សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៧ របស់​ក្រសួង​មហាផ្ទៃ

ភ្នំពេញ ២២ កុម្ភៈ ២០១៧៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ។

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោលថ្នាក់​ខេត្ត​​ស្ដីពី «ការ​ប្រើប្រាស់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ តាមដាន​ការ​អនុវត្ត​សកម្មភាព​គណនេយ្យ​ភាព​សង្គម​»

ភ្នំពេញ ២១ កុម្ភៈ ២០១៧៖  លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្តស្ដីពី «ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម» ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ភ្នំពេញ។ ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ខេត្តឱ្យយល់ច្បាស់ពីវដ្ដនៃគណនេយ្យភាពសង្គម និងលំហូរនៃដំណើរការប្រមូលទិន្នន័យទាំងបីវិស័យ (រដ្ឋបាលឃុំ សាលាបឋម និងមណ្ឌលសុខភាព) 

ឯកឧត្ដម សក់ សេដ្ឋា៖ អង្គការ​សង្គម​ស៊ីវិល គឺ​ជា​ដៃគូ​មួយ​យ៉ាង​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​កំណែទម្រង់

ភ្នំពេញ ៨ កុម្ភៈ ២០១៧៖ អង្គការសង្គមស៊ីវិល គឺជាដៃគូមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ព្រោះអង្គការសង្គមស៊ីវិលគឺជាយន្តការមួយជួយជំរុញ និងលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ច និងពង្រឹងអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅថ្នាក់ឃុំ សង្កាត់ ដែលនៅកៀកជិតប្រជាពលរដ្ឋ…

កិច្ច​ប្រជុំ​​​​គម្រោង​បែង​ចែក​ដី​សម្រាប់​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​លើក​ទី​២ (LASED II)

ភ្នំពេញ ០៦ កុម្ភៈ ២០១៧៖ ក្រុមការងារគម្រោង LASED II បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដើម្បីពិនិត្យមើលនូវ គោលដៅបេសកកម្ម និងកាលវិភាគ ក្នុងការអនុវត្តគម្រោងនេះ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ង៉ាន ចំរើន ដោយមានការចូលរួមពីស្ថាប័នទទួលខុសត្រូវទាំងបី NCDDS-MOI NCSLC-MLMUPU និង GDA-MAFF ជាមួយនឹងធនាគារពិភពលោក (World Bank) រួមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា៖ GIZ KfW LWD។

សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខេត្ត​កែប

កែប ២ កុម្ភៈ ២០១៧៖ រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦ រដ្ឋបាលខេត្តកែប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ខេត្តកែប ក្រោមអធិបតី ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត។

លទ្ធផល​នៃ​ការ​អង្កេត​អភិបាលកិច្ច​មូលដ្ឋាន៖ សន្ទស្សន៍​អភិបាលកិច្ច​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​​កើន​ឡើង​៦% ​ពី​ឆ្នាំ​២០១៣-២០១៦

ភ្នំពេញ ២៤ មករា ២០១៧៖ ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពនៃអភិបាលកិច្ចមូលដ្ឋានលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការសិក្សាស្រាវជ្រាវលើស្ថានភាពនៃអភិបាលកិច្ចមូលដ្ឋាននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងបានប្រជុំផ្តល់យោបល់លើលទ្ធផលរបាយការណ៍បឋមដល់អ្នកពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ២០ មករា ២០១៧៖ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារលើគ្រប់វិស័យឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០១៧ របស់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩  ខែមករា ឆ្នាំ២០១៧។

ប្រកាសអន្តរក្រសួង លេខ១៤៣៤៣ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពី ការផ្តល់ថវិការង្វាន់លើការគ្រប់គ្រង និងប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ទាញយកប្រកាស

អនុក្រឹត្យ​លេខ០៦អនក្រ.បក ចុះថ្ងៃទី០៥ ខែ​មករា ឆ្នាំ​២០១៧ ស្តីពី​ការ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​មាន​ភ្ជាប់​លក្ខខណ្ឌ​ទៅ​ឲ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ

ទាញយកអនុក្រឹត្យ

ប្រកាស​អន្តរ​ក្រសួង លេខ១៤៤១៥.ប្រក ចុះថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្តីពី ការ​ផ្តល់​ថវិកា​រង្វាន់​លើ​ការ​គ្រប់គ្រង និង​ការ​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល​របស់​ក្រសួង​មហាផ្ទៃ

ទាញយកប្រកាស