វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​នៅ​ឃុំ​ពូរ៉ាប៉ែត ស្រុក​ពេជ្រាដា​

មណ្ឌលគិរី ២២ វិច្ឆិកា ២០១៣៖ ក្រុមប្រឹក្សាឃុំពូរ៉ាប៉ែត ស្រុកពេជ្រាដា សហការជាមួយអង្គការ

សហគមន៍មូលដ្ឋានកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ បានរៀបចំវេទិកាផ្សព្វផ្សាយ និង

ពិគ្រោះយោបល់ជាសាធារណៈដើម្បីស្រង់រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន…

មណ្ឌលគិរី ២២ វិច្ឆិកា ២០១៣៖ ក្រុមប្រឹក្សាឃុំពូរ៉ាប៉ែត ស្រុកពេជ្រាដា សហការ

ជាមួយអង្គការសហគមន៍មូលដ្ឋានកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ បានរៀបចំ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាសាធារណៈដើម្បីស្រង់រាល់បញ្ហាអាទិភាព

របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកពិនិត្យដោះស្រាយអោយបានទាន់ពេលវេលា។

 

វេទិកាផ្សព្វផ្សាយនេះមានការចូលរួមពីតំណាងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន មន្ត្រីអង្គការសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ

ជាជនជាតិដើមភាគតិចព្នង និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

 

ប្រជាពលរដ្ឋដែលចូលរួមបានលើកឡើងពីបញ្ហាប្រឈមនានាដែលបានកើតមាននៅក្នុងភូមិពូរ៉ាប៉ែតនិងភូមិក្រង់តេះដែលជាភូមិដាច់ស្រយាល

ហើយតែងតែមានក្រុមចោរលួចម៉ូតូ គាស់ផ្ទះប្រជាពលរដ្ឋទុកផ្ទះចោលទៅចម្ការ។ ពួកគាត់ក៏បានសុំឱ្យសមត្ថកិច្ចជួយលុបបំបាត់ល្បែងស៊ីសង

និងការប្រើអំពើហិង្សានៅក្នុងគ្រួសារ។

 

លោក កាស ជើញ ជាជនជាតិភាគតិចព្នងបានលើកឡើងពីកង្វះខាតអណ្ដូងទឹក បង្គន់អនាម័យ សាលារៀន និងមណ្ឌលសុខភាពនៅក្នុង

សហគមន៍របស់គាត់។ បើមានមណ្ឌលសុខភាពមែន នឹងជួយសម្រួលកាលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ ក្មេងដែលមាន

ជំងឺជាដើម។

 

លោក កាស ជើញបាននិយាយបន្តទៀតថា ប្រជាពលរដ្ឋនៅភូមិក្រង់តេះ សំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធឱ្យជួយបង្ក្រាបបទល្មើសព្រៃឈើ

ជួញដូរសព្វព្រៃគ្រប់ប្រភេទ ដែលកើតមាននៅភូមិក្រង់តេះ និងភូមិពូរ៉ាប៉ែត ពីព្រោះគេឃើញកើតមានច្រើនណាស់ដែលក្រុមឈ្មួញចូលលួច

កាប់យកឈើប្រណីត និងបាញ់ជួញដូរសត្វព្រៃគ្រប់ប្រភេទនៅក្នុងសហគមន៍របស់ជនជាតិដែលពិបាកទប់ស្កាត់និងបង្ក្រាប។

 

ប្រជាពលរដ្ឋបានសំណូមពរទៅដល់សមត្ថកិច្ចឱ្យជួយបង្ក្រាបចោរលួចគោ ក្របី ជ្រូកអ្នកភូមិសព្វថ្ងៃកើតមានក្នុងភូមិទាំងពីរនេះ ហើយ

សមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាលហាក់មិនអើពើជាមួយប្រជាពលរដ្ឋ។ ជាមួយនោះក៏បានសំណូមពរ ឱ្យសហគមន៍ជួយជីកស្រះដើម្បីចិញ្ចឹមត្រីនៅក្នុង

គ្រួសារ បើមានស្រះដើម្បីចិញ្ចឹមត្រីនៅក្នុងគ្រួសារនេះនឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕ដោយ៖ លោក ឆាយា ឆដា ទីប្រឹក្សាគ្រប់គ្រងកម្មវិធីស្រុកពេជ្រាដា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់