សង្កាត់​ចំនួន​៣ ក្នុង​ខណ្ឌ​ដង្កោ ទទួល​បាន​ផ្លូវ​បេតុង ពី​គម្រោង​មូលនិធិ​អភិវឌ្ឍ​សង្កាត់​ឆ្នាំ​២០១៤

ភ្នំពេញ ១៦ កក្កដា ២០១៤៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នៅសង្កាត់ក្រាំងពង្រ បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងរបស់សង្កាត់ចំនួន៣ គឺសង្កាត់ក្រាំងពង្រ សង្កាត់ប្រទះឡាង និងសង្កាត់សាក់សំពៅ…

លេខាធិការដ្ឋាន​ គ.ជ.អ.ប រៀបចំ​កិច្ច​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ឯកសារ​ និង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​

ភ្នំពេញ ១៥ កក្កដា ២០១៤៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប) និងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលើ សេចក្ដីព្រាងឯកសារ និងដោះស្រាយបញ្ហាមួយចំនួន…

អ្នក​លក់ដូរ​តាម​សាលារៀន​តម្រូវ​ឲ្យ​មាន​អនាម័យ​តាម​ស្តង់ដារ​ជាតិ​

ភ្នំពេញ ១៤ កក្កដា ២០១៤៖ អ្នកលក់ដូរតាមសាលារៀន តម្រូវឲ្យមានអនាម័យ តាមស្តង់ដារជាតិ អាហារ ឬភេសជ្ជៈ ដែលនាំឲ្យសុខភាពមិនល្អ ដូចជាភេសជ្ជៈ សូដា ស្ករគ្រាប់ និងនំស្រួយ នឹងមិនអនុញ្ញាតឲ្យលក់ដូរ តាមសាលាបឋមសិក្សាឡើយ ហើយអ្នកគ្រប់គ្រង សាលារៀន ទទួលខុសត្រូវ និងត្រួតពិនិត្យប្រភេទ និងគុណភាពចំណីអាហារ ដែលផ្តល់…

មន្ត្រីរាជការ​ទាំងអស់​ គ្រប់​អង្គភាព ​ត្រូវធ្វើ​ការដំឡើង​ថ្នាក់ ​រៀងរាល់​២​ឆ្នាំ​ម្តង​ តាម​កំណត់​ច្បាប់​

កំពង់ឆ្នាំង ១៤ កក្កដា ២០១៤៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា «គ្រប់មន្ត្រីរាជការទាំងអស់ត្រូវធ្វើការដំឡើងថ្នាក់រៀងរាល់២ ឆ្នាំម្តងតាមកំណត់ច្បាប់» លោកបានថ្លែងបែបនេះនៅក្នុងពិធីតែងតាំង…

សម្លេង៖ ​ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អនុ​ប្រធាន​ទី១​​​​លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែង​ក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសរាជធានី ខេត្ត វគ្គ២ ស្តីពីផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

ទាញយកសម្លេង នៅទីនេះ។

សេចក្ដី​ណែនាំ ស្ដីពី​នីតិវិធី​នៃ​ការ​តែងតាំង ការ​ផ្លាស់ប្ដូរ និង​ការ​បញ្ចប់​ភារកិច្ច​មន្ត្រី​រាជការ​ស៊ីវិល​ ដែល​បំពេញ​ការងារ​នៅ​ថ្នាក់​ក្រោម​ជាតិ

ទាញយកសេចក្ដីណែនាំ 

វគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់រាជធានី ខេត្ត លើកទី២ ស្ដីពីផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់រាជធានី ខេត្ត

ភ្នំពេញ ១៤ កក្កដា ២០១៤៖ នៅក្នុងអាណត្តិក្រុមប្រឹក្សារាជធានី ខេត្ត នីមួយៗ បន្ទាប់ពីក្រុមប្រឹក្សា រាជធានី ខេត្តដែលជាប់ឆ្នោត ចូលកាន់តំណែង គឺតម្រូវឲ្យរៀបចំ កសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយស្របតាម ច្បាប់រៀបចំអង្គការ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើការអភិវឌ្ឍ នៅក្នុងរាជធានី ខេត្ត របស់ខ្លួន។