ការចុះត្រួតពិនិត្យការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុនៅខេត្តបាត់ដំបង
បាត់ដំបង ៣០ ឧសភា ២០១៤៖ ក្រុមការងារគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួល អាកាសធាតុដំណាក់កាល២ (LGCCII) នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងអង្គការ UNCDF ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃ ២៦-៣០ ខែឧសភា ឆ្នាំ២០១៤ បានចុះត្រួតពិនិត្យការអនុវត្តគម្រោងLGCC ឆ្នាំ២០១៤ នៅស្រុកគោលដៅទាំងប្រាំនៅខេត្តបាត់ដំបង រួមមានស្រុកសំពៅលូន ស្រុកបវេល ស្រុកថ្មគោល ស្រុកមោងឬស្សី និងស្រុករុក្ខគិរី។