សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ពី​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​ជាមួយ​មន្ត្រី​ក្រុម​ទទួល​កន្ធុក​ព័ត៌មាន​ថ្នាក់​រាជធានី ខេត្ត

ភ្នំពេញ ២០ ធ្នូ ២០១៣៖ ដើម្បីចែករំលែកបទពិសោធន៍ និងផ្ដល់ព័ត៌មានស៊ីជម្រៅ

លើការងាររបស់អ្នកនាំពាក្យរបស់ស្ថាប័នខុសៗគ្នា និងកម្រិតរដ្ឋាភិបាលនៅប្រទេសអាល្លឺម៉ង់

ក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មានសហការជាមួយមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ (KAS) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍…

ភ្នំពេញ ២០ ធ្នូ ២០១៣៖ ដើម្បីចែករំលែកបទពិសោធន៍ និងផ្ដល់

ព័ត៌មានស៊ីជម្រៅលើការងាររបស់អ្នកនាំពាក្យរបស់ស្ថាប័នខុសៗគ្នា

និងកម្រិតរដ្ឋាភិបាលនៅប្រទេសអាល្លឺម៉ង់ ក្រសួងមហាផ្ទៃ និង

ក្រសួងព័ត៌មានសហការជាមួយមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ (KAS)

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាចែករំលែក

បទពិសោធន៍ស្ដីពីទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់ដល់មន្ត្រី

ទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត។ ដែលកាលពីពេលកន្លងទៅថ្មីៗ

នេះមាន ខេត្តចំនួនបីគឺ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ

ទទួលបានជ័យលាភីនិងបានធ្វើដំណើរទស្សនកិច្ចសិក្សារយៈពេល០១

សប្ដាហ៍នៅប្រទេសអាល្លឺម៉ង់ ក្នុងកម្មវិធីប្រកួតប្រជែងទូទាំងប្រទេស

លើប្រធានបទ “ការផ្សព្វផ្សាយព័ត៌មានកាន់តែមានតម្លាភាព

និងភាពរាក់ទាក់ជាមួយប្រជាពលរដ្ឋ” ដែលរៀបចំដោយ

មូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ សហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន។

 

សិក្ខាសាលាពេលនេះប្រារព្ធធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ស្ដីពីទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់របស់មន្ត្រីទទួលបន្ទុកព័ត៌មានដែលមកពី

ខេត្តទាំងបីនេះ ដល់មន្ត្រីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត ដ៏ទៃទៀត។ សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ដេនីស ស្រៃយ៍ តំណាងមូលនិធិខុនរ៉ាដ

អាឌិនណៅអ៊ែរ ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីមន្ត្រីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្តទាំង២៤ សរុបប្រមាណ៧០រូប។

 

លោក ចាប វណ្ណី តំណាងគណៈប្រតិភូខេត្តកណ្ដាល ដែលបានធ្វើទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់ បានថ្លែងនៅក្នុងសិក្ខាសាលានោះថា

នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោកបានជួបជជែកពិភាក្សានិងស្វែងយល់ពីការងាររបស់អ្នកនាំពាក្យនៅក្នុងសង្កាត់មួយក្នុងក្រុងប៊ែរឡាំង

អ្នកនាំពាក្យរបស់ក្រុងPostdan អ្នកនាំពាក្យរបស់រដ្ឋាភិបាលប្រចាំរដ្ឋធានីប៊ែរឡាំង (កម្រិតរដ្ឋសហព័ន្ធ) និងអ្នកតំណាងរបស់សន្និសីទសារព័ត៌មានសហព័ន្ធ។

 

លោក ចាប វណ្ណី បានមានប្រសាសន៍ថា អ្នកនាំពាក្យនៅប្រទេសអាល្លឺម៉ង់ត្រូវបានគេឱ្យតម្លៃខ្ពស់ ហើយជាអ្នកឯករាជ ឥតលំអៀង និងជាអ្នកមាន

វិជ្ជាជីវៈខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ឬសារព័ត៌មាន។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលជាអ្នកផ្ដល់សេវាដល់ប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលត្រូវផ្ដល់ព័ត៌មានដល់

ប្រជាពលរដ្ឋឥតលំអៀង និងប្រមូលព័ត៌មានទាំងឡាយដើម្បីរាយការណ៍ដោយផ្ទាល់ទៅឱ្យប្រធានស្ថាប័នណាមួយ។

 

លោក ចាប វណ្ណីបានបន្ថែមទៀតថា នៅសង្កាត់ក្នុងប្រទេសអាល្លឺម៉ង់ភាគច្រើនបានរៀបចំសន្និសីទកាសែតមានរយៈពេលខ្លីប្រមាណ១ម៉ោង រៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុកដើម្បីផ្សព្វផ្សាយព័ត៌មានផ្សេងៗដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដូចជាការចុះកិច្ចសន្យាដេញថ្លៃគម្រោងជាដើម និងផ្ដល់ឱកាសដល់អ្នកសារព័ត៌មានសាកសួរ និងលើកគ្រប់បញ្ហាទាំងអស់។ សង្កាត់សហការជាមួយវិស័យឯកជន និងក្រុមហ៊ុននានាដើម្បីបោះពុម្ពផ្សាយព្រឹត្តិបត្រព័ត៌មានរបស់សង្កាត់។

 

ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានកោតសរសើរដល់ មូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ ដែលតែងតែ

គាំទ្រដល់វិស័យព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី

ខេត្ត និងបានរៀបចំដំណើរទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍នេះឡើង។ 

 

ឯកឧត្ដម ខៀវ កាញារីទ្ធ បានឯកភាពចំពោះការលើកឡើងរបស់សិក្ខាសាលាពីសារៈសំខាន់នៃការចែក

រំលែកបទពិសោធន៍ស្ដីពីទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់ តែមិនអាចចំលងទាំងអស់មកអនុវត្ត

នៅបរិបទកម្ពុជានោះទេ ព្រោះធនធានមនុស្ស ហិរញ្ញវត្ថុ បែបបទរដ្ឋបាល ទំហំតួនាទី និងភារកិច្ចផ្សេងគ្នា។

 

ឯកឧត្ដម ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់មន្ត្រីទទួលបន្ទុកព័ត៌មានទាំងអស់ត្រូវគិតពីគុណភាពព័ត៌មាន

និងរៀបចំយន្តការដែលមានភាពច្នៃប្រឌិតដើម្បីធ្វើយ៉ាងណាឱ្យព័ត៌មានផ្សព្វផ្សាយទូលំទូលាយ

ដល់ក្រុមគោលដៅ។

 

ឯកឧត្ដម ខៀវ កាញារីទ្ធ បានបន្ថែមថា ភារកិច្ចរបស់មន្ត្រីព័ត៌មានត្រូវមានមេត្រីបីគឺ៖ ត្រូវមានមេត្រីភាព

ជាមួយប្រជាពលរដ្ឋ ត្រូវមានមេត្រីភាពជាមួយអង្គការសង្គមស៊ីវិល និងត្រូវមានមេត្រីភាព ជាមួយសារព័ត៌មាន៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់