កិច្ច​ប្រជុំ​លើក​ទី៩​របស់​ក្រុមប្រឹក្សា​ជាតិ​នៃ​សម្ព័ន្ធ​ភាព​ជាតិ​ឃុំ សង្កាត់

ភ្នំពេញ ១៦ ធ្នូ ២០១៣៖ សម្ព័ន្ធភាពជាតិឃុំ សង្កាត់ កាលពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៣ រៀបចំកិច្ចប្រជុំលើកទី៩របស់ក្រុមប្រឹក្សាជាតិនៃសម្ព័ន្ធភាពឃុំ សង្កាត់ នៅសណ្ឋាគារភ្នំពេញ ដើម្បីពិភាក្សា និងអនុម័ត…

ភ្នំពេញ ១៦ ធ្នូ ២០១៣៖ សម្ព័ន្ធភាពជាតិឃុំ សង្កាត់

កាលពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៣ រៀបចំកិច្ចប្រជុំ

លើកទី៩របស់ក្រុមប្រឹក្សាជាតិនៃសម្ព័ន្ធភាពឃុំ សង្កាត់

នៅសណ្ឋាគារភ្នំពេញ ដើម្បីពិភាក្សា និងអនុម័ត

របាយការណ៍រីកចម្រើន និងរបាយការណ៍ហិរញ្ញវត្ថុ

ឆ្នាំ២០១៣ ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤

បង្ហាញរបាយការណ៍រីកចម្រើននៅក្នុងដំណើរការ

បង្កើតសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ

នៅកម្ពុជា និងបង្ហាញអំពីក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សាមូលដ្ឋាន និងការកំណត់គោលនយោបាយរបស់ក្រុមប្រឹក្សាជាតិនៃសម្ព័ន្ធជាតិឃុំ សង្កាត់នៅក្នុងដំណាក់កាលអន្តរកាល។

អ្នកចូលរួមប្រមាណ៣៥០នាក់ បានចូលរួមនៅក្នុងកិច្ច

ប្រជុំនេះ ដែលរួមមាន សមាជិកក្រុមប្រឹក្សាជាតិនៃ

សម្ព័ន្ធភាពជាតិឃុំ សង្កាត់ ថ្នាក់ដឹកនាំ និងសមាជិក

ក្រុមការងារថ្នាក់ជាតិបង្កើតសមាគមក្រុមប្រឹក្សា

រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំសមាគមជាតិ

ក្រុមប្រឹក្សារាជធានី ខេត្ត លេខាសមាគមក្រុមប្រឹក្សា

រាជធានី ខេត្ត បុគ្គលិកសម្ព័ន្ធភាពជាតិឃុំ សង្កាត់

តំណាងក្រសួង ស្ថាប័ននានា និងតំណាងដៃគូ

អភិវឌ្ឍន៍។

ឯកឧត្ដម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិឃុំ សង្កាត់ បានមានប្រសាសន៍ថា ក្នុងនាមជាសមាជិក ហើយដែលសមាជិកគឺជាតួអង្គអនុវត្តគោលនយោបាយ សម្ព័ន្ធភាពជាតិឃុំ សង្កាត់ ចាំបាច់ណាស់ត្រូវឲ្យតម្លៃបំផុតទៅលើទង្វើសព្វសារពើដែលសមាជិករបស់ខ្លួនកំពុងមានសកម្មភាពនៅឯមូលដ្ឋាន។ មិនមែនទាំងស្រុងទេ ប៉ុន្តែសម្ព័ន្ធភាពជាតិឃុំ សង្កាត់ ត្រូវតាំងខ្លួនថា ជាផ្នែកមួយយ៉ាងពិតប្រាកដរបស់សមាជិក ហើយដែលផ្នែកមួយនោះគឺភាពតំណាងអោយសមាជិកទាំងវិជ្ជមាន និងអវិជ្ជមាន។ កត្តាទាំងពីរត្រូវមានលទ្ធភាពសំយោគដោយសមស្របបំផុតដើម្បីធ្វើជាឧបករណ៍សម្រាប់ការឆ្លើយតប ប្រកបដោយសនិទានភាព ដែលផលប្រយោជន៍ត្រូវបានអបអរសាទរពីសមាជិកផង និងបានផ្តល់ទៅដល់តួនាទីអាណត្តិរបស់សមាជិកក្នុងការអនុវត្តតួនាទី ភារកិច្ចក្នុងនាមរដ្ឋ និងស្វ័យភាពមូលដ្ឋានផង។

ឯកឧត្ដម សយ កុសល មានប្រសាសន៍បន្ថែមក្នុងកិច្ចប្រជុំនោះថា ឆ្នាំ២០១៤ គឺជាឆ្នាំដែលក្រុមប្រឹក្សាជាតិនាពេលនេះ ក្លាយខ្លួនទៅជាក្រុមប្រឹក្សាជាតិនៃសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឬហៅដោយខ្លីថា ក្រុមប្រឹក្សាជាតិនៃសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាមូលដ្ឋាន។ ចំពោះសមាសភាពអាចរក្សានៅដដែល និងបន្ថែម ឬអាចមានខ្លះបាត់បង់ និងបន្ថែមដោយមានសមត្ថភាពមកពីក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្សេងទៀត ឯចំនួនក៏កើនពី១៩៨ ទៅ២២៥រូបដែរ។

ឯកឧត្ដម សយ កុសល បន្តថា សម្ព័ន្ធភាពជាតិឃុំ សង្កាត់ បានក្លាយជាយន្តការមួយដើម្បីទទួលភារៈ បង្កើតនិងពង្រីកសមាគមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ភារកិច្ចនេះបាននិងកំពុងអនុវត្តបានយ៉ាងល្អ ហើយសង្ឃឹមថា នឹងទទួលបានជោគជ័យ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធភាពជាតិឃុំ សង្កាត់ ក្នុងការសម្រេចបានសមិទ្ធផលជាច្រើន ទាំងកិច្ចការផ្ទៃក្នុង ទាំងការអនុវត្តផែនការ សកម្មភាព និងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល ដើម្បីបង្កើតសមាគមក្រុមប្រឹក្សា
រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាកន្លងមក។

ឯកឧត្ដម លេង វី ក៏បានថ្លែងកោតសរសើរដល់ក្រុមប្រឹក្សារដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលក្នុងរយៈកាលកន្លងមក បានខិតខំប្រែងប្រែងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយបានជំរុញការអភិវឌ្ឍនានានៅតាមមូលដ្ឋានសម្រេចបានតាមគោលដៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលបានកំណត់។

ឯកឧត្ដមមានប្រសាសន៍ថា៖ «កិច្ចប្រជុំនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមប្រឹក្សាជាតិនៃសម្ព័ន្ធភាពជាតិឃុំ សង្កាត់ក្នុងការតាមដាន និងវាយតម្លៃសមិទ្ធផលនានាដែលសម្ព័ន្ធភាពជាតិឃុំ សង្កាត់សម្រេចបានពេញមួយឆ្នាំ២០១៣កន្លងមក ហើយក៏ជាសក្ខីភាពក្នុងការខិតខំប្រឹងប្រែងការអនុវត្តទៅតាមលក្ខន្តិករបស់ខ្លួនផងដែរ»៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់