កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ ការ​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៥-២០១៧ ខេត្ត ត្បូងឃ្មុំ

ត្បូងឃ្មុំ ០៥ មីនា ២០១៥៖ សាលាខេត្តត្បូងឃុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ដំណាក់កាលទី ២ (២០១៥-២០១៧) ដើម្បីបម្លែងខ្លឹមសារ នៃផែនការអភិវឌ្ឍន៍ខេត្តទៅជាសកម្មភាព ឬ សេវាជាក់ស្តែងសំដៅលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ នៅក្នុងខេត្តសម្រាប់រយៈពេលបីឆ្នាំ របស់ខេត្តត្បូងឃ្មុំ…

ប្រទេសកម្ពុជានឹងចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួចមុនឆ្នំា២០២០

សៀមរាប ០៥ មីនា ២០១៥៖ ប្រទេសកម្ពុជានឹងចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួចនៅមុនឆ្នំា២០២០។ នេះជាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំគោលនយោបាយកម្រិតខ្ពស់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពីការអនុវត្តផែនការសកម្មភាព ISTANBUL សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ នៅខេត្តសៀមរាប ។…

អនុក្រឹត្យ លេខ១៤អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពី ការកែសម្រួលបៀវត្សមូលដ្ឋាន និងការបើកផ្តល់បៀវត្ស ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ

ទាញយកអនុក្រឹត្យ

សេចក្តីជូនដំណឹង លេខ០០៤ដនស/អសណ/សជណ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដល់សហគ្រាស ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ និងក្រុមជាងសំណង់ ស្តីពី ការពង្រឹង និងការគ្រប់គ្រងការសាងសង់អាគារគ្រប់ប្រភេទ

ទាញយកសេចក្តីជូនដំណឹង

ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជា​មួយ អង្គការJICA បង្កើន​ចំណេះ​ដឹង​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ និង​គណិតវិទ្យា​កម្រិត​មូលដ្ឋាន

ភ្នំពេញ ៤ មីនា ២០១៥៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ JICA នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥នេះ បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណេះដឹង ស្ដីពីការអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យានៅកម្រិតមូលដ្ឋានក្នុងគោលបំណងបង្កើនសមត្ថភាព និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

សហភាពអឺរ៉ុប​ប្រកាស​ផ្ដល់​ជំនួយ​ថ្មី​មកដល់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​៤១០​ លាន​អឺរ៉ូ​​ សម្រាប់​គាំទ្រ​កំណែ​ទម្រង់​​វិមជ្ឈការ និង​វិសហ​មជ្ឈការ ( គេហទំព័រ​បាយ័ន)

ភ្នំពេញ ៤ មីនា ២០១៥៖ ឯកឧត្តម Jean-Francois Cautain អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់ជំនួយថ្មីបន្ថែមទៀតមកដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៤១០ លានអឺរ៉ូសម្រាប់គាំទ្រការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

អនុក្រឹត្យ​​លេខ​១៣ អនក្រ.បក ចុះ​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ ស្ដីពី​នីតិវិធី​នៃ​ការ​បង្កើត​ កា​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​លទ្ធកម្ម និង​អង្គភាព​លទ្ធកម្ម

ទាញយកអនុក្រឹត្យ

ចំនួន​ស្រ្ដី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ដ​ក្នុង​រដ្ឋសភា​កើន​ដល់​ ២០.៣ ភាគរយ

ភ្នំពេញ ០៣ មីនា ២០១៥៖ រដ្ឋមន្រ្ដីក្រសួងកិច្ចការនារីបានអះអាងថា ការអនុវត្ដគោលនយោបាយសមភាពយេនឌ័រក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ តួនាទីស្រ្ដីក្នុងការធ្វើសេចក្ដីសម្រេចចិត្ដក្នុងរដ្ឋសភាមានការកើនឡើងរហូតដល់២០.៣ ភាគរយ បើ ប្រៀបធៀបទៅនឹងអត្រាកំណើនអាសនៈស្រ្ដីនៅទ្វីបអាស៊ី…

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​៣​ខ្សែ​ក្នុង​ឃុំ​សារង្គ

បន្ទាយមានជ័យ ២ មិនា ២០១៥៖ ផ្លូវថ្មីចំនួន៣ខ្សែប្រវែងជាង១.២០០ម៉ែត្រ ក្នុងភូមិចំនួន៣ ក្នុងឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥។…