ស្វែងរក
ក្រសួងមហាផ្ទៃ
អនុកម្មវិធីទី២ (ក្រសួងមហាផ្ទៃ)
អនុកម្មវិធីទី២មានតួនាទី៖
- រៀបចំបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
- អភិវឌ្ឍសមត្ថភាពស្ថាប័ន និងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ត្រួតពិនិត្យមើល និងត្រួតពិនិត្យនីត្យានុកូលភាព
- លើកកម្ពស់ល័ក្ខខ័ណ្ឌប្រតិបត្តិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អនុកម្មវិធីនេះ រៀបរាប់អំពីបញ្ហានានាពាក់ព័ន្ធនឹងការរៀបចំបុគ្គលិក និងកំណត់អំពីសកម្មភាពនានា ដែលបានចាប់ផ្តើមរួចហើយក្នុងការរៀបចំប្រព័ន្ធរដ្ឋបាលឯកភាពថ្មីនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមជាមួយនឹងការរៀបចំសៀវភៅណែនាំយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍស្ថាប័ន និងផែនការកសាងសមត្ថភាព។ ជាមួយគ្នានេះដែរ ក៏នឹងមានការអភិវឌ្ឍនូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធរដ្ឋបាលសម្រាប់ប្រើប្រាស់នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំងការពិនិត្យឡើងវិញដើម្បីលើកកម្ពស់សមត្ថភាពរបស់ឃុំ សង្កាត់ក្នុងការគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចរបស់ឃុំ សង្កាត់ ព្រមទាំងប្រព័ន្ធសហប្រតិបត្តិការរវាងឃុំ សង្កាត់ និងឃុំ សង្កាត់ និងរវាងឃុំ សង្កាត់ជាមួយ ក្រុង ស្រុក។ ការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបញ្ចប់ ហើយដំណើរការនៃការធ្វើសមាហរណកម្មមន្ត្រីរាជការនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ត្រូវបានបញ្ចប់ជាជំហានដំបូងរួចហើយ។ ទន្ទឹមនេះ អនុកម្មវិធីទី២នេះ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយអនុកម្មវិធីនានាផ្សេងទៀតនៃផែនការអនុវត្តរយៈពលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣)។
សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងមហាផ្ទៃៈ www.interior.gov.kh
សូមចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃៈ www.moi-dola.gov.kh
សេចក្តីសម្រេចលេខ២៣០៧ សសរ ចុះថ្ងៃទី១៧ មិថុនា ២០១៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋពីរចនាសម្ព័ន្ធសាលាខណ្ឌមានជ័យ ទៅរចនាសម្ព័ន្ធសាលាខណ្ឌច្បារអំពៅ