រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានីភ្នំពេញ​បាន​ទទួល​ពាន​រង្វាន់​ International Award- the Majestic Five Continents Awards for Quality and Excellence

ភ្នំពេញ ២៨ វិចិ្ឆកា ២០១៣៖ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កាលពីសបា្តហ៍មុនបាន ទទួលពានរង្វាន់អន្តរជាតិផ្នែក International Award- the Majestic Five Continents Awards for Quality and Excellence…

ភ្នំពេញ ២៨ វិចិ្ឆកា ២០១៣៖ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កាលពីសបា្តហ៍មុនបានទទួលពានរង្វាន់អន្តរជាតិផ្នែក International Award- the Majestic Five Continents Awards for Quality and Excellence ដែលបានប្រគល់ដោយ  Association Otherways Management & Consulting-France (OMAC) នៅទីក្រុង Geneva ប្រទេសស្វីស។

 

លោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងសន្និសិទ្ធកាសែតកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ថានេះគឺជាលើកទី៦ ហើយដែលរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ត្រូវបានជាប់លំដាប់ថ្នាក់ពិភពលោក តាមរយៈការ ស្គាល់ម្តងបន្តិចៗនៃស្ថាប័នសំខាន់ក្នុងពិភពលោក។

 

ឯកឧត្តមក៏បានបន្តដែរថា រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញត្រូវបានជ្រើសរើសដោយ OMAC ក្នុងចំណោមក្រុមហ៊ុនចំនួន៧៥០០ ក្រុមហ៊ុនដែលមកពី១៦០ប្រទេសក្នុងពិភពលោក ដោយឆ្លងកាត់៣ដំណាក់កាលគឺ ការជ្រើសរើសតាមរយៈសារព័ត៌មាន ការវាយតម្លៃ លើកដំបូងដោយ OMAC និងការជ្រើសរើសលើកចុងក្រោយដោយការបោះឆ្នោតពី OMAC។

 

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការវាយតម្លៃដែលអាចអោយរដ្ឋាករទឹកស្វយ័តជាប់ពានរង្វាន់របស់ OMAC បានគឺអាស្រ័យលើ ការគ្រប់គ្រងគុណភាពជារួម ដោយរួមបញ្ជូលទាំងសេវាកម្មដល់អតិថិជន ការប្តេជ្ញាចិត្ត និងភាពជាអ្នកដឹកនាំ ការធ្វើអោយប្រសើរ ឡើងជាលំដាប់នូវសកម្មភាពផ្សេងៗដែលជាក់លាក់ និងការចូលរួមរបស់បុគ្គលិកទាំងអស់។

 

ក្នុងសន្និសិទ្ធកាសែត ឯកឧត្តមបានលើកឡើងផងដែរថា ពានរង្វាន់នេះមិនអាចទទួលបានទេបើសិនជាមិនមានការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ព្រមទាំងមានការតាំងចិត្តខ្ពស់ពីមន្រ្តី និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់រដ្ឋាករទឹករាជធានីភ្នំពេញ។

 

ឯកឧត្តមបានបញ្ចប់ថា ពានរង្វាន់នេះគឺជាយន្តការមួយដើម្បីជំរុញអោយបុគ្គលិកទាំងអស់ខិតខំបំពេញការងារសម្រាប់ប្រទេសជាតិ និងដើម្បីព្យាយាមក្នុងធ្វើអោយទឹកកាន់តែស្អាតសម្រាប់ប្រជាពលរដ្ឋ។

 

ដោយ៖ សូ សុផាវី

បកប្រែទាំងស្រុងពី វែបសាយ AKP ចុះផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់