ផ្លូវ​លំ​គ្រួស​ក្រហម​មួយ​ខ្សែ ត្រូវ​បាន​ជួសជុល​រួច​រាល់​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស

កំពង់ឆ្នាំង ២៤ ធ្នូ ២០១៣៖  ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង៥៦១ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានជួសជុលរួចរាល់ កាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៣ ក្រោយពីបើកការដ្ឋាន…

កំពង់ឆ្នាំង ២៤ ធ្នូ ២០១៣៖  ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង៥៦១ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ត្រូវបានជួសជុលរួចរាល់ កាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៣ ក្រោយពីបើកការដ្ឋានជួសជុលកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្របតាម

សំណើរបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលប្រើប្រាស់ផ្លូវនេះជាង៤.៥០០នាក់។

 

លោកសោម វឺន អភិបាលស្រុកទឹកផុស បានអោយដឹងថា ផ្លូវដែលត្រូវជួសជុលរួចនេះជាផ្លូវក្រាលគ្រួសក្រហមមានប្រវែង ៥៦១ម៉ែត្រ មាន

កម្រាស់ ០,២០ម៉ែត្រ ទទឹង៤ម៉ែត្រ បាតក្រោម៨ម៉ែត្រនិងដាក់លូ០១កន្លែង មានមុខកាត់០,៨០ម៉ែត្រ ប្រវែង៨ម៉ែត្រត្រូវចំណាយថវិកាសរុបចំនួន

១៦លានរៀល ជាមូលនិធិផ្នែករដ្ឋបាលរបស់សាលាស្រុកទឹកផុសក្នុងឆ្នាំ២០១៣ ស្របតាមកម្មវិធីអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល

របស់ស្រុកទឹកផុសឆ្នាំ ២០១៣-២០១៥។ ក្នុងការជួសជុល ផ្លូវនេះមិនមានការប្រឈមជាមួយប្រជាពលរដ្ឋនោះទេហើយត្រូវបានប្រជាពលរដ្ឋអបអរ

សាទរយ៉ាងខ្លាំង។

លោក គុយ ឡេង មេឃុំអភិវឌ្ឍន៍បានមានប្រសាសន៍ថា អ្នកធ្វើចរាចរណ៍លើផ្លូវនេះគឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្រែតាជ័យ មានចំនួន

២.៨៣៦នាក់ និងសិស្សានុសិស្សក្នុងសាលាបឋមសិក្សា និងវិទ្យាល័យចំនួនជាង១.៧០០នាក់ ទៀត ដែលត្រូវការធ្វើចរាចរណ៍ជាចាំបាច់ប្រចាំថ្ងៃ។

កន្លងមក ក្នុងរដូវវស្សាផ្លូវនេះមានទឹកដក់ និងជង្ហុកជាច្រើនដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្ស។

 

ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកសោម វឺនអភិបាលស្រុកទឹកផុស ដែលបានយកចិត្តទុកដាក់

ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងការជួសជុលផ្លូវខាងលើនេះ បានរួចរាល់តាមសំណូមពររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សដែល

ធ្វើចរាចរណ៍ជាប្រចាំរាល់ថ្ងៃលើផ្លូវនេះទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយគឺអ្វីដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប៕ អត្ថបទដោយ៖ លោក ម៉ម ឈឿម  ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់