ពិធី​ប្រកាស​កម្រង និងប្រធានកម្រងទី២ នៃ​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត

កណ្ដាល ១០ មករា ២០១៤៖ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ២០១៣ នៅសាលាខេត្តកណ្ដាល សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានរៀបចំពិធីប្រកាសកម្រង និងប្រធានកម្រងទី២…

កណ្ដាល ១០ មករា ២០១៤៖ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ២០១៣ នៅ

សាលាខេត្តកណ្ដាល សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានរៀបចំពិធី

ប្រកាសកម្រង និងប្រធានកម្រងទី២របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលកម្រងទី២ មានខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

 

ថ្លែងក្នុងពិធីបើក ឯកឧត្ដម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្ត

កណ្ដាលបានមានប្រសាសន៍ថា ការរៀបចំឱ្យមានកម្រង និងប្រធាន

កម្រងទី២នេះ មានសារៈសំខាន់ណាស់ក្នុងការអនុវត្តគោលនយោបាយ

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលដែល

រួមចំណែកលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហើយជាពិសេសគឺលើកកម្ពស់សមត្ថភាពនិងឋានៈ និងការតស៊ូមតិ

ដើម្បីជាប្រយោជន៍របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិទាំងមូល។

 

ឯកឧត្ដមផៃ ប៊ុនឈឿន បានមានប្រសាសន៍បន្តទៀតថា ថ្វីត្បិតតែសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តទើបតែត្រូវបានបង្កើតពិតមែន ប៉ុន្តែសមាគមបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្ររបស់សមាគមចំនួន៥ចំណុចសំខាន់ៗរួមមាន ការអភិវឌ្ឍស្ថាប័ន ការអភិវឌ្ឍសមត្ថភាព ការស្វែងរកការគាំទ្រនិងទំនាក់ទំនងសាធារណៈ សហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធលើការងារអភិបាលកិច្ចល្អ និងពង្រឹងលទ្ធិប្រជាធិបតេយ្យដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងក្ដាប់ព័ត៌មាន និងស្វែងរកសេវាផ្នែកច្បាប់ជូនដល់សមាជិកក្រុមប្រឹក្សា និងក្រុមប្រឹក្សារាជធានី ខេត្ត។ 

 

ឆ្លងតាមលទ្ធផលនៃមហាសន្និបាតលើកទីមួយបង្កើតសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត កាលពីថ្ងៃទី ២៧-២៨ ខែមិនា ឆ្នាំ២០១៣ កន្លងមក បានអនុម័តជ្រើសរើស ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលជាអនុប្រធាន និងជាប្រធានកម្រងទី២ នៃសមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត។

 

នៅក្នុងពិធីនោះដែរ ឯកឧត្ដម ណាំ ទុំ ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានផ្ដល់អនុសាសន៍

ដល់សមាជិកសមាគមជាតិ ត្រូវលើកកម្ពស់ស្មារតីសាមគ្គីភាព និងសហការឱ្យបានល្អជាមួយអភិបាលខេត្ត

ក្រុមប្រឹក្សាខេត្តដទៃទៀត  និងជាមួយបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍សំដៅឱ្យមានសន្តិសុខ

សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រៅពីនេះ ត្រូវលើកកម្ពស់ការអនុវត្តឱ្យបានត្រឹម

ត្រូវតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត។

ទន្ទឹមនិងនេះត្រូវខិតខំរក្សាឱ្យបាននូវអព្យាក្រឹតភាពការងាររដ្ឋបាលសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព

ក្នុងការផ្ដល់សេវានិងកិច្ចអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានកាន់តែ

ល្អប្រសើរ៕ ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់