វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​​របស់​​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​ លើ​កទី១​ អាណត្តិ​ទី១ នៅ​ស្រុក​ទឹក​ផុស​

កំពង់ឆ្នាំង ១៣ ធ្នូ ២០១៣ ៖ ព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្ដម ហ៊ន សយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ម៉ែន ធឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ដោក សុទ្ធា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ…

 

កំពង់ឆ្នាំង ១៣ ធ្នូ ២០១៣ ៖ ព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្ដម ហ៊ន សយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ម៉ែន ធឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ដោក សុទ្ធា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់លើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី១ នៅស្រុកទឹកផុស ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព កងកម្លាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ សរុបប្រមាណ ១៩០នាក់ (ស្រី ២២នាក់) ។

អង្គវេទិកាបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ៖

1.សុន្ទរកថាបើកវេទិកា របស់ ឯកឧត្ដម ហ៊ន សយ

2.ការបង្ហាញអំពីបទបញ្ជាផ្ទៃក្នុងនៃវេទិកា និងតួនាទី សិទ្ធិអំណាច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត (ដោយ លោក អ៊ុក កីឡា នាយករងរដ្ឋបាលសាលាខេត្ត)

3.របាយការណ៍សង្ខេបស្ដីពីសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមឆ្នាំ២០១៣ និងទិសដៅអនុវត្តបន្ត (ដោយ លោកជំទាវ ដោក សុទ្ធា អភិបាលរងខេត្ត)

4.របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ចំណូល-ចំណាយ ឆ្នាំ២០១៣ និងផែនការថវិកាឆ្នាំ២០១៤ (ដោយលោក មុន វុត្ថា នាយករងទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត)

5.របាយការណ៍ស្ដីពីការអនុវត្តកម្មវិធីវិនិយោគប្រចាំឆ្នាំ២០១៣ និងគម្រោងសកម្មភាពជាអាទិភាពខេត្តឆ្នាំ២០១៤ (ដោយ លោក ស្វាយ សំណាង អនុប្រធានមន្ទីរផែនការ)

6.កម្មវិធីសំណួរ-ចម្លើយ ដោយផ្ដោតលើប្រធានបទ ៖ ភូមិឃុំ មានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋាន, ការងារសុខភាព អប់រំ អនាម័យ និងបរិស្ថាន

7.ការឆ្លើយបំភ្លឺ និងផ្ដល់ព័ត៌មានត្រឡប់ជូនប្រជាពលរដ្ឋ

8.សុន្ទរកថាបិទវេទិកា ដោយ ឯកឧត្ដម ហ៊ន សយ

 

ប្រជាពលរដ្ឋ និងអ្នកចូលរួម បានលើកឡើងសំណូមពរផ្ទាល់មាត់ និង សំណូមពរជាលាយលក្ខណ៍អក្សរមួយចំនួន ដោយផ្តោតលើបញ្ហាដូចជា ៖

1.បញ្ហាក្មេងទំនើង ស្រវឹងស្រាស្រែកឡូឡា បង្កការភ័យខ្លាច

2.បញ្ហាតម្លៃកសិផល

3.បញ្ហារថយន្តធុនធំ ដឹកលើសទម្ងន់កំណត់បណ្ដាលឲ្យខូចផ្លូវ

4.បញ្ហាបទល្មើសព្រៃឈើ នៅតំបន់អភិរក្សភ្នំឱរ៉ាល់

5.និងបញ្ហាមួយចំនួនទៀត

 

គណៈអធិបតី និងវាគ្មិនមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានឆ្លើយបំភ្លឺគ្រប់សំណួរដែលបានលើកឡើង ក៏ដូចជាដាក់ចេញនូវវិធានការសមស្របមួយចំនួន ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ។ សម្រាប់សំណូមពរមួយចំនួន ដោយមិនអាចដោះស្រាយបានភ្លាមៗ នឹងត្រូវបានដាក់ជូនគណៈអភិបាលខេត្ត ពិនិត្យ និងស្វែងរកដំណោះស្រាយ។

ដកស្រង់ចេញពីវែបសាយរបស់ខេត្តកំពង់ឆ្នាំង ចេញផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់