ឯកឧត្តម មាស សឿន អញ្ញើញពិនិត្យស្ថានភាព ផ្លូវ និងស្ពាន ក្នុងស្រុកស្អាង និងស្រុកកោះធំ
កណ្ដាល ១២ ធ្នូ ២០១៤៖ ឯកឧត្ដមមាស សឿន សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល រួមដំណើរដោយលោកយឹង ញ៉ឹប ទីប្រឹក្សាក្រសួងព័ត៌មាន និងមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវ ស្ពាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅ ត្រើយខាងកើតទន្លេបាសាក់ក្នុងស្រុកស្អាង និងស្រុកកោះធំខេត្តកណ្ដាល។