សុន្ទរកថាបើក ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជា​អនុ​ប្រធាន​ទី១​នៃ​លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសរាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

ទាញយកសុន្ទរកថា។

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ឧទ្ទេស​ថ្នាក់​រាជធានី ខេត្ត ស្ដីពី​ផែនការ​អភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ថ្នាក់​រាជធានី ខេត្ត

ភ្នំពេញ ៧ កក្កដា ២០១៤៖ នៅក្នុងអាណត្តិក្រុមប្រឹក្សារាជធានី ខេត្ត នីមួយៗ បន្ទាប់ពីក្រុមប្រឹក្សា រាជធានី ខេត្តដែលជាប់ឆ្នោត ចូលកាន់តំណែង គឺតម្រូវឲ្យរៀបចំកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយស្របតាមច្បាប់រៀបចំអង្គការ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងរាជធានី ខេត្ត របស់ខ្លួន…

កិច្ចប្រជុំ​ពង្រឹង​ការ​អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន

ភ្នំពេញ ៤ កក្កដា ២០១៤៖  អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តការងារអត្រានុកូលដ្ឋានក្នុង គោលបំណងពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈម ដើម្បីស្វែងរកដំណោះស្រាយឲ្យ… 

អង្គភាពប្រឆាំងអំពើ​ពុក​រលួយ​​ ប្រជុំ​​ជាមួយ​​អាជ្ញាធរ​​ខេត្ត​កំពត សម្រាប់​​ដំណើរ​​ការ​​តាម​ដាន​​សកម្មភាព​​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ

កំពត ៤ កក្កដា ២០១៤៖ ដោយសារសម័យប្រឡងយកសញ្ញាបត្រមធ្យមសិក្ … អានបន្ត

ការ​រៀបចំ​ដីកា និង​ការ​អនុវត្ត​មុខងារ​ជា​ជម្រើស​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៣ កក្កដា ២០១៤៖ ការរៀបចំដីការបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិគឺជាការ ឆ្លើយតបទៅនឹងមាត្រា៣០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ហើយនៅក្នុងមាត្រា៣១នៃច្បាប់នេះ ក្រុមប្រឹក្សាត្រូវបំពេញ មុខងារ និងភារកិច្ច ធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំ ហើយរាល់សេចក្តីសម្រេច ត្រូវបានអនុវត្ត…

សង្កាត់​ចំនួន​៥ ទទួល​បាន​ផ្លូវ​បេតុង​ថ្មី ក្នុង​គម្រោង​មូលនិធិ​សង្កាត់​ ឆ្នាំ​២០១៤

ភ្នំពេញ ២ កក្កដា ២០១៤៖ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួម ជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន៥ខ្សែ ក្នុងសង្កាត់ចំនួន៥ នៃខណ្ឌដង្កោ គឺសង្កាត់រលួស សង្កាត់ទៀន សង្កាត់គងនយ សង្កាត់ស្ពានថ្ម និងសង្កាត់ព្រែកកំពឹស នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤។

កិច្ច​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ​ដីកា​ក្រុមប្រឹក្សា ការ​អនុវត្ត​មុខងារ​ជា​ជម្រើស​ថ្នាក់​ក្រោម​ជាតិ និង​ផែនការ​ដំណាក់​កាល​ទី​២​នៃ​កម្មវិធី​ជាតិ

ភ្នំពេញ ២ កក្កដា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចពិគ្រោះយោបល់ លើឯកសារគតិយុត្តចំនួន៣ ដែលរួមមាន សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ ការកែសម្រួល និងការលុបចោលដីការបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ អនុក្រឹត្យស្តីពីការជ្រើសរើស ការចាត់ចែង ការគ្រប់គ្រង និងការអនុវត្តមុខងារជាជ្រើសដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងឯកសារក្របខ័ណ្ឌផែនការ…

សាលា​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី​១​កន្លែង​ និង​ផ្លូវ​ថ្មើរជើង​១​ខ្សែ

ភ្នំពេញ ២ កក្កដា ២០១៤៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញបច្ចេកទេសកាលពីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នំា២០១៤ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានថ្លែងថា អាជ្ញាធររាជធានី គ្រោងសាងសង់ស្ពានអាកាសចំនួន២ កន្លែងដែលស្ថិតនៅលើបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបទួលគោក (មុខពន្ធដារ) និងស្តុបផ្លូវបំបែកហាណូយ (បុរី១០០ខ្នង) និងផ្លូវក្រោមដី ១ កន្លែងស្ថិតនៅចំណុចស្តុបកាណាឌីយ៉ា។ 

ឯកឧត្ដម​អភិបាល​ខេត្ត​កែប ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលករ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ឃុំ​អង្កោល

កែប ១ កក្កដា ២០១៤៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមន្ត្រីរាជការជុំវិញខេត្ត បានចុះជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលករក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលចំណាកស្រុកមកពីប្រទេសថៃ។ អានបន្ត

សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ស្ដីពី​​ការ​ប្រមូល ការ​បង់​ថវិកា​ចូល​រដ្ឋ និង​ការ​បែងចែក​ប្រាក់​អាករ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

ចុចទីនេះដើម្បីទាញយកសេចក្ដីណែនាំ