សិក្ខា​សាលា​ចែក​រំលែក​ចំណេះដឹង​ថ្នាក់​តំបន់​លើក​ទី២​ គម្រោង​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

ភ្នំពេញ ២២ វិច្ឆិកា ២០១៣៖ គម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់លើកកម្ពស់ ការគ្រប់គ្រងធនធានទឹកនិង ការប្រកបរបរកសិកម្ម (NAPA Follow-up project) បានសហការជាមួយ   ដៃគូផ្សេងៗក្នុងវិស័យការបន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុ…

 

ភ្នំពេញ ២២ វិច្ឆិកា ២០១៣៖ គម្រោងបន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុសម្រាប់លើក កម្ពស់ការគ្រប់គ្រងធនធានទឹកនិង ការប្រកបរបរកសិកម្ម (NAPA Follow-up project) បានសហការ ជាមួយ   ដៃគូផ្សេងៗក្នុងវិស័យការបន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុ ដូចជា SGP/CCBAP MoE/CCCA, ADB និងUNCDF-NCDDS/LGCC បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ថ្នាក់តំបន់ លើកទី២ គម្រោងបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញដើម្បីអោយអ្នកពាក់ព័ន្ធនានា អាចចែក រំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក និងដើម្បីបង្កើត បណ្តាញសម្រាប់ ចែករំលែកបទពិសោធន៍ទាក់ទង នឹងការ ប្រែប្រួលអាកាសធាតុ។ 

 

សិក្ខាសាលាដែលមានរយៈពេល២ថ្ងៃនេះមានការចូលរួមជាអធិបតីដោយ ឯកឧត្តម សូ ខនរិទ្ធីគុណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកដ្ឋានកសិកម្ម លោក ណាប៉ូ  ទ្បេអុង ណាវារ៉ូ នាយករងប្រចាំប្រទេស/ប្រធានកម្មវិធីរបស់ UNDP កម្ពុជា និងមានការចូលរួម ពីដៃគូរអភិវឌ្ឍន៍ផ្សេងៗដែលអញ្ជើញមកពីប្រទេសថៃ ឡាវ ឥណ្ឌូនេស៊ី ព្រមទាំងអ្នកពាក់ព័ន្ធនានា ក៏ដូចជាគោលដៅកសិករគំរូ ផងដែរ ដែលសរុបមាន១០៥នាក់ ក្នុងនោះមានស្រ្តី១៩នាក់។ 

 

ឯកឧត្តម សូ ខនរិទ្ធីគុណ បានវាយតម្លៃខ្ពស់ដល់សិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីបន្សុំានឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានប្រសាសន៍ថា៖« វាជាការចាំបាច់ក្នុងការផ្សព្វផ្សាយចែករំលែកបទពិសោធន៍ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ដោយសារ ប្រទេសកម្ពុជាជាប្រទេសធ្វើកសិកម្ម ហើយប្រជាពលរដ្ឋជាង៨០% ជាកសិករដែលគាត់ភាគច្រើន ពឹងផ្អែកលើប្រភព ធនធានធម្មជាតិ ដូចនេះព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាសធាតុមានសារសំខាន់សម្រាប់គាត់»។ 

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍ផ្សេងៗដែលបានជួយគាំទ្រឧបត្ថម្ភ និងបន្តគាំទ្របន្ថែមដល់កម្ពុជាទាក់ទងនឹងការ បន្សុំាការប្រែប្រួលអាកាសធាតុ។

 

លោក លោក ណាប៉ូទ្បេអុង ណាវារ៉ូ នាយករងប្រចាំប្រទេស/ប្រធានកម្មវិធីរបស់ UNDP កម្ពុជាមានប្រសាសន៍ក្នុងសិក្ខាសាលាថា គម្រោងបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុសម្រាប់លើកកម្ពស់ការគ្រប់គ្រងធនធានទឹកនិងការប្រកបរបរកសិកម្ម (NAPA Follow-up project) កន្លងមកបានជួយប្រជាពលរដ្ឋងាយរងគ្រោះនឹងគ្រោះមហន្តរាយបានច្រើន ដោយបានជួយផ្សព្វផ្សាយព័ត៌មានទាក់ទង នឹងការបង្ការគ្រោះធម្មជាតិផ្សេងៗ និង  ពីវិធីសាស្ត្រផ្សេងៗដែលអាចជួយទប់ស្កាត់គ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។

 

ក្នុងសិក្ខាសាលានេះ សិក្ខាកាមមកពីបណ្តាខេត្តផ្សេងៗដូចជាខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តព្រៃវែងជាដើម ធ្វើការចែករំលែកបទ ពិសោធន៍គ្នាទៅវិញទៅមកទាក់ទងនឹងវិធីសាស្ត្របន្សុំាអាកាសធាតុផ្សេងៗ ការធ្វើកសិកម្មចំរុះ ការបង្កើត និងរៀបចំសហគមន៍ កសិកម្ម និងការគ្រប់គ្រងធនធានទឹកជាដើម។

 

គួរបញ្ជាក់ផងដែរថា ដោយសារកន្លងមកគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ សម្រាប់លើកកម្ពស់ការគ្រប់គ្រងធនធានទឹក និងការប្រកបរបរកសិកម្ម (NAPA Follow-up project) អនុវត្តបានជោគជ័យនៅដំណាក់កាលទី១របស់ខ្លួន ដែលមានរយៈពេល៤ឆ្នាំ ពេលនេះគម្រោងបានបន្តអនុវត្តដំណាក់កាលទី២របស់ខ្លួនដោយមានរយៈពេល២ឆ្នាំ ដោយមានជំនួយបន្ថែមពីរាជរដ្ឋាភិបាល កាណាដា និងUNDP។ អត្ថបទ៖ ជួន ចាន់ណា មន្ត្រីព័ត៌មាន/NCDDS. 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់