ក្រុងពោធិ៍សាត់បើកវេទិកាពិគ្រោះយោបល់ជាសាធារណៈ (AKP)

ខេត្តពោធិ៍សាត់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣—វេទិកាពិគ្រោះយោបល់សាធារណៈស្តីពីការកាត់បន្ថយគ្រោះមហន្តរាយ ការស្តារឡើងវិញ និង ការរៀបចំសោភ័ណភាព និងអភិវឌ្ឍន៍ក្រុងពោធិ៍សាត់…

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣៖វេទិកាពិគ្រោះយោបល់សាធារណៈស្តីពី ការកាត់បន្ថយគ្រោះមហន្តរាយ ការស្តារឡើងវិញ និង ការរៀបចំសោភ័ណភាព និងអភិវឌ្ឍន៍ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ត្រូវបានរៀបចំឡើងកាលពីព្រឹក ថ្ងៃទី ២៥ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសួនច្បារមុខវត្តបន្ទាយដី

សង្កាត់បន្ទាយដី ក្រោមវត្តមានលោកជំទាវ ជុក សុផានី

អភិបាលរងខេត្ត លោក ឆាយ ម៉ារីណាល់ អភិបាល

ក្រុង ព្រមទាំងមន្រ្តីមន្ទីរពាក់ព័ន្ធ មួយចំនួន និងមាន

ប្រជាពលរដ្ឋចូលរួមប្រមាណ ៥០០នាក់។

លោកជំទាវ ជុក សុផានី បានមានមតិថា វេទិកានេះ

គឺបង្កឲ្យមានឱកាសបានជួបគ្នារវាង អាជ្ញាធរដែនដីតំណាងក្រុមហ៊ុនប្រមូលសំរាម ប្រជាពលរដ្ឋ និងបណ្តាអ្នកពាក់ព័ន្ធបានលើកឡើងពី បញ្ហាប្រឈមនានាដែលកើតឡើង ហើយរួមគ្នាដោះស្រាយឲ្យបានសមស្របព្រមទាំងគ្រប់គ្រងកាក សំណល់រឹងរាវគ្រប់ប្រភេទ ពិសេសការប្រមូលសំរាម ដើម្បីកែប្រែសោភ័ណភាពក្រុងឲ្យល្អប្រសើរ ឡើង។

នៅក្នុងវេទិកាមតិមហាជនបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជាសំណង់អាណាធិបតេយ្យនៅតែលួចបន្តសាងសង់នៅតាមដងស្ទឹងពោធិ៍សាត់

ប្រព័ន្ធលូបង្ហូរទឹកមានការកកស្ទះ បណ្តាលឲ្យផ្លូវមួយចំនួនលិចលង់ពេលមានភ្លៀងធ្លាក់ ការលែងសត្វពាហនៈក្នុងក្រុងបង្កភាពអាណា ធិបតេយ្យ ការចតរថយន្តធំតូច ការដឹកទំនិញតាមដងផ្លូវមួយចំនួនបង្កគ្រោះថ្នាក់ចរាចរ ការប្រ មូលសំរាមមានការយឺតយ៉ាវទុករហូតរលួយ រថយន្តដឹកដីតាមដងផ្លូវជ្រុះធ្លាក់ ពេញផ្លូវធ្វើឲ្យបាត់ សោភ័ណភាពក្រុងជាដើម ។

ប្រជាពលរដ្ឋបានលើកពីបញ្ហាសំរាមគឺថា ក្រុមហ៊ុនប្រមូលសំរាម និង តំណាងក្រុមហ៊ុនភាស៊ីផ្សារ មានរថយន្តចាស់ៗដឹកសំរាមមិនទៀងទាត់ ទុកឲ្យសំរាមគរទុកចោល ច្រើនថ្ងៃដឹកសំរាមជ្រុះតាមផ្លូវ ។

ចំពោះសោហុយថ្លៃប្រមូលសំរាមដាច់ខែមិនទាន់ទេ គឺដើរប្រមូលលុយហើយ ។
ចំណែកខាងក្រុមហ៊ុននិយាយថា ពិតជាមានការខ្វះចន្លោះរឿងប្រមូលសំរាមមែន ពីព្រោះផ្ទះខ្លះមិនព្រមឲ្យលុយថ្លៃសំរាមពីពីរទៅបីខែទើបឲ្យម្តង។

លោក ឆាយ ម៉ារីណាល់ អភិបាលក្រុងពោធិ៍សាត់បានថ្លែងដែរថា ចំណុចខ្វះខាតមួយចំនួន ត្រូវកែតម្រូវឡើងវិញ ។
ចំពោះរថយន្តដឹកដីដែលបង្កឲ្យធ្លាក់ពេញផ្លូវត្រូវទុកឲ្យប៉ូលិសក្រុងជាអ្នក ចាត់ការ យក្រុមហ៊ុនសំរាមត្រូវទិញរថយន្តថ្មីមកដឹកសំរាមដើម្បីកុំឲ្យកកស្ទះ។

អង្គវេទិកាបានវាយតម្លៃខ្ពស់ដោយសង្ឃឹមថា ប្រជាពលរដ្ឋមានការយល់ដឹងអំពីការថែទាំ បរិស្ថាន ការសម្អាតអនាម័យ ដើម្បីកែលម្អសោភ័ណភាពក្រុងឲ្យស្រស់ស្អាត ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ ដោយ ណៅ ធឿន

ដកស្រង់ពីវែបសាយ AKP ចុះផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់