សាលា​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី​១​កន្លែង​ និង​ផ្លូវ​ថ្មើរជើង​១​ខ្សែ

ភ្នំពេញ ២ កក្កដា ២០១៤៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញបច្ចេកទេសកាលពីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នំា២០១៤ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានថ្លែងថា អាជ្ញាធររាជធានី គ្រោងសាងសង់ស្ពានអាកាសចំនួន២ កន្លែងដែលស្ថិតនៅលើបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបទួលគោក (មុខពន្ធដារ) និងស្តុបផ្លូវបំបែកហាណូយ (បុរី១០០ខ្នង) និងផ្លូវក្រោមដី ១ កន្លែងស្ថិតនៅចំណុចស្តុបកាណាឌីយ៉ា។ 

ឯកឧត្ដម​អភិបាល​ខេត្ត​កែប ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលករ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ឃុំ​អង្កោល

កែប ១ កក្កដា ២០១៤៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមន្ត្រីរាជការជុំវិញខេត្ត បានចុះជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលករក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលចំណាកស្រុកមកពីប្រទេសថៃ។ អានបន្ត

សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ស្ដីពី​​ការ​ប្រមូល ការ​បង់​ថវិកា​ចូល​រដ្ឋ និង​ការ​បែងចែក​ប្រាក់​អាករ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

ចុចទីនេះដើម្បីទាញយកសេចក្ដីណែនាំ

សេចក្ដី​ថ្លែងការណ៍​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​ស្ដីពី​កាលបរិច្ឆេទ​ចាប់ផ្ដើម​ពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា ផ្នែក​វាយនភណ្ឌ​សម្រាប់​ឆ្នាំ​២០១៥

ចុចទីនេះដើម្បីទាញយកសេចក្ដីថ្លែងការណ៍

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ស្ដីពី​ការ​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ឯកជន លើ​ការ​រៀបចំ​បែបបទ​ជូន​ពលករ​ទៅ​ធ្វើការ​ស្របច្បាប់​នៅ​ប្រទេស​ថៃ

ចុចទីនេះដើម្បីទាញយកសេចក្ដីជូនដំណឹង

សេចក្ដី​ណែនាំ​ស្ដីពី​ការ​លើក​កម្ពស់​សុវត្ថិភាព​ចំណីអាហារ​ និង​អាហារ​ប្រកប​ដោយ​សុខភាព​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន

ចុចទីនេះដើម្បីទាញយកសេចក្ដីណែនាំ

ទិវា​មច្ឆជាតិ​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​សាមគ្គីមានជ័យ​

កំពង់ឆ្នាំង ១ កក្កដា ២០១៤៖ ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ ២០១៤ ឆ្នាំនេះបានប្រារព្ធឡើងនៅ អាងទឹកក្តុល ភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

​អនុក្រឹត្យ​ស្ដីពី​ការ​កែសម្រួល​មាត្រា​ ៤ នៃ​អនុក្រឹត្យ​លេខ​១៣២ អនក្រ.បក ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០១១ ស្ដីពី​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា

ចុចទីនេះដើម្បីទាញយកអនុក្រឹត្យ

ខណ្ឌ​រដ្ឋបាល​ជលផល​នៅតែ​បន្ត​ជំនាញ​របស់​ខ្លួន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ដង​ទន្លេមេគង្គ​បន្ត​ទៀត​

ស្ទឹងត្រែង ១ កក្កដា ២០១៤៖ ក្រោយពីកំលាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ទ្រង់ទ្រាយធំ និងបានធ្វើការរឹបអូសសម្ភារៈ រួមនឹងឧបករណ៍បំរើឲ្យការនេសាទខុសច្បាប់ជាច្រើន បំផ្លាញចោលរួចមកនោះខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងលោក ដៀប បូរ៉ា នាយរងខណ្ឌ នៅតែបន្តជំនាញរបស់ខ្លួនចុះបង្ក្រាបការនេសាទខុសច្បាប់ នៅតាមដងទន្លេមេគង្គ និងបានធ្វើការរឹបអូសមងបានជិត៣ពាន់ម៉ែត្របន្ថែមទៀត…

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​០២​ខ្សែ ​ប្រវែង​២៣៧​ម៉ែត្រ ស្ថិតនៅ​ក្នុង​សង្កាត់​ដង្កោ

ភ្នំពេញ ១ កក្កដា ២០១៤៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ចំនួន០២ខ្សែ ប្រវែង ២៣៧ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មី និងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ…

ផ្លូវ​បេ​តុង​២​ខ្សែ​ត្រូវ​បាន​ស្ថាបនា​ឡើង​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​​មូល​និធិ​សង្កាត់ ​ឆ្នាំ​២០១៤ នៅ​សង្កាត់​ដង្កោ​

ភ្នំពេញ ៣០ មិថុនា ២០១៤៖ ផ្លូវបេតុង២ខ្សែត្រូវបានបើកការដ្ឋានស្ថាបនាឡើង តាមគម្រោងមូលនិធិ សង្កាត់ឆ្នាំ២០១៤ ដើម្បីទុកឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ ចំនួន២ប្រើប្រាស់ក្នុង នោះមានភូមិថ្មី និងភូមិបាគូសង្កាត់ដង្កោ…