វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​រៀបចំ​របាយការណ៍​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

ព្រះសីហនុ ១៣ វិច្ឆិកា ២០១៣៖ អនុកម្មវិធីទី២ (អនុវត្តដោយក្រសួងមហាផ្ទៃ) នៃផែនការអនុវត្ត រយៈពេល៣ឆ្នាំដំបូង (ផអ៣) បានរៀបចំវគ្គបណ្ដុះបណ្ដាលលើសេចក្ដីណែនាំស្ដីពីការរៀបចំ របាយការណ៍ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ…

ព្រះសីហនុ ១៣ វិច្ឆិកា ២០១៣៖ អនុកម្មវិធី

ទី២ (អនុវត្តដោយក្រសួងមហាផ្ទៃ) នៃ

ផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង (ផអ៣)

បានរៀបចំវគ្គបណ្ដុះបណ្ដាលលើសេចក្ដី

ណែនាំស្ដីពីការរៀបចំរបាយការណ៍របស់

រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់អ្នកពាក់ព័ន្ធ

សំខាន់ៗនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បី

យល់ដឹងពីរបៀប និងទម្រង់ថ្មីនៃការរៀបចំ

របាយការណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគារកំពង់សោមស៊ីធី ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីទីចាត់ការរដ្ឋបាល ក្រុមអភិវឌ្ឍន៍សមត្ថភាព និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពទាំង២៣ខេត្ត រាជធានី និងមន្រ្តីពាក់ព័ន្ធមានចំនួនសរុប៩៦នាក់ (ស្រ្តី១០នាក់)។
 
មានមតិបើកវគ្គបណ្ដុះបណ្ដាលលោក ឈិន សេងងួន អនុប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា
វគ្គបណ្ដុះបណ្ដាលនេះសំខាន់ណាស់ដែលជាផ្លូវមួយ សម្រាប់អ្នកធ្វើរបាយការណ៍នៅរដ្ឋបាលរាជធានី ខេត្ត ដោយសារការរៀបចំរបាយការណ៍

នេះមានទម្រង់ និងបែបបទថ្មី។ លោកប្រាប់ពីអត្ថប្រយោជន៍របស់ទម្រង់ថ្មីនេះថា៖« ទម្រង់ថ្មី នេះគឺងាយស្រួលជាងទម្រង់ចាស់ច្រើន
ដែលទម្រង់នេះគឺមានលក្ខណៈដូចគ្នាតាំងពីថ្នាក់ឃុំ ដល់ថ្នាក់ខេត្ត ដែលមានភាពងាយស្រួលក្នុងការបូកបញ្ចូលទិន្នន័យ និងតាមដាន
បានល្អពីគម្រោងអភិវឌ្ឍន៍នានាក្នុងខេត្តនិមួយៗ»។

លោក ឈិន សេងងួន ក៏បានជំរុញនិងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម ត្រូវយកចិត្តទុកដាក់សិក្សាដើម្បីយកចំណេះដឹង ដែលទទួលបានទៅអនុវត្ត និងបណ្ដុះបណ្ដាលបន្តដល់មន្ត្រីពាក់ព័ន្ធក្នុងការធ្វើរបាយការណ៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
 
ក្នុងវគ្គបណ្ដុះបណ្ដាលនេះមានការពន្យល់ណែនាំពីរបៀបបំពេញទម្រង់របាយការណ៍ដោយគ្រូឧទ្ទេសថ្នាក់ជាតិ ហើយក៏មានការពិភាក្សាជាក្រុមរបស់សិក្ខាកាមចូលរួមផងដែរ ដើម្បីជួយជំរុញ អោយសិក្ខាកាមកាន់តែងាយស្រួលយល់ដឹងពីទម្រង់ថ្មីនេះ។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ

មានការចូលរួមពិភាក្សា និងសួរសំណួរពីសិក្ខាកាមយ៉ាងផុលផុស ដើម្បីយល់ដឹងអោយកាន់តែស៊ីជម្រៅពីការធ្វើរបាយការណ៍រដ្ឋបាលថ្នាក់ក្រោមជាតិ និងយកទៅអនុវត្តអោយបានល្អ នៅតាមខេត្តរៀងៗខ្លួន។

គួរបញ្ជាក់ផងដែរថា សិក្ខាកាមទាំងអស់ដែលបានមកចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ត្រូវយក ចំណេះដឹងដែលខ្លួនបានទទួលទៅ
បណ្ដុះបណ្ដាលបន្តដល់មន្ត្រីពាក់ព័ន្ធ ក្នុងការធ្វើ របាយការណ៍នៅថ្នាក់ក្រោមជាតិទាំងអស់អោយចប់នៅចុងឆ្នាំ២០១៣នេះ ដើម្បីយកទៅអនុវត្តក្នុងឆ្នាំ២០១៤ខាងមុខ។ អត្ថបទ៖ ជួន ចាន់ណា មន្រ្តីព័ត៌មាន NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់