វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​សាធារណៈ​របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​នៅ​ស្រុក​កំពង់លែង

កំពង់ឆ្នាំង ២០ ធ្នូ ២០១៣៖  ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣

បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សានៅសាលាស្រុក

កំពង់លែង ក្រោមអធិបតីភាពឯកឧត្ដម ហ៊ន សយ សមាជិកក្រុមប្រឹក្សាខេត្ត…

កំពង់ឆ្នាំង ២០ ធ្នូ ២០១៣៖  ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ បានរៀបចំវេទិកាផ្សព្វផ្សាយ និង

ពិគ្រោះយោបល់របស់ក្រុមប្រឹក្សានៅសាលាស្រុកកំពង់លែង ក្រោមអធិបតីភាពឯកឧត្ដម ហ៊ន សយ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមចេង ញ៉ាន់

អភិបាលរងខេត្ត និងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា តំណាងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ

សរុបចំនួន១៨៤នាក់ (ស្រី៣៥នាក់)។

 

វេទិកានេះប្រារព្ធធ្វើឡើងដើម្បី៖(១).ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងបញ្ហាប្រឈម (២).គម្រោងសកម្មភាពអាទិភាពនៃការអភិវឌ្ឍរបស់រដ្ឋបាលខេត្តនៅឆ្នាំខាងមុខ(៣). ផ្ដល់ឱកាសដល់ប្រជាពល រដ្ឋនិងអ្នកចូលរួមពិភាក្សា

លើកិច្ចការរដ្ឋបាលខេត្តដើម្បីប្រមូលព័ត៌មានការពិភាក្សានិងយោបល់នានា (៤). ជំរុញអោយមានការចូលរួមចំណែកក្នុងការអនុវត្ត និងលើកកម្ពស់ការសហការគ្នារវាងក្រុមប្រឹក្សាខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

 

បញ្ហាប្រឈមនិងកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកានេះ ពាក់ព័ន្ធលើបញ្ហាគម្រោងអភិវឌ្ឍន៍នានារបស់ឃុំ អោយមាន

តម្លាភាពនិងប្រសិទ្ធភាព សំណើជួសជុលផ្លូវនិងធ្វើផ្លូវ ការងារទប់ស្កាត់បទល្មើសជលផល ការប្រើឧបករណ៍នេសាទខុសច្បាប់ ការងារភូមិ

ឃុំមានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងបញ្ហាផ្សេងៗមួយចំនួនទៀត។ 

 

បញ្ហាប្រឈមដែលត្រូវដោះស្រាយជាបន្ទាន់នោះគឺបទល្មើសនេសាទ ការកាប់ព្រៃលិចទឹកក្នុងដែនជលផលហាមឃាត់ និងការរុករានយកដី

ធ្វើជាកម្មសិទ្ធិខុសច្បាប់។

 

ឯកឧត្ដម ហ៊ន សយ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ទៅកាន់អង្គភាពពាក់ព័ន្ធទាំងអស់ ក៏ដូចជាអាជ្ញាដែនដីគ្រប់

លំដាប់ថ្នាក់ត្រូវសហការគ្នាធ្វើយ៉ាងណាខិតខំដោះស្រាយរាល់បញ្ហាប្រឈមដែលបានលើកឡើងឱ្យទាន់ពេលវេលាជៀសវាងគ្រាន់តែថាអោយរួចតែពីមាត់។

 

ឯកឧត្ដម ហ៊ន សយ បានមានប្រសាសន៍បន្តទៀតថា៖ «ចំពោះបញ្ហាដែលនៅសេសសល់ ត្រូវសិក្សាពីសក្ដានុពលរបស់វា រួចត្រូវដោះស្រាយ

អោយបានឆាប់រហ័សជូនគាត់។ កត្តាសំខាន់ត្រូវទប់ស្កាត់អោយបាននូវបទល្មើសជលផល ការកាប់ព្រៃលិចទឹក ការទន្ទ្រាន

យកដីធ្វើជាកម្មសិទ្ធិល្មើសច្បាប់ក្នុងដែនជលផលដែលបានហាមឃាត់។ ជាពិសេសបទល្មើសព្រៃឈើ ដែលបានដឹកជញ្ជូនតាមកាណូត

និងកប៉ាល់ហើយអះអាងថាមានច្បាប់អនុញ្ញាត។ អាជ្ញាធរស្រុកគួរយកចិត្តទុកដាក់ឡើងវិញកុំអោយមានបាតុភាពនេះកើតឡើងបន្តទៀត»៕ 

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់