សេចក្តីប្រកាសជ្រើសរើសបុគ្គលិក អ្នកបើកបរ ចំនួន០១រូប អ្នកសម្អាត ចំនួន០២រូប

ផុតកំណត់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

———-

លេខាធិការដ្ឋាន គ.ជ.អ.ប. (NCDDS)

គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

Integration of Social Accountability into National and Sub-National Systems Phase II Project

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អ្នកបើកបរ ចំនួន០១រូប

អ្នកសម្អាត ចំនួន០២រូប

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) គឺជាយន្តការអន្តរក្រសួងក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅទូទាំងប្រទេសកម្ពុជា និងមានលេខាធិការដ្ឋាន មួយនៅក្នុងបរិវេណក្រសួងមហាផ្ទៃ។ លេខាធិការដ្ឋាន គ.ជ.អ.ប. គ្រប់គ្រង និងសម្របសម្រួលការអនុវត្តកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគោលនយោបាយផ្សេងៗទៀត។ គណនេយ្យភាពសង្គមស្ថិតនៅក្នុងសមាសភាគទី២ នៃកម្មវិធីជាតិ។ គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាគម្រោងរបស់រដ្ឋាភិបាលដែលទទួលបានការគាំទ្រការថវិកាពីមូលនិធិបរធនបាលកិច្ច (Trust Fund) នៃធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៥)។ គម្រោងមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការបំពេញការងាររបស់អ្នកផ្តល់សេវាសាធារណៈតាមរយៈការរៀបចំ និងការអភិវឌ្ឍស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើឱ្យប្រសើរឡើងនូវតម្លាភាព ពង្រឹងការចូលរួមរបស់ពលរដ្ឋ និងសកម្មភាពឆ្លើយតបនានា។ គោលបំណងនេះ​នឹងសម្រេច​បាន​តាមរយ: ១) តម្លាភាព ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា​ ២)ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ៣)ការអនុវត្ត ផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (ផ.ស.រ.គ) ៤)ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព និង៥)ការសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការគាំទ្រភាពជាដៃគូរ។ លេខាធិការដ្ឋាន គ.ជ.អ.ប. គឺជាភ្នាក់ងារអនុវត្តរបស់គម្រោង ដែលទទួលខុសត្រូវទៅលើការគ្រប់គ្រង សម្របសម្រួល និងអនុវត្តគម្រោង ព្រមទាំងការងារលទ្ធកម្ម ការទំលាក់ថវិកា ការគ្រប់គ្រងហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យសង្គម និងបរិស្ថាន។ ដើម្បីគាំទ្រ និងសម្រួលដល់ដំណើរការអនុវត្តគម្រោងប្រចាំថ្ងៃ និងការចុះបេសកកម្មទៅតាមខេត្តគោលដៅគម្រោង គម្រោងសូមប្រកាសជ្រើសរើសបេក្ខជនសម្រាប់មុខតំណែងដូចខាងក្រោម៖

មុខតំណែង ចំនួន ទីកន្លែងបំពេញការងារ
អ្នកបើកបរ ០១រូប លេខាធិការដ្ឋាន គ.ជ.អ.ប.
អ្នកសម្អាត ០២រូប លេខាធិការដ្ឋាន គ.ជ.អ.ប.

 

ចំពោះតួនាទី និងភារកិច្ចទទួលខុសត្រូវលម្អិត (TOR) និងតម្រូវការគុណសម្បត្តិសម្រាប់​មុខតំណែងខាង​លើ ព្រមទាំងពាក្យសុំបម្រើការងាររបស់លេខាធិការដ្ឋាន គ.ជ.អ.ប. អាចរកបាននៅគេហទំព័ររបស់ គ.ជ.អ.ប. (https://ncdd.gov.kh/citizen-category/jobs-procurement-kh/)។

២.អំពីការដាក់ពាក្យ

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតដាក់ពាក្យសុំ និងប្រវត្តិរូបសង្ខេប(CV) (រាប់​បញ្ចូលទាំងពាក្យសុំបម្រើការងាររបស់ គ.ជ.អ.ប. ដោយមានបញ្ជាក់ព័ត៌មានសម្រាប់ទំនាក់ទំនង (រួម​មាន៖ អស័យដ្ឋាន លេខទូរស័ព្ទ ឬអ៊ីម៉ែល) មកកាន់ផ្នែករដ្ឋបាលរបស់គម្រោង សមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  នៅគ្រប់ម៉ោងធ្វើការ ឬតាមរយៈសារអេឡិចត្រូនិច Email isafsupplyside@ncdd.gov.kh; keosamrith.ks@gmail.com។ ថ្ងៃឈប់ទទួលពាក្យ៖ ថ្ងៃទី២៤ ខែមករា  ឆ្នាំ២០២៤ ម៉ោង៥:០០រសៀល តាមអាសយដ្ឋាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលមានទីតាំងនៅបន្ទប់លេខ ៧០៥ ជាន់ទី ៧ បរិវេណក្រសួងមហាផ្ទៃ (MOI) មហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ។

បញ្ជាក់៖ មុខតំណែងនេះជាប្រភេទកិច្ចសន្យា ដូច្នេះបេក្ខជនដែលនឹងត្រូវជ្រើសរើសឱ្យបំពេញការងារ ត្រូវតែ​មិន​មែនជាមន្រ្តីរាជការស៊ីវិល។ ក្នុងករណីដែលបេក្ខជនជាមន្រ្តីរាជការស៊ីវិលបេក្ខជននោះត្រូវដាក់​ពាក្យ​សុំស្ថិតនៅក្នុងភាពទំនេរ គ្មានប្រាក់បៀវត្ស ក្នុងរយៈពេលនៃការបំពេញការងារជាមួយកម្មវិធីជាតិ។           

 

ឯកសារពាក់ព័ន្ធ