អនុកម្មវិធីទី៦ (សម្ព័ន្ធ​ភាព​ជាតិ​ក្រុមប្រឹក្សា​​ថ្នាក់​មូលដ្ឋាន)

អនុកម្មវិធីទី៦មានតួនាទីអភិវឌ្ឍសមាគមក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ស្វ័យភាពមូលដ្ឋានរបស់ក្រុមប្រឹក្សា និងចរិតលក្ខណៈតាមបែបប្រជាធិបតេយ្យនៃកំណែទម្រង់ទាំងមូល ទាមទារឱ្យក្រុមប្រឹក្សាទាំងអស់ស្តាប់យោបល់ប្រជាពលរដ្ឋ និងក្រុមសហគមន៍នានា និងធ្វើសេចក្តីសម្រេចផ្នែកគោលនយោបាយ ព្រមទាំងត្រួតពិនិត្យការអនុវត្តរបស់អង្គប្រតិបត្តិ។ ការលើកកម្ពស់ចក្ខុវិស័យនេះ គឺជាតួនាទីរបស់សមាគមក្រុមប្រឹក្សាដែលមានភាពឯករាជ្យ។

បច្ចុប្បន្ននេះ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់ មានតួនាទីពាក់ព័ន្ធត្រឹមតែជាមួយឃុំ និងសង្កាត់ប៉ុណ្ណោះ។ សម្ព័ន្ធភាពនេះកំពុងធ្វើការពិនិត្យមើលឡើងវិញ ដើម្បីកំណត់ថាតើ ត្រូវពង្រីកអាណត្តិរបស់ខ្លួនឱ្យក្លាយជាសមាគមសម្រាប់ពីរថ្នាក់ ឬជាសមាគមពីរដោយឡែកពីគ្នា។ ទោះបីជាជ្រើសរើសជម្រើសណាមួយក៏ដោយ ក៏ត្រូវមានអង្គការមួយដែលជាតំណាងឱ្យក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

គេហទំព័រ: www.nlcs.org.kh