វគ្គ​បណ្ដុះ​បណ្ដាល​រំលឹក​ឡើង​វិញ​ស្ដីពី​កិច្ច​ការពារ​សុវត្ថិភាព​បរិស្ថាន ដីធ្លី និង​ជនជាតិ​ដើម​ភាគតិច​សម្រាប់​គម្រោង​មូលនិធិ​ឃុំ​ សង្កាត់

កំពង់ចាម ១៨ ធ្នូ ២០១៣ ៖  លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រសួងមហាផ្ទៃ

កាលពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៣ បានបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពី

គោលនយោបាយកិច្ចការពារសុវត្ថិភាពបរិស្ថានដីធ្លី និងជនជាតិដើមភាគតិចសម្រាប់គម្រោង

មូលនិធិឃុំ សង្កាត់…

កំពង់ចាម ១៨ ធ្នូ ២០១៣៖  លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយ

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៣ បានបើកវគ្គបណ្ដុះបណ្ដាល

រំលឹកឡើងវិញស្ដីពីគោលនយោបាយកិច្ចការពារសុវត្ថិភាពបរិស្ថានដីធ្លី និងជនជាតិ

ដើមភាគតិចសម្រាប់គម្រោងមូលនិធិឃុំ សង្កាត់ នៅសណ្ឋាគារភ្នំប្រុស

ខេត្តកំពង់ចាម។

 

សមាសភាពចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះគឺជាមន្ត្រីបង្គោលកិច្ចការពារ

សុវត្ថិភាពសម្រាប់គម្រោងមូលនិធិឃុំ សង្កាត់ទាំង២៣ខេត្ត ដែលជាមន្ត្រីនៃទីចាត់ការផែនការ និងវិនិយោគ ទីចាត់ការធនធានមនុស្ស និងមន្ទីរបរិស្ថាន និងអ្នកពាក់ព័ន្ធនានា សរុបចំនួន៧១នាក់ (ស្រី០៩រូប)។

 

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តទាំងអស់ក្នុងការបំពេញឯកសារនិងពង្រឹងការអនុវត្តឱ្យស្របតាម

សៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (PIM) និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន។

 

លោក ខោល យុទ្ធលី អនុប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសុវត្ថិភាពបរិស្ថាន ដីធ្លី

និងជនជាតិដើមភាគតិច បានលើកឡើងពីលទ្ធផលនៃការអនុវត្តកិច្ចការពារសុវត្ថិភាពគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០១៣ និងបញ្ហាប្រឈម

នានាដែលកើតមានដែលត្រូវខិតខំសហការគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់។

 

ប្រធានបទសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលរួមមាន៖ (១). គោលការណ៍ណែនាំស្ដីពីសុវត្ថិភាពបរិស្ថាន និងបទពិសោធន៍ការអនុវត្តគម្រោងឆ្នាំ២០១៣ (២). គោលការណ៍ណែនាំស្ដីពីសុវត្ថិភាពដីធ្លី (៣).  គោលការណ៍ណែនាំស្ដីពីសុវត្ថិភាពបរិស្ថាន និងបទពិសោធន៍ការអនុវត្តគម្រោងឆ្នាំ២០១២ (៤). គោលការណ៍ណែនាំស្ដីពីសុវត្ថិភាពជនជាតិដើមភាគតិច និងបទពិសោធន៍ការអនុវត្តគម្រោងឆ្នាំ២០១៣។ 

អ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាលបានណែនាំបន្ថែមពីទម្រង់នានាសម្រាប់អនុវត្តមូលនិធិឃុំ សង្កាត់ និងបានឆ្លើយបំភ្លឺរាល់ចម្ងល់នានាដែល

បានលើកឡើងអំពីរបៀបធ្វើលទ្ធកម្មដីធ្លី របៀបទូទាត់សំណង និងការដកថវិកាសម្រាប់ទូទាត់សំណងជាដើម សំដៅឱ្យកាអនុវត្តគម្រោង

មូលនិធិឃុំ សង្កាត់មានប្រសិទ្ធភាព និងប្រសើរជាងមុន។

 

តាមរយៈលទ្ធផលនៃការវាយតម្លៃមុនវគ្គ និងក្រោមវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញបានបង្ហាញថា ចំណេះដឹងរបស់សិក្ខាកាមមានការកើន

ឡើងខ្ពស់ដោយសិក្ខាកាមដែលទទួលបានពិន្ទុល្អណាស់មានចំនួន៧០%  ល្អបង្គួរមានចំនួន១៧% ល្អមានចំនួន១២%  និងមធ្យមមាន

ចំនួន១%។

 

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ក្នុងចំណោមខេត្តទាំង២៣ដែលមានឃុំ សង្កាត់សរុប១.៥៣៧ បានអនុវត្តគម្រោងសរុប

ចំនួន១.៦៩១គម្រោង ហើយគម្រោងដែលធ្វើការសិក្សាបរិស្ថានមានចំនួន៦៩៧គម្រោង ធ្វើការសិក្សាដីធ្លីមានចំនួន៧៥១គម្រោង ធ្វើការសិក្សា

ជនជាតិដើមភាគតិចមានចំនួន១០៣គម្រោង ស្ថិតក្នុងបញ្ជីឃ្លាំមើលបរិស្ថានមានចំនួន៥៨៧គម្រោង និងគម្រោងស្ថិតក្នុងបញ្ជីឃ្លាំមើល

ជនជាតិមានចំនួន១០៣គម្រោង៕ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់