គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

អនុកម្មវិធីទី២ (ក្រសួង​មហាផ្ទៃ)

អនុកម្មវិធីទី២មានតួនាទី៖

  • រៀបចំបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
  • អភិវឌ្ឍសមត្ថភាពស្ថាប័ន និងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ត្រួតពិនិត្យមើល និងត្រួតពិនិត្យនីត្យានុកូលភាព
  • លើកកម្ពស់ល័ក្ខខ័ណ្ឌប្រតិបត្តិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

អនុកម្មវិធីនេះ រៀបរាប់អំពីបញ្ហានានាពាក់ព័ន្ធនឹងការរៀបចំបុគ្គលិក និងកំណត់អំពីសកម្មភាពនានា ដែលបានចាប់ផ្តើមរួចហើយក្នុងការរៀបចំប្រព័ន្ធរដ្ឋបាលឯកភាពថ្មីនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមជាមួយនឹងការរៀបចំសៀវភៅណែនាំយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍស្ថាប័ន និងផែនការកសាងសមត្ថភាព។ ជាមួយគ្នានេះដែរ ក៏នឹងមានការអភិវឌ្ឍនូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធរដ្ឋបាលសម្រាប់ប្រើប្រាស់នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំងការពិនិត្យឡើងវិញដើម្បីលើកកម្ពស់សមត្ថភាពរបស់ឃុំ សង្កាត់ក្នុងការគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចរបស់ឃុំ សង្កាត់ ព្រមទាំងប្រព័ន្ធសហប្រតិបត្តិការរវាងឃុំ សង្កាត់ និងឃុំ សង្កាត់ និងរវាងឃុំ សង្កាត់ជាមួយ ក្រុង ស្រុក។ ការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបញ្ចប់ ហើយដំណើរការនៃការធ្វើសមាហរណកម្មមន្ត្រីរាជការនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ត្រូវបានបញ្ចប់ជាជំហានដំបូងរួចហើយ។ ទន្ទឹមនេះ អនុកម្មវិធីទី២នេះ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយអនុកម្មវិធីនានាផ្សេងទៀតនៃផែនការអនុវត្តរយៈពលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣)។

សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងមហាផ្ទៃៈ www.interior.gov.kh

សូមចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃៈ www.moi-dola.gov.kh

សេចក្តីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៨ កក្កដា ២០១៤ ស្តីពីការ​បែងចែកប្រាក់រង្វាន់លើកទឹកចិត្ត​ជូនរដ្ឋបាលថ្នាក់ក្រោមជាតិលើការផ្តល់សេវារដ្ឋបាល

ប្រកាសលេខ១៤៦៩ ចុះថ្ងៃទី២៩ មេសា ២០១៤​ របស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំង និង​ប្រគល់ភារកិច្ចមន្ត្រីរាជការ

សេចក្តី​សម្រេច​លេខ​៣១០៩ សសរ/អរម ចុះ​ថ្ងៃទី​០៤ កក្កដា ២០១៤ ស្តីពី​ការ​បែងចែក​ភារកិច្ច និង​ការ​ទទួល​ខុសត្រូវ​របស់​អគ្គនាយក​ និង​អគ្គនាយក​រង​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន ក្រសួង​មហាផ្ទៃ

សេចក្តី​សម្រេច​លេខ​២៣០៧ សសរ ចុះ​ថ្ងៃទី​១៧ មិថុនា ២០១៤ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​ការ​ផ្ទេរ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ពី​រចនាសម្ព័ន្ធ​សាលា​ខណ្ឌ​មាន​ជ័យ ទៅ​រចនា​សម្ព័ន្ធ​សាលា​ខណ្ឌ​ច្បារ​អំពៅ

លិខិតលេខ១១៣០ សជណ ចុះថ្ងៃទី២៦ ឧសភា ២០១៤​ ស្តីពីការពន្យារពេលទទួលពាក្យប្រលង​ និងពន្យារពេលប្រឡង​ ជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល​ក្រសួងមហាផ្ទៃ ឆ្នាំ២០១៤

លិខិតលេខ២៣៦ សជណ/គ.ជ.អ.ប ចុះថ្ងៃទី១០ មេសា ២០១៤ ស្តីពីការជំរុញការគាំទ្រ និងពង្រឹងការអនុវត្តមូលនិធិឃុំ សង្កាត់ផ្នែកសេវាសង្គម គាំទ្រដោយ UNICEF

សេចក្តីជូនដំណឹងលេខ១០៥៤ ចុះថ្ងៃទី១២ ឧសភា ២០១៤ ​របស់​ក្រសួង​មហា​ផ្ទៃ​ស្តីពី​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​-និស្សិត​បញ្ចូល​​ក្នុង​​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល​ក្រសួង​មហា​ផ្ទៃ​សម្រាប់​ឆ្នាំ២០១៤

លិខិតអញ្ជើញប្រធានក្រុមប្រឹក្សា អភិបាល នាយក​រដ្ឋបាល​ ស្នង​ការ​នគរ​បាល​រាជធានី ខេត្ត និង​អ្នក​ពាក់ព័ន្ធ​ចូលរួមកិច្ចប្រជុំថ្ងៃទី​២៥ មេសា ២០១៤ ដើម្បី​ផ្សព្វផ្សាយអនុក្រឹត្យស្តីពីការរៀបចំ​និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

លិខិត​លេខ​០០១៨ អរប ស្តីពី​ការ​ផ្សព្វផ្សាយ​ប្រកាស​អន្តរ​ក្រសួង ស្តីពី​ការ​ផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ប្រកាស​អន្តរ​ក្រសួង ស្តីពី​ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ប្រកាសលេខ១៤៣២ ប្រក ចុះថ្ងៃទី១៨ មេសា ២០១៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបង្កើតលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ប្រកាស​លេខ​៤៩៥៩ ប្រក ស្តីពី​ការ​បង្កើត​ការិយាល័យ​កិច្ចការ​ច្រកចេញ​ចូល​តែ​មួយ​ចំណុះ​អគ្គ​នាយដ្ឋាន​រដ្ឋបាល​មូលដ្ឋាន ក្រសួង​មហាផ្ទៃ

ប្រកាស​ស្ដីពី​ការតែងតាំង​មន្ត្រី​រាជការ​ស៊ីវិល​ក្រសួង​មហាផ្ទៃ​ ដើម្បី​គាំទ្រ​ការ​អនុវត្ត​ចំណាយ​ប្រតិបត្តិការ​អាទិភាព​នៃ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​អនុ​កម្មវិធី​ទី២នៃ​ផែនការ​អនុវត្ត​រយៈ​ពេល​០៣​ឆ្នាំ

សេចក្ដី​សម្រេច​ស្ដីពី​ការ​តែងតាំង​ប្រធាន និង​អនុ​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​អនុ​កម្មវិធី​ទី២ នៃ ផអ៣ របស់​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ