វេទិកា​សាធារណៈ​នៅ​ក្រុង​កំពង់ចាម

កំពង់ចាម ២២ ឧសភា ២០១៤៖ វេទិកាសាធារណៈមួយត្រូវបានរៀបចំឡើងនៅឯក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ក្នុងបរិវេណវត្តជ្រោយថ្ម ក្រោមអធិបតីភាព របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ដែលបានជំរុញឲ្យប្រជាពលរដ្ឋលើកឡើងពីតម្រូវការជាក់ស្ដែងដើម្បី ធ្វើការដោះស្រាយ។

ប្រកាសអន្តរក្រសួងលេខ១៧៧ ប្រក.កសក និងលេខ២០៦ ប្រក.បស្ថ ចុះថ្ងៃទី៩ ឧសភា ២០១៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ស្តីពីការពង្រឹងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច

ទាញយកឯកសារនៅទីនេះ។

ក្រោយ​តភ្ជាប់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រែង​នឹង​មាន​អ្វី​កើត​ឡើង?

ស្ទឹងត្រែង ២១ ឧសភា ២០១៤៖ មានការរំពឹងទុកយ៉ាងកក់ក្តៅអំពីផលប្រយោជន៍សេដ្ឋកិច្ច បន្ទាប់ការតភ្ជាប់ស្ពានផ្លូវពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តព្រះវិហារ ដែលមានតម្លៃប្រមាណជាង ៨២លានដុល្លារអាមេរិកតភ្ជាប់រួចនោះ។ ស្ពាននេះគឺជាទ្រព្យដ៏មហាសាលថ្មីមួយទៀត ដែលគេសង្ឃឹមថា ជួយលើកតម្កើងវិស័យជាច្រើននៅប្រទេសកម្ពុជានិយាយជារួម និងសំរាប់ប្រជាជនខេត្តស្ទឹងត្រែងនិយាយដោយឡែក។

ពិធី​ប្រគល់ និង​ទទួល​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​​អំណោយ​ប្រទេស​អូស្ត្រាលី

កំពត ២១ ឧសភា ២០១៤៖ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅស្រុកបន្ទាយមាស មានធ្វើពិធីប្រគល់ និងទទួលប្រឡាយទឹកចំនួន៥ខ្សែជាជំនួយរបស់ប្រទេសអូស្ត្រាលីដែលអនុវត្ត គម្រោង ស្ថាបនាដោយអង្គការ កាវ៉ាក់ (CAVAC) មានតម្លៃជិត៣លានដុល្លារ ដើម្បីជួយដល់កសិករ ប្រមាណ៦០០០គ្រួសារ ក្នុងស្រុកជុំគិរី ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច។

សម្ដេច​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម​ទស្សនា​បទ​បង្ហាញ​ស្ដីពី​បទពិសោធន៍​ របស់​ប្រទេស​ចិន​ក្នុង​ការ​កែទម្រង់​ និង​វិមជ្ឈការ

ភ្នំពេញ ២០ ឧសភា ២០១៤៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅទស្សនា បទបង្ហាញស្តីពីបទពិសោធន៍របស់ប្រទេសចិនក្នុងការកែទម្រង់ និងវិមជ្ឈការដែលឧទ្ទេសនាមដោយ ឯកឧត្តម Chen Fengxiang អនុរដ្ឋមន្រ្តីគណៈទាក់ទងអន្តរជាតិ នៃគណៈកម្មាធិការ កណ្តាលបក្សកុម្មុយនិស្តចិន និងថ្នាក់ដឹកនាំចិនគ្រប់ស្ថាប័នពាក់ព័ន្ធដទៃទៀត។

សេចក្ដី​ព្រាង​គោលនយោបាយ​ដីធ្លី សៀវភៅ​​ដីធ្លី​ត្រូវ​បាន​ពិគ្រោះ​យោបល់

ព្រះសីហនុ ២០ ឧសភា ២០១៤៖ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាង គោលនយោបាយដីធ្លី សៀវភៅដីធ្លីនៅសណ្ឋាគារ ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។

អនុក្រឹត្យលេខ២២.អនក្រ.បក ចុះថ្ងៃទី១៥ មករា ២០១៤ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ សម្រាប់អាណត្តិទី២

ទាញយកឯកសារនៅទីនេះ។