…

 

ព្រះសីហនុ ថ្ងៃទី១៣ ធ្នូ ២០១៣៖ ដើម្បីអោយការអនុវត្តការងាររបស់មន្រ្តីព័ត៌មានវិទ្យារាជធានី ខេត្តមានប្រសិទ្ធភាព លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមន្រ្តីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ នៅខេត្តព្រះសីហនុ។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្រ្តីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត និងមន្រ្តីមកពីលេខាធិការដ្ឋាន គ.ជ.អ.ប សរុបមានចំនួន៤០នាក់ ក្នុងនោះមានស្ត្រីចំនួន២រូប។

 

វគ្គបណ្តុះបណ្តាលនេះផ្តោតលើការពិភាក្សាលើការពង្រឹងសមត្ថភាពមន្រ្តី ជំនួយការព័ត៌មានវិទ្យាក្រុង ស្រុក ខណ្ឌ ស្វែងយល់ពីការបង្កើតគេហទំព័រតាម Joomla  ដែលមានភាពងាយស្រួលក្នុងការអភិវឌ្ឍគេហទំព័ររបស់សាលារាជធានី ខេត្ត ការផ្តល់ចំណេះដឹងលើបច្ចេកវិទ្យាថ្មីៗក្នុងការជួយគាំទ្រវិស័យព័ត៌មានវិទ្យាក្នុងរាជធានី ខេត្ត និងការរបូកសរុបរបាយការណ៍ប្រចាំឆ្នាំ និងកំណត់ផែនការសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ២០១៤។

 

វគ្គបណ្តុះបណ្តាលបានទទួលលទ្ធផលល្អប្រសើរ ដោយសិក្ខាកាមទទួលបានចំណេះដឹងថ្មីៗ និងអាចឈានទៅការបង្កើតគេហទំព័រ មួយសម្រាប់សាលារាជធានី ខេត្តបាន និងថ្នាក់ជាតិទទួលបានផែនការសកម្មភាពមួយសម្រាប់ឆ្នាំ២០១៤ និងផ្តោតជាចម្បង ទៅលើការពង្រឹងសមត្ថភាពក្រុង ស្រុក ខណ្ឌ។

 

គួរបញ្ជាក់ផងដែរថា ផ្អែកលើផែនការសកម្មភាព និងថវិកាឆ្នាំ២០១៣ លេខាធិការដ្ឋានមានសិក្ខាសាលាបណ្តុះបណ្តាលដល់មន្រ្តី ព័ត៌មានវិទ្យារាជធានី ខេត្ត២ដងក្នុងមួយឆ្នាំ ហើយសិក្ខាសាលាបណ្តុះបណ្តាលលើកនេះ ជាលើកទី២  ដែលលើកទី១បានរៀបចំ ឡើងកាលពីខែកក្កដាកន្លងទៅ។ ការរៀបចំបណ្តាញផ្សព្វផ្សាយតាមរយៈគេហទំព័រមានរាជធាំនី ខេត្តចំនួន៨ដែលអាចបង្កើត គេហទំព័ររបស់ខ្លួនសម្រាប់ប្រើប្រាស់ផ្សព្វផ្សាយព័ត៌មានដែលមានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ប៉ៃលិន កំពង់ចាម ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំ និងខេត្តកំពត។ ដើម្បីជ្រាបជាព័ត៌មានដែលរាជធានី ខេត្តបានផ្សព្វផ្សាយ សូមចូលទៅកាន់  គេហទំព័រផ្សេងៗ (រាជធានី ខេត្តផ្សេងៗ) ក្នុងគេហទំព័រ គ.ជ.អ.ប។ ដោយ៖ ជុំ សំរេច, មន្រ្តីគ្រប់គ្រងគេហទំព័រ/NCDDS.

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់