រដ្ឋសភា​ជាតិ​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤​ និង​​សេចក្ដី​ព្រាង​ច្បាប់​បង្កើត​ក្រសួង​ថ្មី​ចំនួន៣​បន្ថែម​ទៀត (រស្មី​កម្ពុជា ១៣ វិច្ឆិកា ២០១៣)

រាជធានីភ្នំពេញ ១៣ វិច្ឆិកា ២០១៣៖ រដ្ឋសភាជាតិអាណត្តិទី៥ នៃព្រះរាជាណាចក្រកម្ពុជា

បានបើកកិច្ចប្រជុំលើកដំបូងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយមានការចូលរួមពីតំណាងរាស្ត្រចំនួន៦៦រូប និងបានអនុម័តជាឯកច្ឆន្ទលើ…

រាជធានីភ្នំពេញ ១៣ វិច្ឆិកា ២០១៣៖ រដ្ឋសភាជាតិអាណត្តិទី៥ នៃព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំលើកដំបូងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយមានការចូលរួមពីតំណាងរាស្ត្រចំនួន៦៦រូប និងបានអនុម័តជាឯកច្ឆន្ទលើសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៤ និងសេចក្ដី

ព្រាងច្បាប់បង្កើតក្រសួងថ្មីចំនួន៣បន្ថែមទៀត។

 

សេចក្ដីព្រាងច្បាប់ ថវិកាជាតិ ឆ្នាំ២០១៣ ឬឈ្មោះជាផ្លូវការហៅថា “សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤” បង្ហាញថា

នៅឆ្នាំ២០១៤ រាជរដ្ឋាភិបាល នឹងត្រូវការថវិកាចំណាយសរុប ១៤.១៦៧.៤៤៩,៣លានរៀល ស្មើនឹង ប្រមាណ៣.៥០០លានដុល្លារអាមេរិក។

ថវិកាជាតិឆ្នាំ២០១៤កើនឡើង១៣,១ ភាគរយធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០១៣ ដែលមានចំនួនប្រមាណ៣.០០០លានដុល្លារ ។

 

ថវិកាជាតិនៅឆ្នាំ២០១៤ ត្រូវបានរាជរដ្ឋាភិបាលបែងចែកការចំណាយលើវិស័យធំៗទាំង ៤ ជាអាទិភាពរួមមានៈ ១). វិស័យរដ្ឋបាលទូទៅ

១.១២១.២៥៥,៥លានរៀល ២).វិស័យការពារជាតិ-សន្តិសុខ ១.៨៧២.៦៩៩,៣លានរៀល ៣). វិស័យសង្គមកិច្ច ៣.១៦៥.៨៧០,៥លានរៀល

៤).វិស័យសេដ្ឋកិច្ច ១.២១១.៦២៤,៧លានរៀល ។

 

ចំណែកក្រសួងសំខាន់ដែលជាអាទិភាពក្នុងការបង្កើនចំណាយថវិកាសម្រាប់ឆ្នាំ២០១៤រួមមានៈ ១). ក្រសួង សុខាភិបាល៩៧៧.៦៥១,៣

លានរៀល ២).ក្រសួងអប់រំ យុវជន និងកីឡា ១.៣៤២.០៤៩ លានរៀល ៣). ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ-សម្បទា

៥៦៥.២៥៨,៤លានរៀល ៤). ក្រសួងការពារជាតិ  ១.១២២.៣២០,៣លានរៀល និង ៥). ក្រសួងមហាផ្ទៃ សន្តិសុខសាធារណៈ

៧៥០.៣៧៩លានរៀល ។

 

កិច្ចប្រជុំរដ្ឋសភាក៏បានអនុម័តជាឯកច្ឆន្ទលើ សេចក្ដីព្រាងច្បាប់បង្កើតក្រសួងថ្មី៣ លើក្រសួងដែលមានស្រាប់ចំនួន២៦ ក្រសួង ។ នោះគឺក្រសួ

មុខងារ សាធារណៈក្រសួងឧស្សាហកម្ម និង សិប្បកម្ម ព្រមទាំងក្រសួងរ៉ែ និង ថាមពល៕

ដកស្រង់ចេញពីកាសែតរស្មីកម្ពុជាឆ្នាំទី២១ លេខ៦២៦៥ ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់