ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ផ្ទៃក្នុង​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ អាច​មើល​ពី​របាយការណ៍​តាម​រយៈ​ទូរស័ព្ទ​ដៃ

កណ្ដាល ១០ វិច្ឆិកា ២០១៥៖ លោកនាយករដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ថាប្រសិនបើប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានដំណើរការបានល្អ រាល់របាយការណ៍ និងទិន្នន័យព័ត៌មានផ្សេងៗរបស់ស្រុក គឺអាចពិនិត្យមើលបានតាមរយៈទូរស័ព្ទដោយភ្ជាប់អ៊ីនធឺណិត។

នៅប្រទេសកម្ពុជា កសិករដែលមានដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួន អាចមានលទ្ធភាពរក្សាបាននូវអនាគតមួយដែលកាន់តែមានស្ថេរភាព

ភ្នំពេញ ១០ វិច្ឆិកា ២០១៥៖ នៅពេលដែល ទទួលបានប័ណ្ណកម្មសិទ្ធិដី អ្នកស្រី កុយ ធឿន បាននិយាយ ក្នុងនាមជាតំណាង ដល់គ្រួសារដទៃទៀត ដែលបានទទួលប័ណ្ណកម្មសិទ្ធិដីដែរ ថា “ថ្ងៃនេះ ពួកយើងមានក្តីសប្បាយរីករាយណាស់ ពីព្រោះក្តីសុបិន របស់ពួកយើង បានក្លាយជាការពិតហើយ។”

បរិយាកាសផ្នែកធុរកិច្ចនៅកម្ពុជា មានភាពប្រសើរ ហើយទំនុកចិត្តលើថាមពលអគ្គិសនី និងភាពងាយស្រួលក្នុងការចាប់ផ្តើមធុរកិច្ច ត្រូវបានគេចាត់ទុកថាជាកំណែទម្រង់គន្លឹះ

ភ្នំពេញ ១០ វិច្ឆិកា ២០១៥៖ របាយការណ៍ថ្មីមួយ របស់ក្រុមធនាគារពិភពលោក បានរកឃើញថា ប្រទេសកម្ពុជា បានបន្តធ្វើឲ្យមានភាពកាន់តែល្អប្រសើរឡើងដល់បរិយាកាសផ្នែកធុរកិច្ច របស់ខ្លួនក្នុងរយៈពេលកន្លងមក។ ក្នុងចំណោមប្រទេសចំនួន ១៨៩ កម្ពុជា បច្ចុប្បន្ន ត្រូវបានគេចាត់ចំណាត់ថ្នាក់លេខរៀងទី ១២៧។

សិក្ខាសាលា​ស្តីពី​ការ​ចាប់ផ្តើម​ដំណើរការ​រៀបចំ​ឯកសារ​ “យុទ្ធសាស្រ្ត និងផែនការសកម្មភាព​បរិស្ថាន​ជាតិ​ ឆ្នាំ២០១៦​-២០២៣

ភ្នំពេញ ៦ វិច្ឆិកា ២០១៥៖ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលា ស្តីពីការចាប់ផ្តើមដំណើរការរៀបចំកសាងឯកសារ “យុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិឆ្នាំ២០១៦-២០២៣” “The National Enviroment Strategy and Action Plan ហៅកាត់ថា (NESAP) 2016-2023” កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសណ្ឋាគារអាំងទែរកុង ទីណង់តាល់…

ក្រសួងកិច្ចការនារី៖ ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច មានការរីកចម្រើនយ៉ាងច្រើន

សៀមរាប ៦ វិច្ឆិកា ២០១៥៖ កាលណានិយាយពីរឿងយេនឌ័រ វាមិនមែនជាតួនាទីរបស់ក្រសួងកិច្ចការនារីតែម្នាក់ឯងក្នុងការអនុវត្តនោះទេ។ នេះជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលក្រសួង ស្ថាប័ននីមួយៗដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ក៏ដូចជាគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល…

កម្ពុជា​ជា​​ប្រទេស​​មួយ​​ដែល​​ទទូល​​បាន​​ជោគ​ជ័យ​​លើ​​ការ​​អនុវត្ត​​គម្រោង​​របស់​​កម្មវិធី​​ LoCAL​​

សៀមរាប ៦ វិច្ឆិកា ២០១៥៖ កម្ពុជា គឺជាប្រទេសមួយ ដែលរដ្ឋាភិបាល បានមើលឃើញពីសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបន្សុំានឹងភាពធន់ នៃការប្រែប្រួលអាកាសធាតុ។ តាមរយៈការអនុវត្តគម្រោងការបញ្ជ្រាបបន្សុំានឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងដំណើរការកសាងផែនការថ្នាក់ក្រោមជាតិ (LGCC-II) កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃគួរយកតម្រាប់តាម ក្នុងការបន្សុំាការប្រែប្រួលអាកាសធាតុ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ…

សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​​ទទួលបាន​ការ​ឆ្លើយតប

កណ្ដាល ៥ វិច្ឆិកា ២០១៥៖ ការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋពិភាក្សា និងលើកសំណូមពរចាំបាច់និងបង្កើននូវវប្បធម៌ការពិភាក្សារវាងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានាសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើរការអភិបាលកិច្ចល្អ និងដំណើរការតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន គឺជាគោលបំណងរបស់វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៥។

ក្រុមប្រឹក្សា​បង្ហាញ​ពី​ភាព​​រីករាយ​ ស្របពេល​ដែល​គណៈ​អភិបាល​រៀបចំ​របាយការណ៍​បាន​ច្បាស់​លាស់​ជាង​មុន

កំពង់ចាម ៥ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សាក្រុងកំពង់ចាម បានបង្ហាញពីភាពត្រេកអរ នៅពេលបានពិនិត្យឃើញគណៈអភិបាលដាក់របាយការណ៍ឆ្លងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាបាន ទាន់ពេលវេលា ជាក់លាក់ និងមានគុណភាពល្អប្រសើរជាងមុន។

បណ្ដុះបណ្ដាល​ពី​របៀប​បញ្ចេញ​របាយការណ៍ ការ​បកស្រាយ​ទិន្នន័យ​ពី​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ផ្ទៃក្នុង​​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ

ស្រុកបាធាយ-កំពង់ចាម ៤ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាចបកស្រាយ និងវិភាគព័ត៌មានបានច្រើនប្រភេទទម្រង់ដើម្បីធ្វើសេចក្ដីសម្រេចចិត្តផ្សេងៗពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្ទាប់ពីបានប្រមូល និងបញ្ចូលទិន្នន័យរួច។

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ដើម្បី​ដោះស្រាយ​សំណើ សំណូមពរ បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ (CEN)

ភ្នំពេញ ៤ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានី អាណតិ្តទី២ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍក្នុងមូលដ្ឋាន។

ប្រសាសន៍ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប ថ្លែង​ក្នុង​សិក្ខា​សាលា​ស្តីពី​ការ​កសាង​ភាព​ធន់ និង​ការ​បន្សុំា​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ថ្ងៃទី៣ វិច្ឆិកា ២០១៥ (វីដេអូ)

ចុចទីនេះដើម្បីទស្សនាវីដេអូ។