កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជា​ជីវៈ ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ ៣១ មករា ២០១៣៖ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមអធិបតីភាពលោក សឿ សុណាល់ អភិបាលរងខេត្ត  … 

កំពង់ស្ពឺ ៣១ មករា ២០១៣៖ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល

ការងារបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមអធិបតីភាពលោក សឿ សុណាល់ អភិបាលរងខេត្ត លោក អ៊ឹម សុផល អនុប្រធានមន្ទីរការងារ

និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីមន្ត្រីតាមមន្ទីរជាសមាជិកគណៈកម្មាធិការសម្របសម្រួលការងារបណ្ដុះបណ្ដាលបច្ចេកទេស

និងវិជ្ជាជីវៈខេត្ត អភិបាល អភិបាលរងស្រុក មេឃុំនៃឃុំគោលដៅទាំង២៩ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

 

មានមតិស្វាគមន៍និងបើកកិច្ចប្រជុំ លោក អ៊ឹម សុផល អនុប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍កោតសរសើរចំពោះ

ថ្នាក់ដឹកនាំមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែង តស៊ូ ព្យាយាម ចុះធ្វើការទំនាក់ទំនងស្រាវជ្រាវ ផ្សព្វផ្សាយ

តាមមូលដ្ឋានដើម្បីស្វែងរកប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលពុំទាន់មានមុខជំនាញច្បាស់លាស់មកធ្វើការអប់រំ បណ្ដុះបណ្ដាលផ្ដល់នូវ

មុខជំនាញវិជ្ជាជីវៈ សមស្របឲ្យមានទំនុកចិត្ត មានសមត្ថភាព ចេះដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃដើម្បីជោគជ័យក្នុងជីវិត និងមានជីវភាព

ថ្លៃថ្នូរនាពេលអនាគត។

 

ក្នុងកិច្ចប្រជុំនោះដែរ តំណាងឃុំបានលើកឡើងពីផលវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួនដែលកើតមាន និងបានស្នើសុំឱ្យមានកម្មវិធីបណ្ដុះបណ្ដាល

វិជ្ជាជីវៈនេះបន្តទៀតនៅតាមមូលដ្ឋានសហគមន៍របស់គាត់។

 

លោក សឿ សុណាល់ អភិបាលរងនៃគណៈអភិបាលខេត្ត បានលើកឡើងពីវិធានការ និងសំណូមពរមួយចំនួនដើម្បីកែលម្អគុណភាព និងប្រសិទ្ធភាព

ការងារឱ្យសមស្របតាមគម្រោងផែនការបណ្ដុះបណ្ដាលជំនាញរួមមាន៖ 

  –  អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន បន្តការចូលរួមសហការដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ 

  –  ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីគម្រោងបណ្ដុះបណ្ដាលជំនាញដល់ ប្រជាពលរដ្ឋ ក្នុងឃុំគោលដៅ និងរកឲ្យឃើញនូវតម្រូវការមុខជំនាញពិតប្រាកដ សម្រាប់មកទទួល ការបណ្ដុះបណ្ដាល 

  –  មជ្ឈមណ្ឌលត្រូវរៀបចំកម្មវិធី និងចាត់ចែងកម្លាំងឲ្យបានច្បាស់លាស់ និងធានាឲ្យបានគ្រប់ គ្រាន់ទាំងខ្លឹមសារ និងពេលវេលាក្នុងការបណ្ដុះបណ្ដាល

  –  ត្រូវបង្កើនការចុះតាមដាន ត្រួតពិនិត្យឲ្យបានញឹកញាប់ និងជាប្រចាំពីគ្រប់លំដាប់ថ្នាក់ សំដៅយកចិត្តទុកដាក់កែលំអឲ្យបានទាន់ពេលវេលា៕ ដកស្រង់ពីគេហទំព័រសាលាខេត្តកំពង់ស្ពឺ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់