អភិបាលខេត្តកណ្ដាល ជំរុញកងកម្លាំងទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ
កណ្ដាល ២០ កុម្ភៈ ២០១៥៖ កងកម្លាំងត្រូវតែស្គាល់ពីតួនាទី ភារកិច្ចរបស់ខ្លួនក្នុងកិច្ចសហការទប់ស្កាត់ បង្ក្រាបអំពើចោរកម្ម បទល្មើសផ្សេងៗ និងរក្សាសន្តិសុខ របៀបរៀបរយសង្គមឲ្យបានល្អប្រសើរក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្រៅពីនេះអង្គភាពក៏មានភារកិច្ចចូលរួមជាប្រចាំក្នុងកិច្ចការសង្គម ការឧបត្ថម្ភគោលនយោបាយដល់គ្រួសារកងទ័ព ក៏ដូចជាជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិផ្សេងៗ។