កុមារ​ និង​ស្ដ្រី​មាន​ផ្ទៃពោះ​ជិត​១​លាន​នាក់​បានទទួល​សេវា​ ​ពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​ (រស្មី​កម្ពុជា)

ភ្នំពេញ ៣០ មករា ២០១៤៖ ពេញមួយឆ្នាំ២០១៣ កន្លងមកនេះ កុមារនិងស្ដ្រីមានផ្ទៃពោះ ជិត១លាននាក់ បានទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរ ពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ និង មន្ទីរពេទ្យជយវរ្ម័នទី៧ ខេត្ដសៀមរាប។


ភ្នំពេញ ៣០ មករា ២០១៤៖
 ពេញមួយឆ្នាំ២០១៣ កន្លងមកនេះ កុមារនិងស្ដ្រីមានផ្ទៃពោះ ជិត១លាននាក់ បានទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរ ពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ និង មន្ទីរពេទ្យជយវរ្ម័នទី៧ ខេត្ដសៀមរាប។

 

លោកសាស្ដ្រាចារ្យបេអាត រីច នើ (BEAT RICHNER)នាយកមូលនិធិ គន្ធបុបា្ផបានមានប្រសាសន៍ឱ្យដឹងតាម ទូរស័ព្ទពីខេត្ដសៀមរាបនាព្រឹកថ្ងៃទី៩ មករាកន្លងមកថា ឆ្នាំ២០១៣កន្លងមក នេះ មានកុមារចំនួន៦៨៧.០៨៣នាក់ បានមកពិគ្រោះជំងឺក្រៅ និងកុមារចំនួន ១១៩.៩៤៥ករណីជាជំងឺធ្ងន់ធ្ងរ និង បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ស្ដ្រី មានផ្ទៃពោះចំនួន១១០.៦១៦នាក់ បានមកពិនិត្យផ្ទៃពោះនិងចាក់វ៉ាក់សាំង ការពារកំណើត និងស្ដ្រីចំនួន១៧.៧៤៧ នាក់បានសម្រាលកូនក្នុងមន្ទីរពេទ្យនេះ ដែលធ្វើឱ្យឆ្នាំ២០១៣កន្លងមកនេះ មន្ទីរ ពេទ្យបានទទួលកុមារនិងស្ដ្រីមានផ្ទៃ ពោះមកពិនិត្យជំងឺក្រៅពិនិត្យផ្ទៃពោះ និងសម្រាលកូនសរុបកើនទ្បើងដល់ ៩៣៥.៣៩៥នាក់ និងចំណាយអស់ ថវិកាសរុប៤០លានដុល្លារអាមេរិក។ 

 

លោកបន្ដថា ក្នុងឆ្នាំ២០១៣ កន្លងមកនេះបុគ្គលិករបស់មន្ទីរពេទ្យ ដែលជាអ្នកឯកទេសជនជាតិខ្មែរបាន ធ្វើការវះកាត់បេះដូងដោយបើកទ្រូង១ ករណី និងផ្ជិតរន្ធបេះដូងមួយករណីជា រៀងរាល់ថ្ងៃ ហើយយើងរំពឹងថា នៅ ឆ្នាំ២០១៤នេះ កុមារយ៉ាងតិច៤០០ នាក់នឹងបានទទួលសេវាព្យាបាលជំងឺ បេះដូង ។ លោកបន្ដថា នៅឆ្នាំ២០១៣ នេះកុមារកើតជំងឺគ្រុនឈាមដែល បានទទួលការព្យាបាលនៅក្នុងមន្ទីរ ពេទ្យបានថយចុះពី២៩.០០០ករណីនៅ ឆ្នាំ២០១២មកនៅត្រឹម១.១៥០៥ករណី នៅឆ្នាំ២០១៣កន្លងមកនេះ។ មន្ទីរពេទ្យ ក៏ទទួលព្យាបាលកុមារកើតជំងឺ EV71 កើនទ្បើងពី៤០០ករណីកាលពីឆ្នាំ ២០១២ដល់ចំនួន៣.៦០០ករណីនៅឆ្នាំ ២០១៣ផងដែរ។

 

លោកសាស្ដ្រាចារ្យ Beat Richner បានបន្ដថា “ចំនួនករណីគ្រុនឈាមនៅ ឆ្នាំ២០១៣កន្លងមកនេះនៅតែជាចំនួន ច្រើនខ្ញុំសង្ឃឹមថានៅឆ្នាំ២០១៤នេះ គ្រួសារប្រជាជនកម្ពុជាទាំងអស់នឹង ទទួលថ្នាំអាបេតសម្រាប់សម្លាប់ដង្កូវទឹក ខណៈឆ្នាំ២០១៣កន្លងមកមានគ្រួសារ ប្រជាជនតែ៣០ភាគរយប៉ុណ្ណោះបាន ទទួលអាបេតនៅកម្ពុជា”។

 

ក្នុងឆ្នាំ២០១៣កន្លងមកនេះ មន្ទីរពេទ្យក៏បានផ្ដល់សេវាព្យាបាលដល់ ទារកដែលមានជំងឺហូរឈាមក្នុងខួរក្បាលក្រោយពេលសម្រាលរួចផងដែរ ដែលជំងឺនេះជាជំងឺដែលអាចការពារ បានតាមរយៈការចាក់វីតាមីនកា ។ កុមារទាំងនោះសុទ្ធតែសម្រាលនៅក្រៅ មន្ទីរពេទ្យជយវរ្ម័នទី៧ ។ ទារកដែល កើតនៅមន្ទីរពេទ្យជយវរ្ម័នទី៧ចំនួន ១៧.៧៤៧ ករណីមិនមានជំងឺនេះទេ ដោយសារពេលទារកកើតមកពួកគេ បានទទួលថ្នាំវីតាមីនកា។

 

មន្ទីរពេទ្យជយវរ្ម័នទី៧ជាមន្ទីរ ពេទ្យមួយដែលមិនត្រឹមតែផ្ដល់សេវា ពិនិត្យជំងឺក្រៅនិងព្យាបាលកុមារនោះទេ តែមន្ទីរពេទ្យនេះបានផ្ដល់សេវាពិនិត្យផ្ទៃពោះចាក់ថ្នាំបង្ការ និងផ្ដល់សេវាសម្រាលកូនដល់ស្ដ្រីមានផ្ទៃពោះឥតគិតថ្លៃផងដែរ។

 

លោកសាស្ដ្រាចារ្យ បេអាតរីច នើបានបន្ដថា“យើងរំពឹងថា នៅឆ្នាំ ២០១៤នេះចំនួនអ្នកជំងឺមិនកើតទ្បើង លើសឆ្នាំ២០១៣នោះទេ” ។ មន្ទីរពេទ្យជយវរ្ម័នទី៧និងគន្ធបុបា្ផជាមន្ទីរពេទ្យ កុមារធំបំផុតក្នុងពិភពលោកដែលផ្ដល់ សេវាព្យាបាលជំងឺដល់កុមារឥតគិតថ្លៃ និងចំណាយតិចជាងគេក្នុងពិភពលោក។

 

ទាក់ទងនឹងស្ថានភាពថវិកា សម្រាប់ទ្រទ្រង់មន្ទីរពេទ្យនេះលោក សាស្ដ្រាចារ្យ Beat Richner បានបន្ដឱ្យដឹង ថាលោកត្រូវការថវិកាជាច្រើនរយ លានដុល្លារទៀត ដើម្បីទ្រទ្រង់រយៈ ពេល១៥ឆ្នាំខាងមុខបន្ដទៀតដោយលោកបាននិងកំពុងផ្សព្វផ្សាយពីសារ នេះតាមរយៈការលេងសែលទ្បូជូន អ្នកទេសចរទស្សនាជាប្រចាំសបា្ដហ៍នៅ ខេត្ដសៀមរាប ដើម្បីឱ្យពួកគេជួយបរិច្ចាគថវិការបស់ពួកគេមកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាក្រោយពេលពួកគេវិលត្រឡប់ទៅស្រុករបស់ពួកគេវិញ។ លោកមានបំណងទាក់ទងជាមួយមហាសេដ្ឋីធំៗលើពិភពលោកដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យមួយនេះឱ្យមាននិរន្ដរភាព។

 

លោកមានទស្សនៈផ្ទាល់ខ្លួន មួយថា“កុមារគ្រប់រូបមិនថាកូនអ្នកមាន ឬអ្នកក្រទ្បើយគឺពួកគេមានសិទ្ធិទទួលបានការព្យាបាលដូចៗគ្នាដោយគ្មាន ការរើសអើង ហើយថវិការបស់សប្បុរសជនដែលផ្ដល់ជូនមន្ទីរពេទ្យ នេះត្រូវបានប្រើប្រាស់ចំទិសដៅ និងគ្មានអំពើពុករលួយនោះទេ” ៕ 

ដកស្រង់ចេញពីគេហទំព័រកាសែតរស្មីកម្ពុជា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់