ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយគ្រោះធម្មជាតិនិងរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗចំនួន៧៨០ គ្រួសារទទួលអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចខេត្ត
កំពង់ឆ្នាំង ២៣ មករា ២០១៥៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ តាមរយៈអំណោយរាជរដ្ឋាភិបាល និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបានធ្វើពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ជាជនរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗមកពី៤សង្កាត់ ក្នុងក្រុងកំពង់ឆ្នាំងចំនួន៧៨០គ្រួសារ។