បេសកកម្មគាំទ្របច្ចេកទេស និងជំរុញការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

នាដើមខែសីហា ឆ្នាំ២០២៣នេះ (ចាប់ពីថ្ងៃទី២ ដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣) ក្រុមការងារគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានចុះបេសកកម្ម ទៅខេត្តគោលដៅចំនួន១០គឺ​ ខេត្តស្វាយរៀង កំពង់ឆ្នាំង បន្ទាយមានជ័យ កំពង់ធំ កណ្តាល សៀមរាប កែប ព្រះសីហនុ និងខេត្តព្រះវិហារ។ បេសកម្មនេះមានគោលបំណងត្រួតពិនិត្យ វឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ ជំរុញការអនុវត្តសកម្មភាព ពិនិត្យមើលការរៀបចំរបាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំផែនការអនុវត្តបន្ទាប់ដើម្បីធានាឱ្យមានការអនុវត្តសកម្មភាពស្របតាមផែនការសកម្មភាព និងថវិការប្រចាំឆ្នាំ ២០២៣ និងសម្រេចឱ្យបានក្របខណ្ឌលទ្ធផលរបស់គម្រោង។

គួរបញ្ជាក់ដែរថាការអនុវត្តការងារគណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៣) លេខាធិការដ្ឋាន គ.ជ.អ.ប. បានទទួលថវិកាគាំទ្រពីមូលនិធិបរធនបាលកិច្ច ( Trust Fund) ដែលគ្រប់គ្រងដោយធនាគារពិភពលោកដោយមានការចូលរួមថវិកាពីដៃគូអភិវឌ្ឍន៍ចំនួន០៣៖ រួមមានរដ្ឋាភិបាលអាឡឺម៉ង់ រដ្ឋាភិបាលស្វីស និងរដ្ឋាភិបាលអូស្ត្រាលី។ ទន្ទឹមនឹងនេះលេខាធិការដ្ឋានគ.ជ.អ.ប.ក៏បានធ្វើការវិភាជថវិកាពីគម្រោង ដល់រដ្ឋបាលខេត្តចំនួន១០ និងរដ្ឋបាលក្រុងស្រុកចំនួន៥៥ ដើម្បីអនុវត្តសកម្មភាពគណនេយ្យភាពសង្គមផងដែរ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់