មិន​ត្រូវ​ផឹកទឹក​ពេល​ទទួល​ទាន

[… ក្រពះមានលទ្ធភាពដឹងពេលវេលាយើងទទួលទាន និងភ្លាមៗនោះបញ្ចេញជាតិ

រំអិលរំលាយអាហារ។ ប្រសិនចាប់ផ្ដើមផឹកទឹកភ្លាម ពេលនោះនិងធ្វើឱ្យរសាត់ទៅបាត់ជាតិរំអិលត្រូវ

បញ្ចេញដើម្បីរំលាយអាហារ ដូច្នេះនឹងបណ្ដាលឱ្យថយចុះសកម្មភាពរបស់ប្រព័ន្ធរំលាយអាហារ …]

ផឹកទឹកក្នុងពេលទទួលទានហាក់ដូចជាគ្មានគ្រោះថ្នាក់ តែអាចនាំមកនូវផលវិបាកច្រើនសម្រាប់សុខភាព។ នេះជាការសន្និដ្ឋានរបស់ក្រុមអ្នកវិទ្យាសាស្ត្រ

ឥណ្ឌាលើទស្សនាវដ្ដី Times of India។ 

 

ជំនាញការប្រឹក្សារបបហូបបួសជនជាតិឥណ្ឌា លោក Shonali Sabherwal ឱ្យដឹងថា ” មនុស្សជាច្រើនផឹកទឹកក្នុង ពេលទទួលទានដោយសារ

ចាត់ទុកថាទឹកធ្វើឱ្យអាហារចុះទៅក្រោមងាយស្រួល។ ប៉ុន្តែគេមិនដឹងថា នេះជាគំនិតភាន់ច្រឡំមួយ និងមានគ្រោះថ្នាក់ សម្រាប់ប្រព័ន្ធ

រំលាយអាហារ”។

 

លោក Shonali បកស្រាយថា ផឹកទឹកក្នុងពេលទទួលទានអាចបង្កការរារាំងប្រព័ន្ធរំលាយអាហារនិងធ្វើឱ្យកើនច្រើនបរិមាណអាំងស៊ុយលីន។

ចំពោះអ្នកមានបញ្ហាផ្លូវរំលាយអាហារ ឬជំងឺទឹកនោមផ្អែមផលវិបាកនៅធ្ងន់ធ្ងរជាង។

 

“ ក្រពះមានលទ្ធភាពដឹងពេលវេលាយើងទទួលទាន និងភ្លាមៗនោះបញ្ចេញជាតិរំអិលរំលាយអាហារ។ ប្រសិនចាប់ផ្ដើមផឹកទឹកភ្លាមពេលនោះ និងធ្វើឱ្យរសាត់ទៅបាត់ជាតិរំអិលត្រូវបញ្ចេញដើម្បីរំលាយអាហារ ដូច្នេះនឹងបណ្ដាលឱ្យថយចុះសកម្មភាពរបស់ប្រព័ន្ធរំលាយអាហារ” លោក Shonali  ឱ្យដឹងបន្ថែម។ 

ទន្ទឹមនឹងការកើនបរិមាណអាំងស៊ុយលីន ការផឹកទឹកក្នុងពេលទទួលទានអាចអូសទៅតាមការប្រមូលផ្ដុំសារជាតិខ្លាញ់។ ដើម្បីបញ្ចៀស

ផឹកទឹកច្រើនក្នុងពេលទទួលទាន លោកShonali ទូន្មានថា មិនត្រូវទទួលទានអាហារប្រៃពេក ព្រោះអាចធ្វើឱ្យស្រេកទឹកត្រូវទទួលទានយឺត

និងទំពាឱ្យម៉ត់ចត់។

 

លទ្ធផលស្រាវជ្រាវនេះបង្ហាញថា ការផឹកទឹកតែបន្តិចក្នុងពេលទទួលទាននឹងមិនប្រាកដជាមានគ្រោះថ្នាក់តែប្រសិនផឹង ១-២ កែវឬច្រើនជាង

នេះនឹងឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធរំលាយអាហារ។ អាស្រ័យហេតុនេះ ពួកអ្នកវិទ្យាសាស្ត្រទូន្មានថាល្អបំផុតគឺគួរផឹកទឹកមុនឬក្រោយពេល

ទទួលទាន២ម៉ោងដើម្បីស្រូបយកសារជាតិជីវជាតិល្អជាង៕ ដកស្រង់ចេញពីកាសែតរស្មីកម្ពុជា ឆ្នាំទី២១ លេខ៦២៧១ ថ្ងៃពុធ ទី២០ ខែវិច្ឆិកា

ឆ្នាំ២០១៣

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់