គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត​កណ្ដាល ប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ ២០១៣ និង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៤​

កណ្ដាល ២៧ ធ្នូ ២០១៣៖ នៅសាលប្រជុំខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត(គ.ក.ស.ក) បានធ្វើការប្រជុំបូកសរុប…

កណ្ដាល ២៧ ធ្នូ ២០១៣៖ នៅសាលប្រជុំខេត្តកណ្ដាល កាលពីព្រឹក

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី

និងកុមារខេត្ត(គ.ក.ស.ក) បានធ្វើការប្រជុំបូកសរុបលទ្ធផលការងារ

រយៈពេល១ឆ្នាំ ២០១៣ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៤

ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត សមាជិក

គ.ក.ស.ក ខេត្ត មន្ត្រីទទួលបន្ទុកការងារស្ត្រី និងកុមារតាមបណ្ដា ក្រុង

ស្រុកទាំង១១ របស់ខេត្តកណ្ដាល និងអ្នកពាក់ព័ន្ធដែលមាន

ចំនួនសរុប៧៥នាក់។

 

ថ្លែងសន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត

កណ្ដាលបានគូសបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំដើម្បីឆ្លុះបញ្ចាំង

ពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តផែនការ

សកម្មភាពឆ្នាំ២០១៣ ផ្អែកលើមុខងារ ភារកិច្ចរបស់ គ.ក.ស.ក និង

គណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ (គ.ក.ន.ក)

និងពិភាក្សាលើបញ្ហាប្រឈម និងរកដំណោះស្រាយ សម្រាប់ការអនុវត្តក្នុងឆ្នាំ២០១៤។

  


ឯកឧត្ដម ម៉ៅ ភិរុណ បានបន្តទៀតថា ការលើកកម្ពស់សិទ្ធិស្ត្រីក្នុង

តួនាទីភាពជាអ្នកដឹកនាំនៅតែជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល និងក្នុង

ក្របខ័ណ្ឌនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ

ថ្នាក់ក្រោមជាតិ ដើម្បីធានាថា ស្ត្រីត្រូវបានទទួលផលពីរាល់សកម្មភាព

អភិវឌ្ឍនានាដូចបុរសដែរ។ 

 

ឯកឧត្ដម ម៉ៅ ភិរុណ បានផ្ដាំផ្ញើដល់អ្នកចូលរួមក្នុងកិច្ចប្រជុំទាំងអស់ ត្រូវ

យកចិត្តទុកដាក់ក្នុងការពិភាក្សា ចែករំលែកបទពិសោធន៍នានាសំដៅ

ស្វែងរកដំណោះស្រាយសមស្របលើបញ្ហាប្រឈមនានាក្នុងការ

អនុវត្តមុខងារ និងបញ្ហាពាក់ព័ន្ធសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ ក្រុមជនងាយរងគ្រោះដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យមានគណនេយ្យភាព តម្លាភាព ឆ្លើយតបទៅនិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

 

បន្ទាប់មកអង្គប្រជុំបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៣ បទបង្ហាញពីផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់គ.ក.ស.ក ខេត្តរួចមក អង្គប្រជុំបានបែងចែកក្រុមពិភាក្សាដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗដែលពាក់ព័ន្ធស្ត្រី និងកុមារដែលជួបប្រទះក្នុងការអនុវត្តកន្លងមក។

 

គួរបញ្ជាក់ថា នៅឆ្នាំ២០១៤ ខាងមុខនេះ គ.ក.ស.ក ខេត្តនឹងមានថវិកាសម្រាប់អនុវត្តការងារ ចំនួនជាង២៤លានរៀល ក្នុងនោះថវិកាគាំទ្រដោយរដ្ឋបាលខេត្តចំនួន២០.០០០.០០០រៀល និងគាំទ្រដោយផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង (ផអ៣) ចំនួន ១.១៨០ដុល្លា៕ ដោយ៖ សុខ សៅវរៈ អត្ថបទដកស្រង់ចេញពីគេហទំព័រ ខេត្តកណ្ដាល ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់