ក្រសួងមហាផ្ទៃ បូកសរុប​លទ្ធផល​ស្ដីពី​ការ​អនុវត្ត​ការងារ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ ប្រចាំ​ឆ្នាំ​២០១៦

ព្រះសីហនុ ៣០ វិច្ឆិកា ២០១៦៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៧ ស្ដីពីការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅសណ្ឋាគារតោមាស ខេត្តព្រះសីហនុ។

ភ្នំពេញ​ប៉ុស្តិ៍៖ រដ្ឋាភិបាល​ឲ្យ​ជប៉ុន​ស្ថាបនា​អាង​ចិញ្ចឹម​ត្រី​ [Aquarium] ទឹក​សាប

ភ្នំពេញ ២៨ វិច្ឆិកា ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងនឹងស្ថាបនាអាងពិព័រណ៍ចិញ្ចឹមត្រីដ៏ធំមួយ (Aquarium) លើផ្ទៃដីទំហំប្រមាណ ៥ ហិកតាសម្រាប់បម្រើឲ្យទេសចរណ៍ និងការសិក្សាស្រាវជ្រាវពូជត្រីទឹកសាបគ្រប់ប្រភេទនៅតាមបណ្ដោយបឹងទន្លេសាប និងទន្លេមេគង្គដែលជាជំនួយរបស់មិត្តជប៉ុនក្នុងទឹកប្រាក់១០០ លានដុល្លារ។

សុន្ទរកថា សម្តេច​ក្រឡាហោម ស ខេង ក្នុង​ពិធី​បិទសិក្ខាសាលា​ជាតិ​ស្តីពី​ការ​រៀបចំ​ផែនការ​សកម្មភាព និងថវិកាឆ្នាំ២០១៧ របស់ គ.ជ.អ.ប ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ទាញយកសុន្ទរកថា

សម្ដេច​ក្រឡាហោម ស ខេង៖ មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៥ វិច្ឆិកា ២០១៦៖ «ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិអស់រយៈពេលជាង៥ឆ្នាំកន្លងមកនេះ បាននិងកំពុងធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ស្របតាមទស្សនៈវិស័យ និងគោលដៅនានានៃច្បាប់រៀបចំអង្គការ និងកម្មវិធីជាតិ»។

ការ​អនុវត្ត​កំណែទម្រង់​ទាំង​៣ ​ធានា​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​អភិបាលកិច្ច​ល្អ​

ភ្នំពេញ ២៤ វិច្ឆិកា ២០១៦៖ « ភាពប្រទាក់ក្រឡាគ្នានៃការអនុវត្តគោលនយោបាយកំណែទម្រង់ទាំង៣របស់រាជរដ្ឋាភិបាល គឺកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធានាបានទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់អភិបាលកិច្ចល្អទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅឆ្នាំ២០១៧ និងបណ្ដាឆ្នាំខាងមុខ នឹងត្រូវបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត»។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​សិក្ខាសាលា​ជាតិ​រៀបចំ​ផែនការ​សកម្មភាព និងថវិកាឆ្នាំ២០១៧ របស់​ គ.ជ.អ.ប

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សូមជូនដំណឹងដល់សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា គ.ជ.អ.ប នឹងរៀបចំសិក្ខាសាលាជាតិ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់ខ្លួនចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំក្រសួងមហាផ្ទៃ (អគារS)។

កម្ពុជា បាន​បង្កើន​ការ​វិភាជន៍​ថវិកាជាតិ សម្រាប់​ចំណាយ​ពាក់ព័ន្ធ​អាកាសធាតុ​ជាប្រចាំ

ភ្នំពេញ ១៧ វិច្ឆិកា ២០១៦៖ «កម្ពុជាបានបង្កើនការវិភាជន៍ថវិកាជាតិរបស់ខ្លួនសម្រាប់ចំណាយពាក់ព័ន្ធអាកាសធាតុជាប្រចាំ ហើយយើងកំពុងពិចារណារៀបចំវិធានការជាប្រព័ន្ធ ដើម្បីលើកកម្ពស់ការវិនិយោគឆ្លាតខាងអាកាសធាតុ ដោយរួមបញ្ចូលទាំងការបង្កើតក្រមបរិស្ថាន ការបង្កើតកញ្ចប់ថវិកាសេវាអនាម័យ…

​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ​ និង​រដ្ឋបាល​ ដើម្បី​ធ្វើ​ឱ្យ​រដ្ឋបាល​មូលដ្ឋាន​ផ្ដល់​សេវា​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ

ភ្នំពេញ ៤ វិច្ឆិកា ២០១៦៖ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) នឹងធ្វើឱ្យរដ្ឋបាលមូលដ្ឋានផ្ដល់សេវាកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។ កម្មវិធីនឹងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាគណៈអភិបាល រដ្ឋបាលនិងក្រុមប្រឹក្សា ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងមានកិច្ចសហការជិតស្និទ្ធល្អជាមួយស្ថាប័ននានានៅថ្នាក់ក្រោមជាតិ។

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី “ការ​ជំរុញ​កំណែទម្រង់​អភិបាលកិច្ច​ល្អ​សម្រាប់​មន្ត្រីរាជការ​ជាន់​ខ្ពស់”

ភ្នំពេញ ៣ វិច្ឆិកា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្ត្រីរាជការជាន់ខ្ពស់” នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានវត្តមានចូលរួមពីអគ្គលេខាធិការ អគ្គនាយក អគ្គាធិការ តាមក្រសួង ស្ថាប័ន និងអភិបាលរាជធានី ខេត្ត ប្រមាណ៣០០នាក់។

សម្ដេច​តេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួប​សំណេះសំណាល​ជា​មួយ​មន្ត្រីរាជការ​ខេត្ត​កណ្ដាល

ភ្នំពេញ ១ វិច្ឆិកា ២០១៦៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្ដាល។

ក្រសួង​កិច្ចការ​នារី៖ «ធ្វើ​ការងារ​ជួយ​ដល់​ស្ត្រី គឺ​ជួយ​គ្រួសារ​ និង​សង្គមជាតិ​ទាំងមូល»

ភ្នំពេញ ២៨ តុលា ២០១៦៖ «បើនិយាយពីការជួយស្ត្រី គឺការជួយដល់ក្រុមមនុស្សទាំងអស់មិនមែនតែស្ត្រីតែមួយក្រុមទេ។ ធ្វើការងារជួយស្ត្រី គឺជួយគ្រួសារ និងសង្គមជាតិទាំងមូល។ ដោយសារគាត់ជាសមាជិកម្នាក់ក្នុងសង្គម ដែលត្រូវទទួលបានតួនាទី ឋានៈសមរម្យ និងឱកាសសម្រាប់ការអភិវឌ្ឍសមត្ថភាពដើម្បីឈានដល់ការបំពេញការងារដែលប្រកបដោយសមត្ថភាព ឆន្ទៈ និងអាចជាគំរូដល់អ្នកជំនាន់ក្រោយ។»

សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការ​ចាប់ផ្តើម​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គម​កិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហានទី២ (LASED II)

ភ្នំពេញ ២៧ តុលា ២០១៦៖ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ  សេដ្ឋកិច្ចជំហានទី២ (LASED II) នៅសណ្ឋាគារសុខាភ្នំពេញ។