ក្រុមប្រឹក្សាខណ្ឌមានជ័យប្រជុំសាមញ្ញ លើកទី៥៨

ភ្នំពេញ ២៤ កុម្ភៈ ២០១៤៖  ក្រុមប្រឹក្សាខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី៥៨ អាណត្តិទី១ ក្រោមវត្តមានរបស់លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក គួច ចំរើន អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ… 

ភ្នំពេញ ២៤ កុម្ភៈ ២០១៤៖  ក្រុមប្រឹក្សាខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី៥៨

អាណត្តិទី១ ក្រោមវត្តមានរបស់លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក គួច ចំរើន អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ

ព្រមទាំងមានការចូលរួមពីសមាជិកក្រុម ប្រឹក្សា មន្ត្រីការិយាល័យចំណុះ ជំនាញជុំវិញសាលាខណ្ឌ និងចៅសង្កាត់ទាំង១២។

នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលាខណ្ឌមានជ័យ លោក អែម សុខលាង បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំលើកទី៥៨នេះ

គឺធ្វើឡើង ដើម្បីអនុម័តនូវបញ្ហាមួយចំនួនដូចខាងក្រោមនេះគឺ៖ (១). ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ៥៧

របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ  (២). ស្ដាប់របាយការណ៍រីកចម្រើននៃការអនុវត្តន៍ផែនការ សកម្មភាពសំខាន់ៗប្រចាំខែកុម្ភៈ ឆ្នាំ២០១៤ របស់

រដ្ឋបាលខណ្ឌមានជ័យ (៣). ស្នើសុំពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៤ របស់រដ្ឋបាលខណ្ឌ (៤). ស្នើសុំពិនិត្យ

និងអនុម័ត ការផ្លាស់ប្ដូរគំរូរបាយការណ៍នៃការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌ (៦). ស្នើសុំពិនិត្យ និងអនុម័ត សេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំ

រំលឹក (២០១៤-២០១៦) របស់រដ្ឋបាលខណ្ឌ (៧). ស្នើសុំពិនិត្យ និងអនុម័តការកែសម្រួលគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និង បញ្ហាផ្សេងៗ។

 

នៅក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សាដែលបានចូលរួមកិច្ចប្រជុំខាងលើ បានលើកឡើងពី បញ្ហាមួយចំនួនដែលកើតមាននៅក្នុងមូលដ្ឋានហើយ

ស្នើទៅគណ: អភិបាលខណ្ឌ បន្តការងាររបស់ខ្លួននៅមូលដ្ឋានដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិឱ្យមានប្រសិទ្ធភាព ជាពិសេសទាក់ទិននិងការងារតាមការិយាល័យជំនាញជាដើម។

គួរកត់សម្គាល់ដែរថា កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ និងគណ:អភិបាលខណ្ឌ តែងធ្វើឡើងរៀងរាល់ចុងខែក្នុងអាណត្តិ៥ឆ្នាំរបស់ខ្លួននេះ។ ក្នុងនោះ

សមាជិកក្រុមប្រឹក្សា បានពិនិត្យលើរបាយការណ៍របស់គណៈអភិបាលខណ្ឌ ដែលអសកម្មមួយចំនួនក្នុងការអនុវត្តន៍ការងារកន្លងមក នៅតាមការិយាល័យជំនាញ។

 

ជាមួយគ្នានេះ លោក គួច ចំរើន បានទទួលយកការលើកឡើង របស់សមាជិក ក្រុមប្រឹក្សាខណ្ឌ ដើម្បីកែលំអក្នុងការបំពេញការងាររបស់ខ្លួនតទៅ

ទៀត ហើយលោកអភិបាលខណ្ឌសង្កត់ធ្ងន់ថា ការអនុវត្តន៍កិច្ចការទាំងឡាយនោះបើត្រឹមត្រូវដោយរលូនមិនចាំបាច់ដាក់ឲ្យក្រុម ប្រឹក្សាខណ្ឌពិនិត្យ និងអនុម័តដូចពេលនេះទេ សូម្បីក្នុងរដ្ឋសភាក៏មានការប្រជុំពិនិត្យ និងអនុម័តបែបនេះដែរ ប៉ុន្តែសូមទទួលដោយន័យស្ថាបនា។

 

ជាមួយគ្នានេះដែរ លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ បានមានប្រសាសន៍ថា លោកសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង

របស់គណៈអភិបាលខណ្ឌលើការងារសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ថ្វីត្បិតបញ្ហាគ្រោះថ្នាក់ចរាចរកើតឡើងដោយការធ្វេសប្រហែស និងការមិនយោគយល់គ្នានោះ៕

ដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់