សេចក្តីសម្រេច លេខ១០៥កជក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មការការពារកុមារថ្នាក់ជាតិ
ទាញយកសេចក្ដីសម្រេច
ទាញយកសេចក្ដីសម្រេច
កណ្ដាល ២៣ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ មានរៀបចំសិក្ខាសាលាស្ដីពីទស្សនទាននៃការអភិវឌ្ឍស្ថាប័នជូនដល់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុង និងស្រុកទាំង១១ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
ភ្នំពេញ ២២ កញ្ញា ២០១៥៖ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងនៅតែរឹងមាំរហូត ដល់ឆ្នាំ២០១៦ បើទោះបីជាកំណើនទំនងជានឹងមានល្បឿនយឺតតិចតួចជាងការព្យាករ កាលពីដើមឆ្នាំនេះក៏ដោយ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB។
ភ្នំពេញ ២២ កញ្ញា ២០១៥៖ យោងតាមការស្រាវជ្រាវ សម្រាប់បរិបទ ប្រទេសកម្ពុជា បានបង្ហាញឲ្យឃើញថា កុមារ ដែលទទួលបានការអប់រំដំបូង ឬការចូលរៀនមត្តេយ្យសិក្សា នឹងមានផលប៉ះពាល់ជាវិជ្ជមាន ទៅលើការអប់រំថ្នាក់ក្រោយៗមក របស់ពួកគេដូចជា ពួកគេនឹងអាចចូលរៀនទាន់វ័យបឋមសិក្សា…
ពោធិ៍សាត់ ២២ កញ្ញា ២០១៥៖ ផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ២០១៥-២០១៩ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខេត្តពោធិ៍សាត់ ត្រូវបានរដ្ឋបាលសាលាខេត្តធ្វើការផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ពោធិ៍សាត់កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តដើម្បីឱ្យមន្ទីរ អង្គភាពនិងវិស័យឯកជនជុំវិញខេត្តអនុវត្តន៍ចំគោលដៅនិងទទួលបានលទ្ធផលល្អប្រសើរ។
ភ្នំពេញ ២២ កញ្ញា ២០១៥៖ បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយស្ដីពីទស្សនទានរួមនៃប្រព័ន្ធតាមដាននិងវាយតម្លៃ និងការប្រមូលទិន្នន័យដល់ក្រុង ស្រុក ខណ្ឌ គោលដៅទាំង១០រួចមក លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលពីរបៀបបញ្ចូលទិន្នន័យ និងបញ្ចេញរបាយការណ៍ដល់មន្ត្រីទទួលបន្ទុកបញ្ចូលទិន្នន័យក្រុង ស្រុក ខណ្ឌចំនួន៤បន្តទៀត។
ភ្នំពេញ ២១ កញ្ញា ២០១៥៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលព័ត៌មានវិទ្យា និងប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមិទ្ធផលចម្បងមួយដែលជួយជំរុញដល់ការពង្រឹងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) ដែលទាមទារឲ្យក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ហើយបានបណ្ដុះបណ្ដាលសាកល្បងដល់រដ្ឋបាលខណ្ឌ៧មករា …
ភ្នំពេញ ២១ កញ្ញា ២០១៥៖ លោក វើក សាមឿន ចៅសង្កាត់ដង្កោ ខណ្ឌដង្កោបានជំរុញឲ្យប្រជាពលរដ្ឋសហការផ្តល់មូលនិធិរួមគ្នាដើម្បីកសាងផ្លូវបេតុងមួយខ្សែក្នុងភូមិក្វា ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ និងដើម្បីបញ្ចៀសការការលេញទឹកដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ…
ទាញយកលិខិត។
ភ្នំពេញ ១៨ កញ្ញា ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បង្កើតឡើងមិនមែនជាមធ្យោបាយរបស់ គ.ជ.អ.ប ក្នុងការប្រមូលទិន្នន័យពីថ្នាក់ក្រុង ស្រុក ខណ្ឌ ឡើយ តែដើម្បីជួយដល់ ក្រុង ស្រុក ខណ្ឌ ឱ្យអនុវត្តការងារបានឆាប់រហ័ស តម្លាភាព និងមានការសម្រេចចិត្តដោយផ្អែកតាមព័ត៌មានសុក្រឹត។
ភ្នំពេញ ១៨ កញ្ញា ២០១៥៖ ដើម្បីពិនិត្យមើលសមិទ្ធិផល និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាលើការផ្ទេរមុខងារសាកល្បងលើវិស័យសុខាភិបាលដល់ក្រុង ស្រុក ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច បានចុះទៅដល់ស្រុកគោលដៅចំនួន៥ នៃខេត្តចំនួន២ ដែលអនុវត្តសាកល្បងគម្រោង LHHDS កាលពីថ្ងៃទី១-៣ ខែកញ្ញា ឆ្នាំ២០១៥…
ទាញយកសេចក្តីសម្រេច