លេខាធិការដ្ឋាន​ គ.ជ.អ.ប និង​កម្មវិធី EU-SPACE ពិភាក្សា​សេចក្ដីព្រាង​ទស្សន​ទាន​អំពី​មុខងារ​ជា​ជម្រើស​ដែល​ជ្រើសរើស​អនុវត្ត​ដោយ​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ

រាជធានីភ្នំពេញ ១២ វិច្ឆិកា ២០១៣៖ ដើម្បីគាំទ្រដល់ការអនុវត្តមុខងារជាជម្រើសដែលជ្រើសរើស

ដោយក្រុមប្រឹក្សាឲ្យមានប្រសិទ្ធភាព គណនេយ្យភាពស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន

និងស្របតាមច្បាប់រៀបចំអង្គការ…

រាជធានីភ្នំពេញ ១២ វិច្ឆិកា ២០១ ដើម្បីគាំទ្រដល់ការអនុវត្តមុខងារជាជម្រើស

ដែលជ្រើសរើសដោយក្រុមប្រឹក្សាឲ្យមានប្រសិទ្ធភាព គណនេយ្យភាពស្របតាម

តម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងស្របតាមច្បាប់រៀបចំអង្គការ កម្មវិធី EU-

SPACE/GIZ សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសេចក្ដីព្រាង

ទស្សនទានអំពីមុខងារជាជម្រើសដែលជ្រើសរើសអនុវត្តដោយក្រុមប្រឹក្សា

ថ្នាក់ក្រោមជាតិ

 

សេចក្ដីព្រាងនេះបានធ្វើការពិភាក្សាកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោមអធិបតីភាពឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន

គ.ជ.អ.បនិងមានការចូលរួមពីជំនាញការ ទីប្រឹក្សាជាតិ អន្តរជាតិ មន្ត្រីអនុវត្តកម្មវិធី EU-SPACE/GIZ តំណាងសម្ព័ន្ធភាពជាតិឃុំ សង្កាត់ សមាគមក្រុមប្រឹក្សារាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធមានចំនួនសរុប៣៩នាក់ (ស្ត្រី៩នាក់)។

 

កិច្ចពិភាក្សាបានផ្ដោតសំខាន់លើប្រធានបទសំខាន់ៗរួមមាន៖ (១). តើទស្សនទានអំពីមុខងារជាជម្រើសត្រូវបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌ

ច្បាប់របស់កម្ពុជាយ៉ាងដូចម្ដេច? និងតើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីអាចយល់ពីទស្សនទាននេះឲ្យបានច្បាស់លាស់យោងទៅតាមការអនុវត្តជា

អន្តរជាតិ។ (២). តើមានចំណុចអ្វីខ្លះដែលត្រូវបានគ្របដណ្ដប់នៅក្នុងសេចក្ដីព្រាងទស្សនទានអំពីមុខងារជាជម្រើសដែលជ្រើសរើសអនុវត្ត

ដោយក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។ (៣). តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យសេចក្ដីព្រាងទស្សនទានអំពីមុខងារជាជម្រើសនេះក្លាយជាផ្លូវការ

និងអាចយកទៅផ្សព្វផ្សាយ និងអនុវត្តបាន។

 

មានមតិបើកកិច្ចប្រជុំពិភាក្សា ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងពីការតាំងចិត្តរបស់រាជ

រដ្ឋាភិបាលនៅឆ្នាំ២០១៤ នឹងធ្វើការសាកល្បង ឬកំណត់មុខងារជាក់លាក់មួយចំនួនដើម្បីផ្ទេរពីក្រសួង ស្ថាប័ន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

ឯកឧត្ដម ង៉ាន់ ចំរើនមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃសេចក្ដីព្រាងទស្សនទានអំពីមុខងារជាជម្រើសអនុវត្តដោយក្រុមប្រឹក្សាថ្នាក់

ក្រោមជាតិថា «ទោះបីជាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបាន

បញ្ជាក់ច្បាស់ពីមុខងារជាជម្រើសក៏ដោយ មុខងារជាជម្រើសនៅតែជាសមាសធាតុដ៏សំខាន់ដែលត្រូវណែនាំបន្ថែមទៀត»។

 

របៀបវារៈនៃកិច្ចពិភាក្សារួមមាន៖ (១). មូលដ្ឋានច្បាប់និងគោលនយោបាយនៃមុខងារជាជម្រើសនៅក្នុងប្រទេសកម្ពុជា- ការភ្ជាប់ទំនាក់ទំនង

មូលដ្ឋានជាមួយនឹងការអនុវត្តល្អៗនៅកម្រិតអន្តរជាតិ (២). ការពិចារណាក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការបង្ហាញ ការណែនាំដល់

ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិអំពីមុខងារជាជម្រើសដែលជ្រើសរើសអនុវត្តដោយក្រុមប្រឹក្សា(៣). សំណូមពរសម្រាប់ជំហានបន្ទាប់ដើម្បីសម្រេច

ចុងក្រោយ ផ្សព្វផ្សាយ និងអនុវត្តទស្សនទានអំពីមុខងារជាជម្រើសដែលជ្រើសរើសអនុវត្តដោយក្រុមប្រឹក្សា។

 

តាមរយៈសេចក្ដីព្រាងទស្សនទាននេះបានកំណត់មុខងារជាជម្រើសថា គឺជាមុខងារទាំងឡាយណាដែលត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សា

ដោយផ្ទាល់។ មុខងារទាំងនោះត្រូវបានកំណត់ដោយក្រុមប្រឹក្សា និងត្រូវបានអនុវត្តដោយមានការប៉ះពាល់ជាអប្បបរមាពីរដ្ឋបាលថ្នាក់ជាតិ។

ក្នុងករណីភាគច្រើន មុខងារទាំងនោះមិនត្រូវបានកំណត់នៅក្នុងក្របខ័ណ្ឌច្បាប់ និងមិនត្រូវបានអនុវត្តតាមវិធីដូចគ្នាដោយក្រុមប្រឹក្សាផ្សេងគ្នា

ឡើង។ ឆន្ទានុសិទ្ធិដែលត្រូវបានផ្ដល់ឲ្យក្រុមប្រឹក្សាក្នុងការកំណត់ និងអនុវត្តមុខងារជាជម្រើសត្រូវបានគេរំពឹងថានឹងនាំមកនូវលទ្ធផលគាប់

ប្រសើរសម្រាប់ក្រុមប្រឹក្សា ដែលនឹងឆ្លុះជញ្ជាំងពីតម្រូវការអាទិភាព និងសមត្ថភាព (រដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ) នៅមូលដ្ឋាន៕ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់