កំណើន​សេដ្ឋកិច្ច​កម្ពុជា​ មាន​សមត្ថភាព​សង​បំណុល​បរទេស​បាន​ខ្ពស់​ ដោយ​គ្មាន​កង្វល់​

ភ្នំពេញ ២៥ វិច្ឆិកា ២០១៣: ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងការចូលរួមកិច្ចប្រជុំ វិសាមញ្ញនៃព្រឹទ្ធសភាដើម្បី ការពារសេចក្តីព្រាងច្បាប់សម្រាប់ ការគ្រប់គ្រងថវិកាឆ្នាំ២០១៤បាន មានប្រសាសន៍បញ្ជាក់អំពី បញ្ហាបំណុលបរទេស…

ភ្នំពេញ ២៥ វិច្ឆិកា ២០១៣: ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងការចូលរួមកិច្ចប្រជុំ វិសាមញ្ញ នៃព្រឹទ្ធសភាដើម្បីការពារសេចក្តីព្រាងច្បាប់សម្រាប់ ការគ្រប់ គ្រងថវិកាឆ្នាំ២០១៤បានមានប្រសាសន៍ បញ្ជាក់អំពីបញ្ហា បំណុលបរទេសថា បើនិយាយពីជំពាក់បំណុល ទាំងគ្រួសារ នៅទូទាំងប្រទេសនៅលើសកលលោកនេះ ពុំមានប្រទេស ណាមួយ អត់ជំពាក់បំណុល គេណាស់។ មានតែ៤ប្រទេស ប៉ុណ្ណោះនៅលើសកលលោក ដែលអត់មានជំពាក់បំណុលគេ គឺទី១. ប្រទេសព្រុយណេ ដែលគេស្គាល់ទូទាំងពិភពលោក ថា ជាប្រទេសស្តេចប្រេងកាត។ ទី២. ប្រទេសម៉ាកាវ, ទី៣. ប្រទេសអូស្ទេត (នៅអឺរ៉ុបជាកោះតូច) និង ទី៤.ប្រទេសប៉ាឡូ ក្រៅពីប្រទេស៤នេះ សុទ្ធតែជាប្រទេសជំពាក់បណុល បរទេសតិច ឬច្រើន។ 

 

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់បន្តទៀតថា៖មានបណ្តាប្រទសដទៃទៀតដើរតួជាអ្នកផ្តល់ជំនួយដល់គេនោះបានជំពាក់បំណុលគេ ដល់កំរិតវ័ណ្ឌកដែលប្រជាពលរដ្ឋរបស់គេជំពាក់បំណុល ក្នុងម្នាក់ៗជាង៥ម៉ឺនដុល្លារអាមេរិក។ ចំណែកឯប្រជាពលរដ្ឋកម្ពុជា    ជំពាក់បំណុលគេម្នាក់ៗតែ ប្រមាណ៣០០ដុល្លារប៉ុណ្ណោះ គឺកំរិតជំពាក់វ័ណ្ឌកខុសគ្នាឆ្ងាយណាស់។

 

ប៉ុន្តែរឿងដែលសំខាន់នោះមិនមែនរឿងជំពាក់បំណុលគេទេ គឺថាតើការប្រើលុយដែលខ្ចីពីបរទេសមកនោះប្រើប្រាស់យ៉ាងម៉េច? បើប្រទេសមួយខ្ចីលុយបរទេសយកមកដើម្បីធ្វើការអភិវឌ្ឍន៍ និងពង្រីកសេដ្ឋកិច្ចប្រទេសមានការរីកចំរើនបានច្រើនហើយ សងបំណុលគេរួច នឹងនៅសល់លុយច្រើនទៀត គឺជាចំនុចល្អចំពោះការខ្ចីលុយពីបរទេសតិចច្រើនអាស្រ័យ លើតម្រូវការសម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ប៉ុន្តែខ្ចីបំណុលបទេសតិច ហើយប្រើមិនចំទិសដៅទេនោះច្បាស់ជាវ័ណ្ឌក ហើយដោយគ្មារការងារ អភិវឌ្ឍន៍។ 

 

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ប្រទេសមួយចំនួននៅអឺរ៉ុបខ្ចីប្រាក់ពីបរទេសអត់ធ្វើអីទេ សម្រាប់តែបើកប្រាក់ខែ នៅទីបញ្ចប់ជំពាក់បំណុល បរទេសវណ្ឌកកើតមានវិបត្តិស្ទើរតែរំលំរលាយសហគមន៍អឺរ៉ុបទៅទៀតពុំទាន់បានដោះស្រាយរួចនៅឡើយ នេះហើយថាជាគំនិត មានមាយាទឬអត់។

 

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថាកាលពីឆ្នាំ១៩៩៥ បើយើងយកទំហំបំណុល ប្រៀបធៀប និងទំហំសេដ្ឋកិច្ចផលិតផល សរុបក្នុងស្រុក (ផសស) នៅពេលនោះឃើញមានរហូតទៅដល់ជាង៧៣%នៃទំហំសេដ្ឋកិច្ចជាតិទាំងមូល។

 

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ឥឡូវនេះទំហំបំណុលធៀបនឹងទំហំសេដ្ឋកិច្ច គឺនៅក្រោម៣០% គឺ ២៧,២% បានន័យថា រាជរដ្ឋាភិបាល កម្ពុជាខ្ចីប្រាក់ពីបរទេសមកយកមកប្រើប្រាស់ចំគោលដៅដោយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកាន់តែរីកចំរើន កាន់តែខ្លាំងទៅ ធំទៅ សមត្ថភាព សងបំណុលទៅម្ចាស់បំណុលវិញកាន់តែធំឡើងៗដែលបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានគំនិត  មានមាយាទ មាន គោលនយោបាយត្រឹមត្រូវ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការគ្រប់គ្រងបំណុលបរទេស។

 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៏បញ្ជាក់បន្តទៀតថា សមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ សងបំណុលបរទេសវិញអត់បញ្ហា។ អង្គការសេដ្ឋកិច្ចពិភពលោក អាយ អ៊ឹមអេស(IMF) និងធនាគារពិភពលោក(WB) បានវាយតម្លៃ ទៅលើប្រទសតូចៗ ដូចកម្ពុជានោះដែរក្នុងរយៈពេល៥ទៅ៦ឆ្នាំ  អង្គការសេដ្ឋកិច្ចពិភពលោកទាំងនោះថា កម្ពុជាជាប្រទេសមាន ហានិភ័យខ្ពស់ ក្នុងការសង់បំណុលបរទេសវិញ ដោយមានបំណុលធំ ហើយសមត្ថភាពសងបំណុលវិញទាប ដោយសេដ្ឋកិច្ចមានភាព ផុយស្រួយ បង្កជាកង្វល់ឲ្យដល់ម្ចាស់ជំនួយ ប៉ុន្តែនៅពេលក្រោយ២ទៅ៣ឆ្នាំកន្លងមកនេះ និងកាលពី សប្តាហ៍មុននេះទៀត អង្គការ សេដ្ឋកិច្ចពិភពលោកនោះបានធ្វើការវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ម្តងទៀត ដោយបញ្ជាក់ថាតាមរយៈការធ្វើសន្និសីទកាសែតអះអាងថា ប្រទេសកម្ពុជាមាន ហានិភ័យទាបឥឡូវនេះក្នុងការសងបំណុលទៅបរទេស អត់មានកង្វល់អីទៀតទេ៕ 

ដកស្រង់ចេញពី វែបសារ CEN ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់