គណៈប្រតិភូ​ប្រទេស​មីយ៉ាន់ម៉ា​ចុះ​ធ្វើ​ទស្សនៈ​កិច្ចសិក្សា​ស្វែងយល់​ដំណើរការ​កំណែ​ទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ខេត្ត​តាកែវ

តាកែវ ២៩ វិច្ឆិកា ២០១៣៖ បន្ទាប់ពីបានជួបពិភាក្សា និងសិក្សាស្វែងយល់ពីដំណើរការ

កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅកម្ពុជាជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន

និងអង្គការពាក់ព័ន្ធរួចមក គណៈប្រតិភូប្រទេសមីយ៉ាន់ម៉ាបានចុះសិក្សាស្វែងយល់ពីការអនុវត្ត…

តាកែវ ២៩ វិច្ឆិកា ២០១៣៖ បន្ទាប់ពីបានជួបពិភាក្សា និងសិក្សាស្វែងយល់ពីដំណើរការ

កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅកម្ពុជាជាមួយថ្នាក់ដឹកនាំក្រសួង

ស្ថាប័ន និងអង្គការពាក់ព័ន្ធរួចមក គណៈប្រតិភូប្រទេសមីយ៉ាន់ម៉ាបានចុះសិក្សាស្វែងយល់

ពីការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅស្រុកបាទី និងស្រុកបូរីជលសារខេត្តតាកែវ

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣។

 

លោកឡាយ សុខា អភិបាលស្រុកបាទី បានសំដែងការស្វាគមន៍និងថ្លែងអំណរគុណចំពោះ

គណៈប្រតិភូប្រទេសមីយ៉ាន់ម៉ា ដែលបានជ្រើសរើសយកខេត្តតាកែវជាខេត្តគោលដៅ

សម្រាប់បំពេញបេសកកម្ម។ លោកឡាយ សុខាបានសន្យានឹងផ្ដល់កិច្ចសហការចែករំលែក

បទពិសោធន៍ល្អៗពីការអនុវត្តកន្លងមកជូនគណៈប្រតិភូ។ 

 

គណៈអភិបាលស្រុកបាទី បានធ្វើបទបង្ហាញលំអិតអំពីលក្ខណៈភូមិសាស្ត្រ និងប្រជាពលរដ្ឋ រចនាសម្ព័ន្ធនិងកិច្ចការរដ្ឋបាលស្រុក ការរៀបចំ

ផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគរបស់ស្រុក ឃុំ ការរៀបចំនិងអនុវត្តថវិកាស្រុក និងការងារអភិវឌ្ឍន៍ឆ្នាំ២០១២-២០១៣ដែលគាំទ្រ

ពីរាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ និងសប្បុរសជន ជូនគណៈប្រតិភូប្រទេសមីយ៉ាន់ម៉ាដើម្បីសិក្សាស្វែងយល់បន្ថែម។ 

បន្ទាប់ពីស្ដាប់បទបង្ហាញ គណៈប្រតិភូប្រទេសមីយ៉ាន់ម៉ា មានការចាប់អារម្មណ៍ខ្លាំងលើការរៀបចំផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគរបស់ស្រុក ឃុំ  និងការរៀបចំនិងអនុវត្តថវិកាស្រុកដែលបានអនុវត្តកន្លងមក ដោយបានចោទសួរសំនួរជាច្រើនដល់គណៈអភិបាលទាក់ទងពីដំណើរការ និងនីតិវិធីដែលបានអនុវត្តកន្លងមក។

នៅពេលរសៀល គណៈប្រតិភូបានបន្តដំណើរបេសកកម្មទៅឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដើម្បីស្វែងយល់បន្ថែម

ពីតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការអនុវត្តមូលនិធិឃុំ សង្កាត់ ដោយបានស្ដាប់បទបង្ហាញពីសំណាក់ក្រុមប្រឹក្សាឃុំ និងចុះពិនិត្យមើលទីតាំងគម្រោងដែលអនុវត្តដោយមូលនិធិឃុំ និងគាំទ្រដោយដៃគូអភិវឌ្ឍន៍។

 

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូប្រទេសមីយ៉ាន់ម៉ា មានរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣។  ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូប្រទេសមីយ៉ាន់ម៉ាបានជួបជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា ក្រសួងមហាផ្ទៃ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ  លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ

នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រុមការងារគណនេយ្យភាពសង្គមរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ធនាគារពិភពលោក

អង្គការក្រៅរដ្ឋាភិបាល និងវេទិកាអង្គការមិនមែនរដ្ឋាភិបាល (NOG Forum)៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់