សិក្ខាសាលា​សមាហរណ​កម្មផែនកា​រឃុំ សង្កាត់​​ ក្រុង ស្រុក​ ឆ្នាំ​២០១៣​

ក្រចេះ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣៖ បន្ទាប់ពីរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក ២០១៤-២០១៦ និង កម្មវិធីវិនិយោគឃុំ សង្កាត់ប្រចាំឆ្នាំ ២០១៤មក  មន្ទីរផែនការខេត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទីប្រឹក្សាខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ឋបានសហការរៀបចំសិក្ខាសាលា…

 

ក្រចេះ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣៖ បន្ទាប់ពីរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក ២០១៤-២០១៦ និង កម្មវិធីវិនិយោគឃុំ សង្កាត់ប្រចាំឆ្នាំ ២០១៤មក  មន្ទីរផែនការខេត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទីប្រឹក្សាខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ឋបានសហការរៀបចំសិក្ខាសាលាសមាហរណកម្ម ផែនការថ្នាក់ ក្រុង ស្រុក នៅជំហានទី ៣ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៣។

 

សិក្ខាសាលានេះ ធ្វើឡើងសម្រាប់ក្រុងក្រចេះ សង្កាត់ទាំង ៥ចំណុះក្រុងក្រចេះ ស្រុកចិត្របុរី និងឃុំទាំង ១០ ចំណុះ ស្រុកចិត្របុរី ដើម្បីអនុម័ត ផែនការអភិវឌ្ឍន៍ និងកម្មវិធិយោគរបស់ខ្លួន ព្រមទាំងការសម្រេចចិត្ត ប្រើប្រាស់ធនធានដើម្បីដោះស្រាយបញ្ហានានា និងបម្រើប្រជាពលរដ្ឋទូទៅ នៅក្នុងដែនដីនៃរដ្ឋបាលរបស់ខ្លួន។

 

សិក្ខាសាលានេះអញ្ជើញចូលរួមជាអធិបតីដោយលោក ហង់ ចាន់ឌី អភិបាលក្រុងក្រចេះ លោក សួន ញ៉ាក អភិបាលស្រុកចិត្របុរី លោក យូរ យឿន សមាជិកក្រុមប្រឹក្សាស្រុកចិត្របុរី លោក គង់ សុជាតិ ប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមពីក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក មន្រ្តីការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ មេឃុំ ជនបង្គោលទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីទីចាត់ការផែនការ និងវិនិយោគខេត្ត និងអ្នកពាក់ព័ន្ឋផ្សេងៗទៀតដែលសរុបចំនួន ៨៨នាក់ ក្នុងនោះមានស្រ្តីចំនួន២៦រូប។

 

ជាកិច្ចចាប់ផ្តើម លោក ហង់ ចាន់ឌី អភិបាលក្រុងក្រចេះ បានមានប្រសាសន៍បញ្ជាក់ជូនអ្នកចូលរួមទាំងអស់ថា អង្គសិក្ខាសាលា សមហរណកម្ម គឺជាវេទិកាបន្ស៊ីរវាងគម្រោងរបស់ ដៃគូអភិវឌ្ឍន៍ មន្ទីរជំនាញ អង្គភាពជុំវិញខេត្ដ អង្គការជាតិ អន្ដរជាតិ សមាគមនានា រួមទាំងផ្នែកឯកជន ជាមួយផែនការអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការគៀងគរប្រភពធនធានសម្រាប់អភិវឌ្ឍន៍ មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ នៃយុទ្វសាស្ដ្រចតុកោណនៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោត ជាសំខាន់លើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្ពោះទៅការកែលម្អគុណភាពនៃសេវាសាធារណៈរួមមាន (១)ការអភិវឌ្ឍ មូលដ្ឋានដោយមានការចូលរួមយ៉ាងសកម្មនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ដនៅមូលដ្ឋាន (២)ការផ្ដល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិកាន់តែរហ័ស និងមានប្រសិទ្ឋភាព (៣)ការបង្កើននូវលទ្ធភាពនៃការកៀរគរប្រភពធនធាន នៅមូលដ្ឋាន សម្រាប់ផ្ដល់សេវា និងការអភិវឌ្ឍបន្ថែមទៀត។ 

 

ក្នុងសិក្ខាសាលានោះ លោកហង់ ចាន់ឌី ក៏បានផ្តល់អនុសាន៍ដល់អ្នកគាំទ្រ ឧ្យបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀង បណ្តោះអាសន្នឆ្នាំ ២០១៣ និង បន្តការគាំទ្រគម្រោងសកម្មភាពរបស់ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ ២០១៤ ឧ្យអស់លទ្ឋភាពថវិកាពីគ្រប់ប្រភពទាំងអស់។

 

ជាចុងបញ្ចប សិក្ខាសាលាក៏បានបង្ហាញពីគម្រោងអាទិភាពប្រចាំឆ្នាំ ២០១៤ និងលទ្ឋផលនៃការអនុវត្តកិច្ចព្រមព្រៀង ណ្តោះអាសន្នឆ្នាំ ២០១៣ ការដើរពិនិត្យតារាងម៉ាទ្រិច ការគាំទ្រ និងការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន។  រៀបចំដោយៈ លោកស្រី ភា ថាវី ទីប្រឹក្សាក្រុងក្រចេះ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់