សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ឱ្យ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​សម្រាប់​ឆ្នាំ​សិក្សា​២០១៤-២០១៥

ចុចទីនេះដើម្បីទាញយកសេចក្ដីជូនដំណឹង

ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ស្រ្ដី​មាន​ផល​ប៉ះពាល់ និង ប្រឈម​ជា​មួយ​នឹង​ហានិភ័យ​ខ្ពស់​ជាង​បុរស

ភ្នំពេញ ២៦ ឧសភា ២០១៤៖ យោងតាមការសិក្សាស្រាវជ្រាវ និងការអះអាងរបស់មន្រ្ដីជាន់ខ្ពស់ ក្រសួងកិច្ចការនារី បានឲ្យដឹងថា បច្ចុប្បន្ននេះការប្រែប្រួលអាកាសធាតុបានធ្វើឲ្យមានផលប៉ះពាល់ជា អវិជ្ជមានទាំងបុរស និងស្រ្ដី ប៉ុន្តែជាទូទៅស្រី្ដតែងតែរងគ្រោះ និងជួបហានិភ័យខ្ពស់ជាងបុរស តាមរយៈ កាយសម្បទា ស្ថានភាពសង្គមពិសេសប្រឈមនឹងបញ្ហាសុខភាពក្នុងអំឡុងពេលគ្រោះមហន្តរាយ។

លិខិតលេខ១១៣០ សជណ ចុះថ្ងៃទី២៦ ឧសភា ២០១៤​ ស្តីពីការពន្យារពេលទទួលពាក្យប្រលង​ និងពន្យារពេលប្រឡង​ ជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល​ក្រសួងមហាផ្ទៃ ឆ្នាំ២០១៤

ទាញយកឯកសារនៅទីនេះ។ 

លិខិតលេខ១៩៥៦ អយក.បល ចុះថ្ងៃទី២៣ ឧសភា ២០១៤ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលការណ៍ ស្តីពីការងារគ្រប់គ្រងមន្ត្រី និងប្រាក់បៀវត្ស

ទាញយកឯកសារនៅទីនេះ។

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក អំពាវ​នាវ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​មជ្ឈឹម​បូព៌ា

ភ្នំពេញ ២៦ ឧសភា ២០១៤ ៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានអំពាវនាវ អោយប្រជាពលរដ្ឋកម្ពុជាដែលមានគម្រោងទៅកាន់ ឬត្រលប់មកពីប្រទេស នៅឧបទ្វីបអារ៉ាប់ ឬមជ្ឈឹមបូព៌ា ត្រូវប្រុងប្រយ័ត្នចំពោះជំងឺផ្លូវដកដង្ហើមប្រភេទថ្មីដែល កំពុងកើតមាននៅក្នុងប្រទេសមួយចំនួននៅឧបទ្វីបអារ៉ាប់ ឬមជ្ឈឹមបូព៌ា។

សហភាព​អឺរ៉ុប​ផ្ដល់​ថវិកា​៦០​ម៉ឺន​អឺរ៉ូ ដើម្បី​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺឆ្លង​តាមរយៈ​ទឹក​កខ្វក់

ភ្នំពេញ ២៦ ឧសភា ២០១៤៖ សហភាពអឺរ៉ុប (EU) នឹងផ្ដល់ទឹកប្រាក់ចំនួន ៦០ម៉ឺនអឺរ៉ូ (ប្រមាណជា ៨៣២.០០០ដុល្លារអាម៉េរិក) ដើម្បីជួយកាត់បន្ថយហានិភ័យនៃជំងឺឆ្លងតាមរយ:ទឹក កខ្វក់ដែលកើតឡើងលើកុមារកម្ពុជា ដែលងាយរងគ្រោះ និងគ្រួសាររបស់ពួកគេនៅអំឡុងពេល និងក្រោយពេលគ្រោះទឹកជំនន់។

សេចក្ដីណែនាំលេខ​៣២ ​អយក.សណន​ចុះថ្ងៃទី២២ ឧសភា ២០១៤ ​របស់ក្រសួងអប់រំ យុវជន និងកីឡា​ស្ដីពីវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

ទាញយកឯកសារនៅទីនេះ។ 

ការ​ពង្រឹង​សមត្ថភាព​​មន្ត្រី​ព័ត៌មាន​វិទ្យា​ថ្នាក់​រាជធានី ខេត្ត និង​មន្ត្រី​ជំនួយការ​រដ្ឋបាល និង​​ព័ត៌មាន​វិទ្យា​ថ្នាក់​ក្រុង ស្រុក ខណ្ឌ

សៀមរាប ២៣ ឧសភា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានទីប្រឹក្សា និងមន្ត្រីជំនាញ ព័ត៌មានវិទ្យា (IT) កាលពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់ មន្ត្រីព័ត៌មានវិទ្យារាជធានី ខេត្ត (PITO) ទាំង២៤ ដើម្បីបង្ហាញពីទស្សនៈទានលើ ប្រព័ន្ធទិន្នន័យ សម្រាប់ការគ្រប់គ្រង (MIS) សៀវភៅទិន្នន័យក្រុង ស្រុក ខណ្ឌ ការរៀបចំប្រព័ន្ធបណ្ដាញ…

សិក្ខា​​សាលា​ស្តីពី​របៀប​​វារៈ​​នៃ​ការ​​អភិវឌ្ឍ​​​​ប្រទេស​កម្ពុជា​​​ក្រោយ​ឆ្នាំ​​២០១៥

ភ្នំពេញ ២៣ ឧសភា ២០១៤៖ អង្គការសង្គមស៊ីវិល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ឧសភា ២០១៤ នេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍប្រទេសកម្ពុជាក្រោយឆ្នាំ២០១៥…

បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០១ ប.ប ចុះថ្ងៃទី២២ ឧសភា ២០១៤ ស្តីពីការបន្តលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ទាញយកបទបញ្ជានៅទីនេះ។

វេទិកា​សាធារណៈ​នៅ​ក្រុង​កំពង់ចាម

កំពង់ចាម ២២ ឧសភា ២០១៤៖ វេទិកាសាធារណៈមួយត្រូវបានរៀបចំឡើងនៅឯក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ក្នុងបរិវេណវត្តជ្រោយថ្ម ក្រោមអធិបតីភាព របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ដែលបានជំរុញឲ្យប្រជាពលរដ្ឋលើកឡើងពីតម្រូវការជាក់ស្ដែងដើម្បី ធ្វើការដោះស្រាយ។

ប្រកាសអន្តរក្រសួងលេខ១៧៧ ប្រក.កសក និងលេខ២០៦ ប្រក.បស្ថ ចុះថ្ងៃទី៩ ឧសភា ២០១៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ស្តីពីការពង្រឹងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច

ទាញយកឯកសារនៅទីនេះ។