ដៃ​គូរ​អភិវឌ្ឍន៍​ កម្ពុជា​ផ្ដល់​ថវិកា ​ជាង​២លាន​ដុល្លារ​ សម្រាប់​ការ​ប្រែប្រួល​អាកាសធា​តុ

ភ្នំពេញ ២១ វិចិ្ឆកា ២០១៣៖ ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិប្រទេស កាណាដា និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ យូអិនឌីភី ផ្ដល់ គម្រោងទឹកប្រាក់ ចំនួន ២.៤២៩.៤២៥. ដុល្លារ សម្រាប់បំរើ សកម្មភាពនានាទាក់ទងការប្រែប្រួលអាកាសធាតុ…

 

ភ្នំពេញ ២១ វិចិ្ឆកា ២០១៣៖ ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិប្រទេស កាណាដា និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ យូអិនឌីភី ផ្ដល់ គម្រោងទឹកប្រាក់ ចំនួន ២.៤២៩.៤២៥. ដុល្លារ សម្រាប់បំរើ សកម្មភាពនានាទាក់ទងការប្រែប្រួលអាកាសធាតុ នៅក្នុងខេត្តចំនួនពីរ ព្រះវិហារ និងក្រចេះ។

 

សិក្ខាសាលាផ្សព្វផ្សាយបទពិសោធន៍ ស្ដីពីការបន្សាំនឹងការ ប្រែប្រួលអាកាសធាតុ នៅសណ្ឋាគារសាន់វ៉េ ដែល មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃ ២១-២២ ខែវិច្ឆិកាឆ្នាំ ២០១៣ លោក សួស ពិនរក្ស ទីប្រឹក្សាគម្រោងថ្នាក់ជាតិ ផ្នែក បរិស្ថាន និង ថាមពលមានប្រសាន៍ថា គម្រោងដែលផ្ដល់ដោយ ដៃគូរអភិវឌ្ឍន៍នានា នៅកម្ពុជាចំនួនជាង ២ លានដុល្លារនេះ ជាគម្រោងទី២ ហើយបន្ទាប់ពី គម្រោងទី១ ធ្វើបានសម្រេចដែល រួមមានក្រសួងកសិកម្ម ក្រសួង ធនធានទឹក និងក្រសួងកិច្ច ការនារី ជាដើមនោះ ចូលរួមសហការ។

លោកបន្តថា គម្រោងទឹកប្រាក់ចំនួន២លានដុល្លារនេះ នឹងផ្ដល់ជូនក្រសួង ពាក់ព័ន្ធរបស់រដ្ឋ ដែលធ្វើការពាក់ព័ន្ធ និងការប្រែប្រួលអាកាស ធាតុរយៈពេលពីរឆ្នាំ ចាប់ឆ្នាំ២០១៣-២០១៥ ខាងមុខក្នុងខេត្តចំនួនពីរ ព្រះវិហា និង ក្រចេះ ។

 

លោកថា ” ការផ្ដល់ជំនួយជាលើកទី២ ពីដៃគូរពាក់ព័ន្ធនេះ ដោយសារគេបានឃើញ យើងធ្វើគម្រោងលើកទី១ បានសម្រេចល្អគួរសមសម្រាប់ការចូលរួម សកម្មភាពធ្វើការចុះអប់រំប្រជាពលរដ្ឋ ឲ្យគាត់យល់ដឹងពីការ ប្រែប្រួល អាកាសធាតុ ជាដើមនោះ”។

 

សូមបញ្ជាក់ថា គោលបំណងនៃគម្រោងថវិកា ជាង២លានដុល្លារនេះ ដើម្បីកាត់បន្ថយភាព ងាយរងគ្រោះលើ វិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា ដែលបណ្ដាលមកពី ការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យមានប្រភពទឹក ឡើង វិញ និងការស្ដារប្រព័ន្ធធារាសាស្ត្រ សម្រាប់ស្រោចស្រព ដីស្រែ។ ជាមួយគ្នានេះសម្រាប់គម្រោងលើកទី១ ក្នុង រយៈពេលបួនឆ្នាំពីឆ្នាំ២០០៩-២០១៣ ដែលមានថវិកាជាង ៣លានដុល្លារ សម្រេចបានគោលដៅមួយចំនួនរួមមាន កសាងសមត្ថភាព អាជ្ញាធរមូលដ្ឋានក្នុងការ បញ្ជ្រាបការប្រែប្រួលអាកាសធាតុ បង្ហាញនូវបច្ចេកទេសសមស្រប បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុជូ នប្រជាពលរដ្ឋឲ្យបានយល់៕

 

ប្រភព DAP  ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់