សិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ស្តីពី​ ការ​សម្រប​សម្រួល​និង​ប្រឹក្សា​យោបល់​ ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ២៩ វិច្ឆិកា ២០១៣៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីដំណើរការសម្របសម្រួល…

 

 

ភ្នំពេញ ២៩ វិច្ឆិកា ២០១៣៖ លេខា ធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីដំណើរការសម្របសម្រួល និងប្រឹក្សាយោបល់ក្រុមប្រឹក្សា ថ្នាក់ក្រោមជាតិរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅខេត្តព្រះសីហនុ។

 

សិក្ខាសាលានេះមានគោលបំណងដើម្បី ពិនិត្យ ពិភាក្សាលើការរីកចម្រើន និងបញ្ហាប្រឈមក្នុងការសម្របសម្រួលនិងប្រឹក្សាយោបល់ ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចែករំលែកបទពិសោធន៍ល្អៗក្នុងការប្រឹក្សាយោបល់ ស្វែងយល់សេចក្តីព្រាង សេចក្តីណែនាំស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ណែនាំទម្រង់របាយការណ៍ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិបង្ហាញ លទ្ធផលនៃការសាកល្បងសេចក្តីព្រាងឯកសារបច្ចេកទេសស្តីពីការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងបង្ហាញសកម្មភាព សម្របសម្រួល និងប្រឹក្សាយោបល់ក្រុមប្រឹក្សាសម្រាប់ឆ្នាំ២០១៤។

 

សិក្ខាសាលានេះមានការចូលរួមពីក្រុមការងារការិយាល័យអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ នៃលេខាធិការដ្ឋាន គ.ជ.អ.ប មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាថ្នាក់ក្រោមជាតិព្រមទាំង អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗ សរុប៨៤នាក់ ក្នុងនោះមានស្រ្តី១៣នាក់។

 

អ្នកចូលរួមសិក្ខាសាលាទាំងអស់ ក៏បានធ្វើបទបង្ហាញពីបទពិសោធន៍ និងជំនាញសម្របសម្រួល និងដំណើរការរៀបចំវេទិកា ពិគ្រោះយោបល់ផ្សេងៗ ដើម្បីចែកជាបទពិសោធន៍ និងរៀនពីគ្នាទៅវិញទៅមកផងដែរ។

 

សិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃនេះបានផ្តល់ចំណេះដឹងបន្ថែមដល់អ្នកដែលបានចូលរួម អោយយល់ដឹងពីដំណើរការរៀបចំ វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សា យល់ដឹងនូវទស្សនទាននៃឯកសារ និងវិធីសាស្រ្តមួយចំនួនសម្រាប់បន្តគាំទ្រដល់ក្រុមប្រឹក្សា យល់ដឹងពីសកម្មភាពសម្រាប់គាំទ្រក្រុមប្រឹក្សានៅឆ្នាំ២០១៤។ 

 

ម្យ៉ាងទៀត សិក្ខាសាលានេះ បានពង្រឹងទំនាក់ទំនង និងជួយគាំទ្រទៅវិញទៅមកក្នុង ចំណោមមន្រ្តីសម្របសម្រួលក្រុមប្រឹក្សា ថ្នាក់ក្រោមជាតិទាំងអស់ និងជាមួយដៃគូជាតិ និងអន្តរជាតិផងដែរ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់