ខេត្ត​កំពង់ឆ្នាំង ប្រជុំ​ត្រួតពិនិត្យ​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០១៤-២០១៦)

កំពង់ឆ្នាំង ២០ ធ្នូ ២០១៣ ៖  ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្ត

កំពង់ឆ្នាំង មានរៀបចំការប្រជុំស្ដីពីការត្រួតពិនិត្យលើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល

(២០១៤-២០១៦) របស់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្ដម អ៊ុន សំអុល…

កំពង់ឆ្នាំង ២០ ធ្នូ ២០១៣ ៖  ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងមានរៀបចំការប្រជុំស្ដីពីការត្រួតពិនិត្យលើ

សេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៤-២០១៦) របស់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្ដម អ៊ុន សំអុលអភិបាលរង

ខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីមន្ត្រីកសាងផែនការរបស់ខេត្តកំពង់ឆ្នាំង និងតំណាងមន្ទីរវិស័យ អង្គភាពជុំវិញខេត្ត។

លោកទី ប៊ុនថា តំណាងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិប្រចាំខេត្តកំពង់ឆ្នាំងបានអោយដឹងថា ការប្រជុំរយៈពេលមួយព្រឹកនេះមានការចូលរួម

ពិភាក្សាផ្ដល់យោបល់យ៉ាងផុលផុសពីសមាជិក សមាជិកាដែលជាមន្ត្រីគណៈកម្មការកសាងផែនការខេត្ត និងតំណាងមន្ទីរវិស័យ អង្គភាពជុំវិញខេត្ត។

 

គោលបំណងសំខាន់ដើម្បីបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ឲ្យឈានទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បី រួមចំណែកយ៉ាង

សកម្មក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

 

ឯកឧត្ដម អ៊ុន សំអុល បានសម្ដែងការកោតសរសើរចំពោះមន្ត្រីក្នុងគណៈកម្មការកសាងផែនការខេត្ត ទីប្រឹក្សាគម្រោងកម្មវិធីជាតិ ព្រមទាំង

អង្គភាពពាក់ព័ន្ធ អង្គការនានា និងដៃគូអភិវឌ្ឍន៍ដែលបានចូលរួមសហការ អនុវត្តនូវផែនការសកម្មភាពកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកំពង់ឆ្នាំង (២០១៤-២០១៦)។

 

កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកំពង់ឆ្នាំងនៅអាណត្តិទី៤ បានអនុវត្តសម្រេចបានជោគជ័យលើការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំង

ខេត្តកំពង់ឆ្នាំង។ លទ្ធផលទាំអស់នេះជាកញ្ចក់ឆ្លុះបញ្ចាំងនិងបង្ហាញច្បាស់អំពីការយកចិត្តទុកដាក់ក្នុងការចូលរួមនិងការគាំទ្ររបស់អង្គភាពជុំវិញខេត្ត

ដៃគូរអភិវឌ្ឍន៍ និងអង្គការនានាដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែ

មានភាពធូរធារនៅតាមមូលដ្ឋាន៕ ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់