សេចក្តីប្រកាសជ្រើសរើសបុគ្គលិក អ្នកសម្អាត ចំនួន០១រូប

ផុតកំណត់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

———-

លេខាធិការដ្ឋាន គ.ជ.អ.ប (NCDDS)

គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

Integration of Social Accountability into National and Sub-National Systems

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អ្នកសម្អាត ចំនួន០១រូប

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) គឺ​ជាយន្តការអន្តរ​ក្រសួង​ក្នុង​ការអនុវត្ត​កំណែរ​ទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ​នៅទូទាំងប្រទេសកម្ពុជា និងមានលេខាធិការដ្ឋាន មួយនៅក្នុងបរិវេណក្រសួងមហាផ្ទៃ។ លេខាធិករដ្ឋាន គ.ជ.អ.ប. គ្រប់គ្រង និង​សម្របសម្រួល​ការអនុវត្ត​កម្មវិធី​ជាតិ​កំណែរ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និងគោលនយោបាយផ្សេងៗទៀត។ គណនេយ្យភាពសង្គមស្ថិតនៅក្នុងសមាសភាគទី២ នៃកម្មវិធីជាតិ។ គម្រោង​សមាហរណកម្ម​​គណនេយ្យភាពសង្គម​ទៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាលថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ​គឺ​ជាគម្រោង​របស់​រដ្ឋាភិបាល​ដែល​ទទួល​បាន​ការគាំទ្រ​ការថវិកា​ពី​មូលនិធិ​បរធនបាលកិច្ច (Trust Fund) នៃធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៣)។ គម្រោង​មានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការបំពេញការងាររបស់អ្នកផ្តល់សេវាសាធារណៈតាមរយៈការរៀបចំ និងការអភិវឌ្ឍស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើឲ្យប្រសើរឡើងនូវតម្លាភាព ពង្រឹងការចូលរួមរបស់ពលរដ្ឋ និងសកម្មភាពឆ្លើយតបនានា។ គោលបំណងនេះ​នឹងសម្រេច​បាន​តាមរយ: ១) តម្លាភាព ភាពងាយ​ទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា​ ២)ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ៣)ការអនុវត្ត ផែនការសកម្មភាពរួម​ស្តីពី​ការងារ​គណនេយ្យភាពសង្គម (ផ.ស.រ.គ) ៤)ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​សមត្ថភាព និង​៥)ការសម្របសម្រួល​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ការគាំទ្រ​ភាព​ជា​ដៃគូរ។ លេខាធិការដ្ឋាន គ.ជ.អ.ប. គឺជា​ភ្នាក់ងារ​អនុវត្ត​របស់​គម្រោង ដែល​ទទួល​ខុសត្រូវ​ទៅ​លើ​ការគ្រប់គ្រង សម្របសម្រួល និង​អនុវត្តគម្រោង ព្រម​ទាំង​ការងារ​លទ្ធកម្ម ការទំលាក់​ថវិកា ការគ្រប់គ្រង​​ហិរញ្ញវត្ថុ និង​​គ្រប់គ្រង​​ហានិភ័យ​សង្គម និងបរិស្ថាន។ ដើម្បីគាំទ្រ និង​សម្រួល​ដល់​ដំណើរការ​អនុវត្ត​គម្រោង​ប្រចាំថ្ងៃ និង​ការចុះបេសកកម្ម​ទៅ​តាម​ខេត្ត​គោលដៅ​គម្រោង គម្រោង​សូម​ប្រកាស​ជ្រើសរើស​បេក្ខជន​សម្រាប់​មុខ​តំណែង​ដូចខាងក្រោម៖

មុខតំណែង ចំនួន បៀវត្ស/ខែ ទីកន្លែងបំពេញការងារ
អ្នកសម្អាត ០១រូប   ១៥០ ដុល្លារ លេខាធិការដ្ឋាន គ.ជ.អ.ប

 

លក្ខខ័ណ្ឌនៃការជ្រើសរើសៈ

១.អ្នកសម្អាត

  • មានកម្រិតវប្បធម៌ ចេះអាន និងចេះសរសេរភាសាខ្មែរ
  • មានបទពិសោធន៍ទាក់ទងនឹងការងារអនាម័យ
  • មានឆន្ទះក្នុងការបំពេញការងារ
  • មានសិលធម៌ល្អ គោរពគ្នាទៅវិញទៅមក
  • មានចរិតល្អ រួសរាយរាក់ទាក់

ចំពោះតួនាទី និងភារកិច្ចទទួលខុសត្រូវលម្អិត (TOR) និងតម្រូវការគុណសម្បត្តិសម្រាប់​មុខតំណែងខាង​លើ ព្រមទាំងពាក្យសុំបម្រើការងារ​របស់​លេខាធិការដ្ឋាន គ.ជ.អ.ប អាចរកបាននៅគេហទំព័ររបស់ គ.ជ.អ.ប(http://www.ncdd.gov.kh/procurementjobs)។

២.អំពីការដាក់ពាក្យ

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតដាក់ពាក្យសុំ និងប្រវត្តិរូបសង្ខេប(CV) (រាប់​បញ្ចូលទាំងពាក្យសុំបម្រើការងារ​របស់ គ.ជ.អ.ប ដោយ​មាន​បញ្ជាក់​ព័ត៌មាន​សម្រាប់​ទំនាក់ទំនង (រួម​មាន៖ អស័យដ្ឋាន លេខទូរស័ព្ទ ឬអ៊ីម៉ែល) មកកាន់ផ្នែករដ្ឋបាលរបស់គម្រោង សមាហរណកម្ម​គណនេយ្យភាពសង្គម​ទៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ  នៅគ្រប់ម៉ោងធ្វើការ ឬតាមរយៈសារអេឡិចត្រូនិច Email isafsupplyside@ncdd.gov.khថ្ងៃឈប់ទទួលពាក្យៈ ថ្ងៃទី២៧ ខែធ្នូ  ឆ្នាំ២០២១ ម៉ោង៥:០០រសៀល តាម​អសយដ្ឋាន​នៅ​មហាវិថីព្រះនរោត្តម អគារ T បន្ទប់ MEID ជាន់ផ្ទាល់ដី ក្នុងបរិវេណក្រសួងមហាផ្ទៃ។ មាន​តែបេក្ខជន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​សម្រាំង​បេក្ខជន​អាទិភាព (shortlist) ប៉ុណ្ណោះ​ដែល​នឹងទទួល​បាន​ព័ត៌មាន អំពី​ការប្រឡង​ជ្រើសរើស។

          បញ្ជាក់៖ មុខតំណែងនេះជាប្រភេទកិច្ចសន្យា ដូច្នេះបេក្ខជនដែលនឹងត្រូវជ្រើសរើសឱ្យបំពេញការងារ ត្រូវតែ​មិន​មែនជាមន្រ្តីរាជការស៊ីវិល។ ក្នុង​ករណី​​ដែល​​បេក្ខជន​ជា​​មន្រ្តីរាជការស៊ីវិល​បេក្ខជននោះត្រូវដាក់​ពាក្យ​សុំស្ថិតនៅក្នុងភាពទំនេរ គ្មានប្រាក់បៀវត្ស ក្នុងរយៈពេលនៃការបំពេញការងារជាមួយកម្មវិធីជាតិ។

ឯកសារពាក់ព័ន្ធ