កិច្ច​ប្រជុំ​ជាមួយ​អនុកម្មវិធី​ និង​រាជធានី​ខេត្ត​ ស្តី​ពី​ការ​រៀបចំ​ផែន​ការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ​២០១៤​

ភ្នំពេញ ២៧ វិច្ឆិកា ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំស្តីពីសេចក្តីព្រាងបឋម នៃផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីណែនាំដល់អនុកមម្មវិធីនីមួយៗ និងរាជធានី ខេត្តធ្វើការប្រមូលផែនការសកម្មភាព…

ភ្នំពេញ ២៧ វិច្ឆិកា ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំស្តីពីសេចក្តីព្រាងបឋមនៃផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីណែនាំដល់អនុកមម្មវិធីនីមួយៗ និងរាជធានី ខេត្តធ្វើការប្រមូលផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០១៤របស់ ហើយផ្ញើរមកលេខាធិការដ្ឋាន។

 

កិច្ចប្រជុំនេះមានការចូលជាអធិបតីដោយឯកឧត្ត ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងមានការចូលរួមពីតំណាងមកពីអនុកម្មវិធីទាំង៥ និង រដ្ឋបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀតដែលរួមមាន៤៦នាក់ ក្នុងនោះមានស្ត្រីចំនួន៥រូប។

 

ថ្លែងក្នុងការបើកអង្គប្រជុំ ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍ថា ដោយសារ ពេលនេះចុងជាពេលបំណាច់ឆ្នាំ ហើយ ផអ៣ ត្រូវបាន ពន្យាពេលមួយឆ្នាំ ដូច្នេះ អនុកម្មវិធីនីមួយៗ ត្រូវរៀបចំផែនការ សកម្មភាព និងថវិកាឆ្នាំ២០១៤របស់ខ្លួន អោយបានឆាប់ហ័ស។ 

 

 

 

 

 

 

ឯកឧត្តមក៏បានបញ្ជាក់ណែនាំដល់អ្នកចូលរួមទាំងអស់ អោយខិតខំព្យាយាមប្រមូលផែនការសកម្មភាពប្រចាំ របស់ខ្លួនអោយបាន ជាក់លាក់ រួមទាំងថវិកាផងដែរ ហើយត្រូវបញ្ជាក់អោយបានច្បាស់ពីអ្នកទទួលខុសត្រូវក្នុងផែនការសកម្មភាពនីមួយៗដើម្បីអោយ ផែនការនោះអាចសម្រេចបាននាពេលដំណាច់ឆ្នាំ។

អង្គភាពរៀបចំគោលនយោបាយ និងសម្របសម្រួលកម្មវិធីក៏បានណែនាំបង្ហាញពីជំហ៊ានផ្សេងៗនៃការរៀបចំផែនការសកម្មភាព សម្រាប់ឆ្នាំ២០១៤ផងដែរ។ ក្នុងនោះតាមគម្រោងក្នុងការពន្យាពេលផែនការអនុវត្តរយៈពេល៣ឆ្នាំ ក៏នឹងរំពឹងទុកនូវលទ្ធផល មួយចំនួនដួចជា ការពង្រឹងការគ្រប់គ្រងកម្មវិធី មូលនិធិក្រុង ស្រុក ប្រភពចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារ ក្របខ័ណ្ឌការងារគណេយ្យភាពសង្គម លក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹងតួនាទី និងសិទ្ធិ អំណាចរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធកសាងផែនការ និងថវិកាសម្រាប់ប្រភេទផ្សេងគ្នាៗ នៃរដ្ឋបាល ថ្នាក់ក្រោមជាតិ ការពង្រឹងប្រព័ន្ធត្រួតពិនិត្យមើលពីលើ ឬអធិការកិច្ច ការពង្រឹងសមត្ថភាពផ្នែករដ្ឋបាលរបស់ក្រុង ស្រុក សមាគមក្រុម ប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ យេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី និងការរៀបចំតាក់តែង ផអ៣ ដំណាក់កាលបន្ទាប់ នៃកម្មវិធីជាតិ។

 

បន្ទាប់ពីកិច្ចប្រជុំនេះ ជំហ៊ានបន្ទាប់គឺអនុកម្មវិធីនីមួយៗ និងរាជធានី ខេត្តត្រូវធ្វើផែនការសកម្មភាព និងថវិកាហើយផ្ញើរ មកលេខាធិការដ្ឋាន គ.ជ.អ.ប។ ក្នុងនោះលេខាធិការដ្ឋានគ្រោងនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការរៀបចំ ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤។ ដោយ៖ ជួន ចាន់ណា មន្រ្តីព័ត៌មាន/NCDDS.

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់